ព័ត៌មានជាតិ
៦ខែឆ្នាំនេះ សមត្ថកិច្ចកម្ពុជាបង្ក្រាបបានអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ១០៤ករណី
បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទចំនួន១០៤ករណី ត្រូវបានកងកម្លាំងមានសមត្ថកិច្ចកម្ពុជាបង្ក្រាបបាននៅរយៈពេល៦ខែ ក្នុងឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។

តាមរបាយការណ៍លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) គឺក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ និងកងរាជអាវុធហត្ថ បានស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបចំនួន១០៤ករណី កើនចំនួន ១៧ករណី ស្មើនឹង១៦,៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។

លោកស្រី ជូ ប៊ុនអេង បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការទាំងនោះ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន១៣៤នាក់បញ្ជូនទៅតុលាការ និងសង្គ្រោះជនរងគ្រោះបានចំនួន២៩០នាក់ ក្នុងនោះករណីជួញដូរមនុស្សមានជនរងគ្រោះចំនួន២២ករណី កើនឡើង១២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣៤នាក់ និងអំពើធ្វើអាជីវកម្មផ្លូវភេទមានចំនួន៨២ករណី កើន៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១០០នាក់។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ថា ឆ្លងតាមបទពិសោធន៍នៃការអនុវត្តការងារនេះ ជាពិសេសតាមរយៈការកំណត់អត្តសញ្ញាណជនរងគ្រោះ គឺមានករណីភាគច្រើនត្រូវបានរកឃើញថាមិនពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សនោះទេ ប៉ុន្តែជាបទល្មើសឆបោក ទំនាស់ការងារ ការធ្វើការងារខុសច្បាប់ អន្តោប្រវេសន៍ខុសច្បាប់ ឬការបន្លំធ្វើជាជនរងគ្រោះដើម្បីគេចចេញពីសំណាញ់ច្បាប់ ជាដើម។

ការលើកឡើងរបស់លោកស្រី ជូ ប៊ុនអេង ខាងលើ បានធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ កិច្ចប្រជុំឆមាសទី១ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្រោមវត្តមានដឹកនាំដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ គ.ជ.ប.ជ ដោយមានការចូលរួមពីតំណាងអន្តរក្រសួង ស្ថាប័ន អភិបាលរាជធានី-ខេត្ត ដែលជាសមាជិក គ.ជ.ប.ជ។
លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានណែនាំឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខិតខំយកចិត្តទុកដាក់សហការក្នុងភាពជាដៃគូឱ្យបានល្អជាមួយអង្គការជាតិ និងអន្តរជាតិ ជំរុញការផ្សព្វផ្សាយ អប់រំ និងបង្ការទប់ស្កាត់តាមគោលដៅប្រឈមខ្ពស់ រួមមានមណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យ ច្រកទ្វារព្រំដែន ផ្ទះសំណាក់ និងសណ្ឋាគារជាដើម។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្ដល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃស្ថាប័នកម្លាំងអនុវត្តច្បាប់ ទាំងកម្លាំងនគរបាលជាតិ និងកម្លាំងកងរាជអាវុធហត្ថបន្តស្រាវជ្រាវ បង្ក្រាបឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពបំផុត ជាពិសេសខេត្តជាប់ព្រំដែនសមុទ្រ និងជាប់ព្រំដែនឡាវ ដែលកំពុងមានការប្រឈម ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារនេះ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?