Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី ២ រៀបចំកាយដាក់ប្រព័ន្ធលូ បញ្ចៀសទឹកជំនន់ នារដូវវស្សា

បានផុស

នៅ

អាជ្ញាធរ​សង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ លោក វ៉ា សារ៉ង ចៅសង្កាត់ បាន​ដាក់​គ្រឿងចក្រ​កាយ​រៀបចំ​ជា​ប្រព័ន្ធ​លូ បញ្ចៀស​នូវ​ទឹក​ជំនន់ នា​រដូវវស្សា ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា សារ៉ង ចៅសង្កាត់​ចោមចៅ​ទី ២ បាន​ប្រាប់​ឲ្យ កម្ពុជា​ថ្មី ដឹង​នៅ​ថ្ងៃ​ទី ០៨ ខែ​សីហា ឆ្នាំ ២០២៤ នេះ​ថា ដោយ​ឃើញ​នៅ​ចំណុច​ភូមិ​ព្រៃ​សណ្តែក និង ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​តំបន់​ទំនាប ងាយ​ជន់​លិច ខណៈ​ភ្លៀង​មក​ម្តងៗ ពិបាក​ដល់​ប្រជាពលរដ្ឋ​រស់នៅ ប្រកប​អាជីវកម្ម និង​ធ្វើដំណើរ ទើប​លោក​ដាក់​គ្រឿងចក្រ ដើម្បី​កាយ​ដី រៀបចំ​ដាក់​ជា​ប្រព័ន្ធ​លូ បញ្ចៀស​នូវ​ទឹកជំនន់ នា​រដូវវស្សា​នេះ។

លោក​ចៅសង្កាត់ បាន​បន្ត​ថា ការ​កាយ​ដាក់​ប្រព័ន្ធ​លូ​ខាង​លើ​មាន​ប្រវែង​ប្រមាណ ៤៥០ ម៉ែត្រ មុខ​កាត់​រ៉ឺហ្គែរ ១ ម៉ែត្រ ដោយ​ប្រើប្រាស់​ថវិកា​មូលនិធិ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឆ្នាំ ២០២៤៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម