Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងគណបក្ស ឲ្យនៅស្ថិតស្ថេរ គង់វង្ស សម្រាប់ទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយៗ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត នាយ​ឧត្ដមសេនីយ៍ ម៉ែន សំអន និង​ជា​ប្រធាន​គណៈ​យុទ្ធ​មិត្ត បម្រើ​កងទ័ព​ឆ្នាំ ១៩៧៨ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​កិត្តិយស​គណៈ​យុទ្ធ​មិត្ត​បម្រើ​កងទ័ព​ឆ្នាំ ១៩៧៨ បាន​ថ្លែង​ថា ត្រូវ​រួមគ្នា​ថែរក្សា​សុខ​សន្តិភាព ការពារ​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល និង​គណបក្ស ឲ្យ​នៅ​ស្ថិតស្ថេរ​គង់វង្ស សម្រាប់​ទុក​ជា​កេរដំណែល​ដល់​កូនចៅ​ជំនាន់​ក្រោយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត នាយ​ឧត្ដមសេនីយ៍ ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួបជុំ​អតីត​យុទ្ធមិត្ត​បម្រើ​កងទ័ព​ឆ្នាំ ១៩៧៨ ចំនួន ៦៦៧ នាក់ មកពី ១៨ រាជធានី​-​ខេត្ត ដើម្បី​បើក​ប្រាក់​ឧបត្ថម្ភ​គោលនយោបាយ ១ លើក ក្រោយពេល​ដាក់​ឲ្យ​សោធន​និវត្តន៍ នៅ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ ២០២៤។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​និវត្តជន នៃ​គណៈ​យុទ្ធ​មិត្ត ដោយ​សេចក្ដី​នឹករលឹក និង​បាន​ផ្ដាំផ្ញើ​ឲ្យ​និវត្តជន​ទាំងអស់​ ត្រូវ​ថែរក្សា​សុខភាព និង​ចូលរួមចំណែក​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន ប្រែក្លាយ​ការ​ដឹងគុណ សម្តេច​តេ​ជោ ទៅ​សកម្មភាព​ការពារ​សន្តិភាព និង​ស្ថិរភាព​នៅ​មូលដ្ឋាន​រៀងៗ ខ្លួន។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​លើក​ឡើង​អំពី​ការ​បង្កើត​គណៈ​យុទ្ធ​មិត្ត​បម្រើ​កងទ័ព​ឆ្នាំ ១៩៧៨ គឺ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ជា​មគ្គុទ្ទេសក៍​ឯក និង​ជា​ស្ថាបនិក​នយោបាយ​ឈ្នះ ឈ្នះ ដែលមានគោលដៅ​វាយ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ រំដោះ​ប្រទេសជាតិ សង្គ្រោះ​អាយុជីវិត​ប្រជាជន​កម្ពុជា និង​មាន​វិសាលភាព​អនុវត្ត​តែ​ចំពោះ​យុទ្ធជន យុវនារី ដែល​បាន​ចូល​បម្រី​កងទ័ព​ចាប់ពី​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៩៧៨ និង​ស្ថិត​ក្រោម​ដឹកនាំ​គ្រប់គ្រង​បញ្ជា​ដោយ​ផ្ទាល់​របស់ សម្តេច​តេ​ជោ នា​ពេលនោះ​តែប៉ុណ្ណោះ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ផ្ដាំផ្ញើ​ដល់​អង្គ​ពិធី​ទាំងមូល​ដូចតទៅ ៖

-ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព ការពារ​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល និង​សមិទ្ធផល​របស់​គណបក្ស​ឲ្យ​នៅ​ស្ថិតស្ថេរ​គង់វង្ស​សម្រាប់​ទុកជា​កេរដំណែល​ដល់​កូនចៅ​ជំនាន់​ក្រោយ។​

-ត្រូវ​អប់រំ​កូនចៅ​ឲ្យ​ក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គមជាតិ រស់នៅ គោរព​ច្បាប់​ចរាចរណ៍ និង​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន ក្រុម​ក្មេង​អន្ធពាល អនាធិបតេយ្យ ដែល​បាន​បំផ្លាញ សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​សង្គមជាតិ។​

-ចូលរួម​ការពារ​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ស្អាត ដើម្បី​ខ្លួន​យើង ដើម្បី​ទាំងអស់​គ្នា និង​ដើម្បី​កិត្តិយស​មោទនភាព​ជាតិ​របស់​យើង។

ទន្ទឹម​នោះ​ដែរ អតីត​យុទ្ធជន​ដែល​បាន​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី រាជរដ្ឋាភិបាល ក៏បាន​គោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​តែងតែ​បាន​គិតគូរ​ដល់​សុខទុក្ខ​អតីត​កងទ័ព​នាពេលនេះ ដោយបាន​បង្ហាញអំពី​ការ​យកចិត្តទុកដាក់ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់​អំពី​ជីវភាព​រស់នៅ​របស់​កងទ័ព៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម