Connect with us

ព័ត៌មានជាតិ

យុវជនសង្គមស៊ីវិល៖ ព្រែកជីកហ្វូណនតេជោ បង្ហាញពីស្មារតីជាតិនិយម និងស្នេហាជាតិកាន់តែរឹងមាំ

បានផុស

នៅ

ក្រុមយុវជនសង្គមស៊ីវិល ថា ព្រែកជីកហ្វូណនតេជោ បានសបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីជាតិនិយម សាមគ្គីគ្នា មនសិការស្នេហាជាតិ កាន់តែរឹងមាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្តុំអង្គការសមាគមសង្គមស៊ីវិល បានបញ្ជាក់ថា ក្រោយមហាព្រឹត្តការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូនតេជោ ៥ សីហា ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបើកបង្ហាញសករាជថ្មីបន្តបន្ទាប់អំពីមហាសមិទ្ធផលជាតិ ក្រោមគោលនយោបាយឈ្នះ ឈ្នះ អតីតនាយករដ្ឋមន្រ្តីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រោមការខិតខំរបស់រាជរដ្ឋាភិបាល​ នីតិកាលទី៧។

លោក ហេង សំណាង ប្រធាក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានលើកឡើងថា «ថ្ងៃ៥ សីហា ឆ្នាំ២០២៤ ជាថ្ងៃដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជាទាំងមូលដែលទន្ទឹងរងចាំ ព្រមទាំងមានប្រជាជនខ្មែរពីគ្រប់ទិសទី គ្រប់ស្រទាប់វណ្ណៈ ទាំងក្នុងនិងក្រៅប្រទេស បានចូលរួមអបអរសាទរ យ៉ាងក្លៀវក្លាបំផុត នៅមុនថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ។

លោកបន្តថា កូនខ្មែរទាំងអស់គ្នា បានចងចាំ និងដឹងគុណូបការៈមហាធំធេង និងមិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាព ក្នុងការបង្រួបបង្រួមបណ្តុះមនសិការស្នេហាជាតិ​ ពិសេស ការខិតខំលះបង់បូជាសាច់ស្រស់ឈាមស្រស់របស់សម្តេចស្ទើរមួយជីវិត ដើម្បីប្រជាជនកម្ពុជា ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍ ជូនសង្គមជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម