Connect with us

ព័ត៌មានជាតិ

«ការណាត់ជួបជាមួយ ប៉ុល ពត» ស្នាដៃសមិទ្ធិករ ប៉ាន់ រិទ្ធី ចាក់បញ្ចាំងនៅកម្ពុជា

បានផុស

នៅ

ខ្សែភាពយន្តខ្មែរដែលធ្លាប់បានជ្រើសរើសចាក់បញ្ចាំងនៅប្រទេសបារាំង មានចំណងជើងថា «ការណាត់ជួប ប៉ុល ពត» នឹងចាក់បញ្ចាំងក្នុងរោងភាពយន្តនៅកម្ពុជាចាប់ពីថ្ងៃទី​០៩​ខែសីហា ឆ្នាំ ២០២៤ នេះតទៅ។
តាមរយៈការចាក់បញ្ចាំងខ្សែភាពយន្តនេះ ពិតជាបានរួមចំណែកធ្វើឱ្យពិភពលោកបានដឹងកាន់តែច្បាស់បន្ថែមទៀតអំពីសង្គ្រាម ជាពិសេសអំពើប្រល័យពូជសាសន៍ដែលធ្លាប់កើតមាននៅកម្ពុជាអំឡុងឆ្នាំ ១៩៧៥-១៩៧៩ ដោយបានកាប់សម្លាប់ប្រជាជនស្លូតត្រង់រាប់លាននាក់ ឬអាចជាមូលដ្ឋានមួយសម្រាប់ការសិក្សាស្រាវជ្រាវនានាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែភាពយន្តនេះ ត្រូវបានរៀបចំសម្រិតសម្រាំងឡើងដោយផលិតករ និងជាអ្នកនិពន្ធភាពយន្តឯកសារកម្ពុជា លោក ប៉ាន់ រិទ្ធី ដែលជាអ្នកដឹកនាំរឿងដ៏ល្បីប្រចាំប្រទេស។ លោក ប៉ាន់ រិទ្ធី ធ្លាប់​បានលើកឡើងថា លោកមានគំនិតក្នុងការផលិតកុននេះតាំងពី ៣០ឆ្នាំមកម៉្លេះ ប៉ុន្តែត្រូវការពេលវេលា ដើម្បីឱ្យលោកមានពេលគិតថាតើគួរផលិតបែបណា ព្រោះកន្លែងខ្លះអាចបង្ហាញជារូបភាពនាសម័យខ្មែរក្រហម ហើយកន្លែងខ្លះមិនអាចបង្ហាញបាននោះទេ។ ក្នុងន័យនេះលោកចង់សំដៅថា ព្រោះកន្លែងខ្លះការបង្ហាញពីរបបខ្មែរក្រហមមិនមែនជាការល្អឡើយ។  លោកបន្តថា ការផលិតខ្សែភាពយន្តនីមួយៗមិនងាយស្រួលនោះទេត្រូវតែគិតឱ្យបានហ្មត់ចត់ ជាពិសេសការផលិតកុនពាក់ព័ន្ធប្រវត្តិសាស្រ្ត គឺត្រូវមានការប្រុងប្រយ័ត្នច្រើន ធ្វើយ៉ាងណាផ្តល់ជាអត្ថប្រយោជន៍ដល់ទស្សនិកជន។

គួរជម្រាបថា ខ្សែភាពយន្ត ណាត់ជួប ប៉ុល ពត ជាប្រភេទខ្សែភាពយន្តប្រឌិត មិនមែនជាភាពយន្តឯកសារនោះទេ ពោលខ្សែភាពយន្តនេះ យកលំនាំតាមរឿងរ៉ាវរបស់អ្នកកាសែតស្រីម្នាក់ ជនជាតិអាមេរិក ដែលបានជួបសម្ភាសផ្ទាល់ជាមួយប៉ុល ពត​ នៅមុនការដួលរលំរបបខ្មែរក្រហម។

មុនឈានទៅការចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត ខ្សែភាពយន្តនេះ​ត្រូវដាក់សម្ពោធកាលពីថ្ងៃទី ៧​ខែសីហា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា, ប្រធានសមាគមសិល្បករខ្មែរ លោកស្រី ម៉ៅ ចំណាន រួមជាមួយបណ្តាឥស្សរជនកម្ពុជា ផលិតករខ្មែរ និងបរទេសជាច្រើនរូប។

លោកស្រី ម៉ៅ ​ចំណាន បានចាត់ទុកខ្សែភាពយន្តរឿង «ការណាត់ជួប ប៉ុល ពត» គឺខ្សែភាពយន្ត ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រកម្ពុជាក្នុងរបបខ្មែរក្រហមមួយនេះ។ ដោយឡែក ចំពោះយុវជនខ្មែរជំនាន់ក្រោយវិញ ខ្សែភាពយន្ត«ការណាត់ជួបប៉ុល ពត» ពិតជារួមចំណែកឱ្យពួកគេយល់កាន់តែច្បាស់ពីសោកនាដកម្មសង្គ្រាមក្នុងអតីតកាលកម្ពុជា ហើយបំផុសស្មារតីស្រឡាញ់សុខសន្តិភាព និងខិតខំចូលរួមថែរក្សាសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ។

គួរជម្រាបថា ខ្សែភាពយន្តរឿង «ការណាត់ជួបប៉ុល ពត» របស់ផលិតករ ប៉ាន់ រិទ្ធី ត្រូវបានជ្រើសរើសទៅចាក់បញ្ចាំងលើកដំបូងនៅមហោស្រពភាពយន្តទីក្រុងកានលើកទី៧៧ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ១៤ដល់ថ្ងៃទី ២៥ខែឧសភា ឆ្នាំ ២០២៤ នៅឯប្រទេសបារាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៤ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម