Connect with us

ព័ត៌មានជាតិ

ប្រធានអាជ្ញាធរអេដស៍ ជំរុញអ្នកសារព័ត៌មាន ជួយទប់ស្កាត់​ការឆ្លងរាលដាលមេរោគអេដស៍ នៅកម្ពុជា

បានផុស

នៅ

លោក​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​អ្នកសារព័ត៌មាន​ទាំងអស់ ជួយ​ផ្សព្វផ្សាយ​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​មេរោគ​អេដស៍​នៅ​កម្ពុជា ខណៈ​បច្ចុប្បន្ន​អត្រា​ឆ្លង​មេរោគ​អេដស៍​ថ្មី​មាន​ការ​កើន​ឡើង​គួរ​ព្រួយបារម្ភ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​បើក​សិក្ខាសាលា​ជាមួយ​បណ្តាញ​សារព័ត៌មាន​ស្ដីពី​ស្ថានភាព និង​ការ​ចូលរួម​ឆ្លើយតប​ទៅ​នឹង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​នៅ​ប្រទេស​កម្ពុជា នា​សណ្ឋាគារ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី ៨ សីហា លោក​ទេសរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ការ​ជំរុញ​ឱ្យ​អ្នក​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​ពី​ជំងឺ​អេដស៍​នេះ ដោយសារ​ឆ្នាំ ២០២៣ កន្លងទៅ អត្រា​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ចំនួន ១ ២០០ នាក់ និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន ៧៦ ០០០ នាក់ ក្នុង​នោះ​មាន​អ្នក​ទៅ​ព្យាបាល​មាន​ប្រមាណ ៦៨ ០០០ នាក់ និង​អ្នក​មិន​បាន​ទៅ​ធ្វើ​តេស្ត​ប្រមាណ ៨ ០០០ នាក់។

លោក​ទេសរដ្ឋមន្ត្រី បាន​បន្ត​ថា «ដូច្នេះ​យើង​ត្រូវ​ចូលរួម​ឱ្យ​បាន​កាន់តែ​សកម្ម​ទាំងអស់​គ្នា ជាពិសេស​អ្នកសារព័ត៌មាន​ក្នុង​ការ​ផ្សព្វផ្សាយ​ជំរុញ​ឱ្យ​មាន​ការ​យល់ដឹង​ពី​ហានិភ័យ នៃ​មេរោគ​អេដស៍ និង​ឱ្យ​អ្នក​សង្ស័យ​មក​ធ្វើតេស្ត​ឱ្យ​បាន​ច្រើន ដើម្បី​សម្រេច​គោលដៅ ៩៥ ទី ១»។

ជាមួយ​គ្នា​នេះ​ដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើ​អ្នកសារព័ត៌មាន និង​សិក្ខាកាម​ទាំងអស់ បន្ត​ចូលរួម​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​សកម្ម​អំពី​ហានិភ័យ នៃ​មេរោគ​អេដស៍ ផ្សព្វផ្សាយ​លើកទឹកចិត្ត​ឱ្យ​អ្នក​សង្ស័យ​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍ និង​ផ្សព្វផ្សាយ​ពី​រឿងរ៉ាវ​ជោគជ័យ នៃ​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​មេរោគ​អេដស៍ ព្រមទាំង​ចូលរួម​លុបបំបាត់​ការ​មាក់ងាយ និង​រើសអើង​លើ​គ្រប់​ទម្រង់ ភេទ អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​អ្នក​ជំងឺ​អេដស៍។

លោក​វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​(AHF) បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ដើម​ទសវត្សរ៍​ទី ៩០ នៅ​ពេល​ដែល​ការ​រីក​រាល​ដាល នៃ​មេរោគ​អេដស៍​/​ជំងឺ​អេដស៍​បាន​ចាប់ផ្តើម​ក្នុង​ប្រទេស​កម្ពុជា ការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​ពង្រីក​លទ្ធភាព​ទទួល​បាន​ការ​ព្យាបាល​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ សព្វថ្ងៃ​នេះ ជាង ៩០% នៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍​កំពុង​ទទួល​ការ​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍។ ប៉ុន្តែ​ចំនួន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី ជាពិសេស​ក្នុង​ចំណោម​យុវជន​វ័យក្មេង និង​ការ​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​នៅតែ​ជា​ការ​ព្រួយបារម្ភ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវផ្តោត​ការ​យកចិត្តទុកដាក់ និង​ចូលរួម​ប្រយុទ្ធ​ទប់ស្កាត់​ឱ្យ​សកម្ម​បំផុត។ ការ​រើសអើង និង​ការ​មាក់ងាយ​នៅ​គ្រប់​ទម្រង់​ចំពោះ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​ក្រុម​ប្រឈម នៅតែ​មាន​បន្ត ជា​ឧបសគ្គ​ចម្បង​សម្រាប់​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា «ដូចនេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ចូលរួម​បេសកកម្ម ដើម្បី​បញ្ចប់​ជំងឺ​អេដស៍​នៅ​ឆ្នាំ ២០៣០ ជាមួយ​រាជរដ្ឋាភិបាល​ដូចជា​ការ​ផ្សព្វផ្សាយ​រឿងរ៉ាវ​ជោគជ័យ និង​បញ្ហា​ផ្សេងៗ ទៀត ដែល​ប្រឆាំង​នឹង​ការ​មាក់ងាយ និង​ការរើសអើង​ចំពោះ​ប្រជាជន​ដែល​រងគ្រោះ និង​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍»។

លោក​វេជ្ជបណ្ឌិត បញ្ជាក់​ថា អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ គឺជា​អង្គការ​ពិភពលោក​ដ៏​ធំ​បំផុត​ដែល​បាន​និង​កំពុង​ផ្តល់​សេវា​ថែទាំ​ព្យាបាល​ដោយ​មិន​គិត​ពី​លទ្ធភាព នៃ​ការ​បង់ប្រាក់ ដល់​អតិថិជន​ជាង ២ លាន​នាក់ ក្នុង ៤៧ ប្រទេស ជុំវិញ​ពិភពលោក ដូចជា​នៅ​សហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិក​ឡាទីន ការាបៀន តំបន់​អាស៊ី ប៉ាស៊ីហ្វិក និង​អឺរ៉ុប។

លោកទេសរដ្ឋមន្ត្រី អៀង មូលី សូមថ្លែងអំណរគុណអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ដែលបានយកចិត្តទុកដាក់រៀបចំសិក្ខាសាលានេះ ដោយបានអញ្ជើញ លោកស្រី ឆៃ ច័ន្ទរិទ្ធី សូលីដា រដ្ឋលេខាធិការ និងប្រធាន គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានសំខាន់ៗ ពីស្ថាប័នប្រមាណ ១៥ ស្ថាប័នផងដែរ។ គណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងព័ត៌មាន បាននិងកំពុងចូលរួមផ្សព្វផ្សាយការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យដល់សាធារណជនបានជ្រួតជ្រាបយ៉ាងសកម្ម និងឆាប់រហ័ស។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការចូលរួមពីអ្នកសារព័ត៌មានទាំងអស់នៅពេលនេះ ក៏ជាសក្ខីភាពក្នុងវឌ្ឍភាព នៃការចូលរួមពីបណ្តាញព័ត៌មាននៅក្នុងសម័យឌីជីថលដែលជួយជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគអេដស៍៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ នាទីutes មុន

តម្លៃទីផ្សារម្រេចកើនឡើងខ្ពស់ ធ្វើឱ្យកម្ពុជារក​ចំណូល​បានជាង ៣៤ លានដុល្លារ ពីការនាំចេញ

កីឡា១៥ នាទីutes មុន

ថ្ងៃ​នេះ ការ​ប្រកួត​ប្រដាល់​សកល​ថ្នាក់​ជាតិ មាន​​២៣​​គូ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​

ព័ត៌មានជាតិ២៤ នាទីutes មុន

មន្រ្តី​​ជំនាញ​​ពន្យល់​អត្ថន័យ​​បច្ចេកទេស​ អគារ​ជាប់​​គាំង និង​គម្រោង​វិនិយោគ​ជាប់​គាំង​នៅ​ខេត្ត​ព្រះសីហនុ

ជីវិតកម្សាន្ដ៣៨ នាទីutes មុន

កម្មវិធីជិះកង់សប្បុរស ២ កំពុងជួយរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ និងគន្ធបុប្ផា ដើម្បីកុមារកម្ពុជា

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

និន្នាការ​ពលរដ្ឋ​ម៉ាឡេស៊ីទៅធ្វើការ​នៅសិង្ហបុរី​កើនឡើង ដោយសារតែ​ប្រាក់ខែ​ថ្លៃ​ អាច​សន្សំទុកពេលចូលនិវត្តន៍

សន្តិសុខសង្គម២០ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៤ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ចរាចរណ៍៣ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម