ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អេដស៍៖ កម្ពុជាពិបាកក្នុងការកាត់បន្ថយអត្រាឆ្លងជំងឺអេដស៍ថ្មីតាមផែនការ
លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍(NAA)បានអះអាងថា កម្ពុជាប្រហែល
ជាពិបាកក្នុងការកាត់បន្ថយអត្រាឆ្លងជំងឺអេដស៍ថ្មីទៅតាមផែនការដែលបានកំណត់ក្រោម១នាក់ក្នុង១ថ្ងៃនៅឆ្នាំ២០២៥ ដល់២០៣០។

ថ្លែងក្នុងសិក្ខាសាលាជាមួយបណ្តាញសារព័ត៌មានស្តីពីស្ថានភាព និងការចូលរួមឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជានៅសណ្ឋាគារភ្នំពេញកាលពីថ្ងៃទី៨សីហា លោកទេសរដ្ឋមន្ត្រីបានបន្តថា តាមផែនការចាប់ពី
ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៣០ ធ្វើយ៉ាងណាកាត់បន្ថយអត្រាឆ្លងជំងឺអេដស៍ថ្មីឱ្យបាន២០០ ទៅ២៥០នាក់ ក្នុង១ឆ្នាំ ឬក្រោម១នាក់ក្នុង១ថ្ងៃ ខណៈបច្ចុប្បន្នមានអ្នកឆ្លងជំងឺអេដស៍ថ្មីប្រមាណ១២០០នាក់ក្នុង១ឆ្នាំ ស្មើនឹងជាង៣នាក់ក្នុង១ថ្ងៃ។
លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា អត្រាឆ្លងជំងឺអេដស៍ថ្មីមានការថយចុះនៅមុនការរាតត្បាតជំងឺកូវីដ១៩ គឺមានប្រហែល៨០០នាក់ក្នុង១ឆ្នាំ។ ប៉ុន្តែពេលជំងឺកូវីដផ្ទុះអត្រាឆ្លងជំងឺអេដស៍ថ្មីបានហក់ឡើងរហូតដល់១៤០០នាក់ក្នុង១ឆ្នាំ ឬប្រហែល៤នាក់ក្នុង១ថ្ងៃដោយសារប្រជាពលរដ្ឋគិតថា ជំងឺអេដស៍នៅកម្ពុជាលែងជាបញ្ហា ឬអស់ជំងឺអេដស៍ធ្វើ
ឱ្យពួកគាត់មានការធ្វេសប្រហែលលែងការពារខ្លួន ឬពាក់ស្រោមអនាម័យនៅពេលរួមភេទជាមួយដៃគូដូចមុន។ ក្រៅពីនេះក៏មានអ្នកបម្រើសេវាកំសាន្តសប្បាយខ្លះពេលដែលដៃគូផ្តល់កម្រៃខ្ពស់ជាថ្នូរនឹងមិនពាក់ស្រោមអនាម័យ។

លើសពីនេះតាមការស្រាវជ្រាវមានយុវវ័យកម្ពុជាមានការយល់ដឹងស្តីពីជំងឺអេដស៍នៅមានកម្រិតទាបត្រឹមជាង២០%ដែលធ្វើឱ្យពួកគាត់សប្បាយការរួមភេទដោយមិនបានការពារខ្លួនព្រោះថា បច្ចុប្បន្នយើងមានវិធីការពារខ្លួនច្រើនដូចជាស្រោមអនាម័យមិនត្រឹមតែអាចការពារជំងឺអេដស៍ប៉ុណ្ណោះទេថែមទាំងអាចការពារជំងឺកាមរោគ និងការពារមិនឱ្យមានកូនដោយចៃដន្យ ឬតាមផែនការ និងមានឱសថសម្រាប់លេបការពារការឆ្លងមេរោគអេដស៍ទាំងមុន និងក្រោយរួមភេទផងដែរ។
លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា «ប្រសិនបើនិន្នាការឆ្លងជំងឺអេដស៍ថ្មីនេះមិនមានការថមថយទេយើងមិនអាចកាត់បន្ថយតាមផែនការបានទេ»។ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា «ដូច្នេះ យើងត្រូវចូលរួមឱ្យបានកាន់តែសកម្មទាំងអស់គ្នាជាពិសេសអ្នកសារព័ត៌មានក្នុងការផ្សព្វផ្សាយជំរុញឱ្យមានការយល់ដឹងពីហានិភ័យនៃមេរោគអេដស៍ និងឱ្យអ្នកសង្ស័យមកធ្វើតេស្តឱ្យបានច្រើនដើម្បីសម្រេចគោលដៅ៩៥ទី១»។
លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF)ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា អង្គការ AHF បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយនិងឈានទៅលុបបំ
បាត់ការឆ្លងថ្មីនិងស្លាប់ដោយសារមេរោគអេដស៍និងចូលរួមលប់បំបាត់ការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍និងអ្នកជំងឺអេដស៍ដែលធ្វើឡើងតាមរយៈគម្រោងសកម្មភាពស្នូលចំនួន៤រួមមានទី១. គម្រោងបង្ការការឆ្លងមេរោគអេដស៍ដោយផ្តល់ការអប់រំនិងប្រឹក្សាការចែកស្រោមអនាម័យ ការគាំទ្រដល់ការផ្តល់ថ្នាំបង្ការមុនប្រឈម និងក្រោយប្រឈម (PrEP, PEP) ការលើកកម្ពស់ការឆាប់ផ្តល់ថ្នាំព្យាបាលដល់អ្នកផ្ទុកមេរោគ(ព្យាបាលដើម្បីបង្ការ)។ ទី២. គម្រោងធ្វើតេស្តរកមេរោគអេដស៍ និងផ្សារភ្ជាប់ទៅការបង្ការ ឬការថែទាំព្យាបាលដោយផ្តោតទៅលើការធ្វើតេស្តក្នុងសហគមន៍ ក្នុងមណ្ឌលសំចតតាមរថយន្តចល័ត និងក្នុងមន្ទីរពេទ្យ។ ទី៣.គម្រោងថែទាំព្យាបាលអ្នកផ្ទុកមេរោគអេដស៍និងអ្នកជំងឺអេដស៍ដោយគាំទ្រនិងពង្រឹងគុណភាពសេវាថែទាំព្យាបាលអ្នកផ្ទុកមេរោគអេដស៍និងអ្នកជំងឺអេដស៍ និងទី៤.គម្រោងគាំទ្របន្ថែម ដូចជាការប្រារព្ធទិវាផ្សេងៗ ការតស៊ូមតិគម្រោងសកម្មភាពយុវតី គម្រោង អាហារដើម្បីសុខភាព (Food for Health)
និងគម្រោងជំនួយគ្រាអាសន្ន ។ល។

លោកស្រីវេជ្ជបណ្ឌិតបានបន្តថា ជាផែនការបន្តអង្គការAHFប្រចាំនៅកម្ពុជានឹងបន្តអនុវត្តគម្រោងសកម្មភាពបច្ចុប្បន្នរួមមានគម្រោងបង្ការ ធ្វើតេស្តថែទាំព្យាបាលនិងគម្រោងគាំទ្របន្ថែមឱ្យកាន់តែមានប្រសិទ្ធផលនិងសាកល្បងចាប់ផ្តើ
មគម្រោងធ្វើតេស្តនិងព្យាបាលជំងឺកាមរោគដោយសហការជាមួយមជ្ឈមណ្ឌលជាតិសើរស្បែកនិងកាមរោគ។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF)បានមានប្រសាសន៍ថាការសហការជាមួយមជ្ឈមណ្ឌលជាតិសើរស្បែក និងកាមរោគលើគម្រោងធ្វើតេស្តនិងព្យាបាលជំងឺកាមរោគនេះដោយសារតែអត្រាឆ្លងជំងឺកាមរោគនៅកម្ពុជាខ្ពស់គួរឱ្យមានការព្រួយបារម្ភហើយមិនមែនមានតែនៅកម្ពុជានោះទេហើយការមានជំងឺកាមរោគខ្ពស់ក៏ជួយជំរុញឱ្យការឆ្លងមេរោគជំងឺអេដស៍ផងដែរ។ ដូចនេះការព្យាបាលជំងឺកាមរោគក៏ជួយទប់ស្កាត់មិនឱ្យឆ្លងជំងឺអេដស៍បានផងដែរ។
លោកទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ថា នៅកម្ពុជាត្រូវបានគេប៉ាន់ប្រមាណថាអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៧
៦០០០នាក់ក្នុងនោះមានអ្នកទៅព្យាបាលប្រមាណ៦៨០០០នាក់និងអ្នកមិនបានទៅធ្វើតេស្តប្រមាណ៨០០០នាក់។ក្នុងចំណោមអ្នកលាក់មុខ៨០០០នាកើមិនទៅធ្វើតេស្តអាចជាជនចំណាកស្រុកឬអាចស្លាប់ឬកំពុងនៅព្យាបាលជំងឺនៅតាមពេទ្យេកឯជន។ ដូចនេះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សហការជាមួយក្រសួងសុខាភិបាលដើម្បីឱ្យក្រសួងណែនាំដល់ពេទ្យឯកជនទាំងនោះពេលមានអ្នកជំងឺអេដស៍ទៅព្យាបាលជំងឺត្រូវរាយការណ៍មកក្រសួងដើម្បីយើងអាចដឹងពីតួលេខឱ្យបានច្បាស់លាស់។
លោកទេសរដ្ឋមន្ត្រីបានបន្តថា «ដូច្នេះ យើងត្រូវចូលរួមឱ្យបានកាន់តែសកម្មទាំងអស់គ្នាជាពិសេសអ្នកសារព័ត៌មានក្នុងការផ្សព្វផ្សាយជំរុញឱ្យមានការយល់ដឹងពីហានិភ័យនៃមេរោគអេដស៍និងឱ្យអ្នកសង្ស័យមកធ្វើតេស្តឱ្យបានច្រើនដើ
ម្បីសម្រេចគោលដៅ៩៥ទី១»។ លោកទេសរដ្ឋមន្ត្រីបានបំផុសឱ្យយុវជននិងក្រុមប្រឈមមុខខ្ពស់នៃការឆ្លជំងឺអេដស៍ឱ្យ
ចូលរួមបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺអេដស៍ដើម្បីកាត់បន្ថយការឆ្លងជំងឺថ្មីឱ្យបានកាន់តែទាបបន្ថែមទៀត៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ