ព័ត៌មានជាតិ
ថ្នាក់ដឹកនាំក្រសួងការងារ ៖ ស្ថានភាពការងារ និងលក្ខខណ្ឌការងារនៅរោងចក្រក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ អនុវត្តបានត្រឹមត្រូវតាមច្បាប់ការងារ
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យមើលការងារ សំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិត និងតំណាងនិយោជករោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កម្មវិធីចុះសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនេះ មានរោងចក្រ MAKALOT GARMENTS (CAMBODIA) CO., LTD. ដឹកនាំដោយ លោក ងុយ រិទ្ធ រដ្ឋលេខាធិការ, រោងចក្រ W & D (CAMBODIA) CO., LTD. ដឹកនាំដោយ លោក ទេព ណាវី រដ្ឋលេខាធិការ, រោងចក្រ 8 STAR SPORTSWEAR LTD. ដឹកនាំដោយ លោក វឹត សុវណ្ណឧត្តម អនុរដ្ឋលេខាធិការ។
នៅក្នុងឱកាសជួបពិភាក្សាជាមួយតំណាងនិយោជករោងចក្រ និងបានពិនិត្យមើលស្ថានភាពការងាររបស់បងប្អូនកម្មករនិយោជិកជាង ១ ១០០នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ MAKALOT GARMENTS (CAMBODIA) CO., LTD. ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក ងុយ រិទ្ធ បានវាយតម្លៃថា ទំនាក់ទំនងវិជ្ជាជីវៈរវាងនិយោជកនិងកម្មករនិយោជិតមានភាពល្អប្រសើរ រីលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ដែលខាងនិយោជករោងចក្រផ្តល់ជូនបងប្អូនកម្មករនិយោជិកបានត្រឹមត្រូវតាមច្បាប់ការងារ។
លោក កត់សំគាល់ឃើញថា ស្ថានភាពនៃការបំពេញការងាររបស់ងប្អូនកម្មករនិយោជិតមានភាពសកម្ម ប៉ុន្តែអ្វីដែលខាងរោងចក្រកំពុងត្រូវការបន្ថែមគឺកម្លាំងពលកម្មរបស់កម្មករនិយោជិត ខណៈដែលចំនួននៃការបញ្ជាទិញសម្លៀកបំពាក់មានការកើនឡើង។
ដោយឡែក ក្នុងការចុះជួបពិភាក្សាការងារជាមួយតំណាងនិយោជក និងសាកសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតប្រមាណ ១ ០០០នាក់ នៅរោងចក្រ នៅរោងចក្រ W & D (CAMBODIA) CO., LTD. ដែលមានទីតាំងស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឯកឧត្តម ទេព ណាវី បានពិនិត្យដោយផ្ទាល់ពីដំណើរការផលិតកម្មក្នុងរោងចក្រ និងបានទទួលទានអាហាថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅក្នុងបរិយាកាសដ៏មានភាពស្និទ្ធស្នាល។
លោក បានពិនិត្យឃើញថា ម្ចាស់រោងចក្របានអនុវត្តលក្ឌខណ្ឌការងារ រួមនិងផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករនិយោជិកបានត្រឹមត្រូវ និងលើសពីច្បាប់ការងារបានកំណត់ទៀតផង។
ក្នុងនោះ រោងចក្រផ្តល់ជូនកម្មករនិយោជិក ដូចជា ប្រាក់ខែគោលអប្បបរមាតាមច្បាប់ប្រកាស ២០៤ដុល្លារ, ប្រាក់ថែមម៉ោង, ប្រាក់រង្វាន់ធ្វើការទៀងទាត់, ប្រាក់រង្វាន់អតីតភាពការងារ, និងសោហ៊ុយធ្វើដំណើរ, ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ជាដើម។ លោក ថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ ដែលបានគោរពតាមច្បាប់ការងារយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តនូវស្តង់ដារការងារបានយ៉ាងល្អ ថែមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលបានកំណត់ក្នុងការផ្តល់អត្ថប្រយោជន៍ដល់បងប្អូនកម្មករនិយោជិកផងដែរ។
ទន្ទឹមនេះ នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយតំណាងនិយោជក និងជួបសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិកជាង ១ ០០០នាក់ ដែលកំពុងបំពេញការងារនៅរោងចក្រ 8 STAR SPORTSWEAR LTD. ដែលមានទីតាំងស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក វឹត សុវណ្ណឧត្តម បានដើរពិនិត្យមើលស្ថានភាពការងារនៅតាមផ្នែកនីមួយៗក្នុងរោងចក្រ និងបានទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិកដើម្បីឆ្លៀតពេលសាកសួរសុខទុក្ខ រួមនិងអត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិកទទួលបានផងដែរ។
លោកគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិកដោយផ្ទាល់នៅតាមរោងចក្រនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើបងប្អូនកម្មករនិយោជិកនៅតាមរោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស ធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាស ជាពិសេសនោះគឺសុខទុក្ខរបស់បងប្អូនកម្មករនិយោជិកដែលរដ្ឋាភិបាលតែងតែគិតគូរជានិច្ច៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ