ព័ត៌មានជាតិ
ទោះបីឆ្នាំ២០២០ គ្រួសារកសិករជិត៧០ម៉ឺននាក់ រងផលប៉ះពាល់ពីគ្រោះធម្មជាតិ តែឆ្នាំនេះទទួលផលជិត៨០លានដុល្លារវិញ
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា ប្រជាកសិករ ដែលទទួលរងគ្រោះ ដោយសារគ្រោះធម្មជាតិកាលពីឆ្នាំ២០២០កន្លងទៅនឹងទទួលបានប្រាក់ចំណូលពីការប្រមូលផលស្រូវរបស់ខ្លួនគិតជាទឹកប្រាក់ប្រមាណជិត៨០លានដុល្លារ ដោយសារទីផ្សារស្រូវមានតម្លៃថ្លៃជាងរាល់ឆ្នាំ។
ក្រសួងកសិកម្មបានបន្តថា នៅក្នុងឆ្នាំ២០២០ កន្លងទៅកម្ពុជាបានជួបប្រទះនឹងគ្រោះធម្មជាតិចំនួនពីរដង គឺគ្រោះរាំងស្ងួតនៅដើមរដូវវស្សា និងគ្រោះជំនន់ទឹកភ្លៀងនៅចុងរដូវវស្សា ដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទៃដីដាំដុះដំណាំកសិកម្មប្រមាណជា ៥៦០ ០០០ ហ.ត ជាពិសេសដំណាំស្រូវបានប៉ះពាល់សរុបចំនួន ៤៤៩ ៧៩៧ ហិកតា ដែលក្នុងនោះខូចខាតទាំងស្រុងចំនួន ១៥៤ ៣២៨ ហិកតា ស្ថិតនៅក្នុង១៩ខេត្ត។ ក្រសួងកសិកម្មបានបន្តទៀតថា ដើម្បីចូលរួមរំលែកទុក្ខលំបាករបស់ប្រជាកសិករ និងក្នុងគោលបំណងជំរុញផលិតកម្មស្បៀង បន្ទាប់ពីទទួលរងគ្រោះទឹកជំនន់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជារឲ្យបញ្ចេញគ្រាប់ពូជស្រូវស្រាលមិនប្រកាន់រដូវជាបន្តបន្ទាប់ អស់គ្រាប់ពូជស្រូវចំនួន ៦ ៥៧៦ តោន ដើម្បីអន្តរាគមន៍ចែកជូនដល់គ្រួសារកសិករចំនួន ៦៩ ៨១៦គ្រួសារ សម្រាប់ធ្វើការស្តារដំណាំស្រូវឡើងវិញលើផ្ទៃដីប្រមាណ ៦៥ ៧៦០ហិកតា ដោយចំណាយអស់ថវិកាប្រមាណ ៤,៥៣លានដុល្លារទាំងការទិញគ្រាប់ពូជស្រូវ និងការដឹកជញ្ជូនគ្រាប់ពូជសម្រាប់ចែកកសិករ។
ក្រសួងកសិកម្មបានបញ្ជាក់ថា ការស្តារការខូចខាតដំណាំស្រូវឡើងវិញក្រោយទឹកជំនន់ បានចាប់ផ្តើមពីដើមខែវិច្ឆិកា រហូតដល់ដើមខែធ្នូ ឆ្នាំ២០២០ហើយជាលទ្ធផលនៃការស្តារឡើងវិញមកដល់ពេលនេះ គឺបានប្រមូលផលបណ្តើរៗ និងអាចបញ្ចប់នៅដើមខែមេសា ឆ្នាំ២០២១ខាងមុខនេះ។
តាមរយៈការចុះពិនិត្យនិងវាយតម្លៃកន្លងមកបានបញ្ជាក់ឲ្យដឹងថា ស្ថានភាពលូតលាស់របស់ដំណាំស្រូវដែលបានស្តារឡើងវិញស្ទើរតែទាំងអស់ មានការលូតលាស់បានល្អប្រសើរ ហើយនៅតំបន់មួយចំនួនក៏បានការប្រមូលផលស្រូវជាបណ្តើរហើយដែរ រីឯទិន្នផលស្រូវសើមដែលទទួលបានពី ៣ ទៅ ៦,៥តោន/ហិកតា (មធ្យម ៤,៥តោន/ហិកតា) អាស្រ័យលើស្ថានភាពដី និងលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រព។ ចំពោះទីផ្សារស្រូវវិញ ឆ្នាំនេះមានតម្លៃថ្លៃជាងរាល់ឆ្នាំ គឺពី៩៥០ ដល់ ១ ១០០រៀលក្នុង១គីឡូក្រាម។
ដូចនេះតាមការគណនាប្រាក់ចំណូលសរុប ដែលទទួលបានពីការលក់ស្រូវរបស់ប្រជាកសិករដែលមកទទួលគ្រាប់ពូជស្រូវអន្តរាគមន៍ពី សម្តេចតេជោនាយករដ្ឋមន្ត្រី គឺអាចមានចំនួនប្រមាណជាង ៧៨ លានដុល្លារអាមេរិក៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ តែងតាំងអភិបាលស្រុកចំនួន៣ក្នុងខេត្តតាកែវ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន