Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ផ្សព្វផ្សាយ​ឱកាស​ការងារ រាប់ម៉ឺន​កន្លែង​ជូន​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​ធំៗ​​៤ នៅ​រាជធានី​ភ្នំពេញ​

បានផុស

នៅ

​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA)​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាមរយៈ​មជ្ឈមណ្ឌល​ការងារ​ចល័ត នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២៤​នេះ បាន​ចុះ​ផ្សព្វផ្សាយ​ឱកាស​ការងារ​រ៉ាប់​ម៉ឺន​កន្លែង​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​ធំៗ​ចំនួន​៤ នៅ​រាជធានី​ភ្នំពេញ​។ សាកលវិទ្យាល័យ​ធំៗ​ទាំងនោះ​រួមមាន​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) , សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិ​ល្បះ (RUFA) , សាកលវិទ្យាល័យ​អន្តរជាតិ ( IU) និង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​(PUC)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ជិន ខិ អនុប្រធាន​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើកឡើងថា មជ្ឈមណ្ឌល​ចល័ត​របស់​យើង​បាន​ចុះ​ទៅដល់​គ្រប់​ទីកន្លែង មិន​ត្រឹមតែ​នៅតាម​សាកលវិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ​នោះទេ ទីតាំង​សាធារណៈ​ផ្សេងៗ​ទៀត​ក៏​យើង​ទៅដល់​ដែរ​។ លោក ជិន ខិ បញ្ជាក់​បន្ថែមថា តាមរយៈ​ការផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ទៅដល់​ទីកន្លែង​នេះ យើង​មើលឃើញថា​មានការ​ចាប់អារម្មណ៍​ជាច្រើន​ពី​សំណាក់​យុវជន សិស្ស និស្សិត ក៏ដូចជា​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ឬ​អ្នក​មានបំណង​ចង់​ផ្លាស់ប្តូ​ការងារ​។ លើសពីនេះ​ទៀត យើង​ក៏​ទទួលបាន​ការសាកសួរ​ព័ត៌មាន​អំពី​ឱកាស​ការងារ​ក្នុង​វិស័យ​ផ្សេងៗ​ជាច្រើន​ផងដែរ​។​

​លោក​បាន​ឱ្យដឹងទៀតថា ក្រៅពី​ការងារ​ចុះ​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ដល់ទី​តាំង​ផ្ទាល់​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ក៏​នឹង​បន្ត​រៀបចំ​វេទិកា​ការងារ ពិព័រណ៍​ការងារ និង​កិច្ច​សម្ភាស​ការងារ​ជាប្រចាំ ដើម្បី​បង្កើតជា​កន្លែង​ជួបជុំគ្នា​ដោយ​ងាយស្រួល​រវាង​អ្នកស្វែងរក​ការងារ​ធ្វើ និង​និយោជក​ដែល​កំពុង​ត្រូវការ​ជ្រើសរើស​បុគ្គលិក​អាច​ពិភាក្សា និង​ស្វែងយល់​អំពី​តម្រូវ​ការជំនាញ នៅក្នុង​ទីផ្សារការងារ ដែល​កំពុងមាន​តម្រូវការ​នាពេល​បច្ចុប្បន្ន​ផងដែរ​។​

​ការចុះ​ផ្សព្វផ្សាយ​នេះ​ធ្វើឡើង​តាមរយៈ​មជ្ឈមណ្ឌល​ចល័ត​នេះ ដែល​នេះ​គឺជា​យន្តការ​បន្តសកម្មភាព​ផ្សព្វផ្សាយ​ឱកាស​ការងារ​នៅតាម​សាកលវិទ្យាល័យ​នានា ដើម្បី​ផ្តល់ព័ត៌មាន​អំពី​ទីផ្សារការងារ និង​នាំយក​ឱកាស​ការងារ​ឱ្យខិត​ជិត​ដល់​យុវជន សិស្ស និស្សិត សាធារណជន​ទូទៅ ក្នុង​គោលបំណង​បង្កើន​លទ្ធភាព​នៃ​ការទទួលបាន​ព័ត៌មាន​ការងារ និង​ឱកាស​ការងារ​កាន់តែ​ឆាប់រហ័ស​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២២ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥១ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម