Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៥ ប្រតិភូ​សហភាព​អឺរ៉ុប​នឹង​ចុះ​មក​វាយ​តម្លៃ​ស្តង់ដាសុវត្ថិភាពផលិតផល​ជលផល​កម្ពុជា​ ដើម្បី​នាំ​ចេញទៅ​​ទីផ្សារ​អឺរ៉ុប

បានផុស

នៅ

នាយកដ្ឋាន​សុខភាព​របស់សហភាព​​អឺរ៉ុប នឹង​បញ្ជូន​ប្រតិភូ​មក​ប្រទេស​កម្ពុជា​ដើម្បី​ពិនិត្យ​វាយតម្លៃ​ពី​សុវត្ថិភាព​ផលិតផល​ជលផល​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​អឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Bryan Fornari ប្រធាន​កិច្ច​សហ​ប្រតិបត្តិការ​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២៥ ប្រតិភូ​មក​ពី​សហភាព​អឺរ៉ុប​នឹង​ធ្វើដំណើរ​​ចុះមក​​ទស្សនកិច្ច​តាម​សហគ្រាស​ផលិតផល​ជលផល​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើ​សវនកម្ម​លើ​លក្ខខណ្ឌ​សុវត្ថិភាព​ចំណី​អាហារ ដើម្បី​បើក​ផ្លូវ​នាំ​ទៅ​ទីផ្សារ​អឺរ៉ុប។

ទីផ្សារ​សហភាព​អឺរ៉ុប​មាន​តម្លៃ​ខ្ពស់ និង​ទំហំ​ធំ ដែល​មាន​​ប្រទេស​ជា​សមាជិក​សរុប​ ២៧ ប្រទេស។ ការ​ទទួល​លក្ខខណ្ឌ​គ្រប់គ្រាន់​​ទៅ​អឺរ៉ុប​ ក៏ដូចជា​​បើក​ផ្លូវ​សម្រាប់​ផលិតផល​ជលផល​ប្រទេស​កម្ពុជា​ពង្រីក​ទីផ្សារ​ទៅ​កាន់​គោលដៅ​ប្រទេស​​ផ្សេងៗ​ទៀត​លើ​ពិភពលោក ក៏​ដូចជា​អាច​ទាក់ទាញ​​វិនិយោគិន​​បន្ថែម​​​វិនិយោគលើ​​វិស័យ​ជលផល​ក្នុង​ប្រទេស​កម្ពុជា​។ នេះបើតាមលោក Bryan Fornari។

លោក Bryan Fornari ប្រធាន​កិច្ច​សហ​ប្រតិបត្តិការ​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​

យ៉ាងណាមិញ លោក Bryan Fornari បាន​គូស​បញ្ជាក់​ថា ការ​នាំ​ផលិតផល​ជលផល​កម្ពុជា​ទៅ​ផ្សារ​អឺរ៉ុប​ ត្រូវ​ការ​លក្ខខណ្ឌ​តឹងរ៉ឹង​ទាក់ទង​សុវត្ថិភាព និង​ស្តង់ដា​គុណភាព​ខ្ពស់។

​បើតាម​​លោក Bryan Fornari មក​ដល់​ពេល​នេះ ​មិន​ទាន់​មាន​ផលិតផល​ជលផល​របស់​កម្ពុជា​ណាមួយ ត្រូវ​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។

បញ្ហា​ប្រឈម​របស់ផលិតផល​ជលផល​របស់​កម្ពុជា​ពិបាក​​នាំ​ចេញ​ទៅ​ទីផ្សារក្រៅប្រទេស​​ គឺ​​ស្តង់ដា​សុវត្ថិភាព​ចំណី​អាហារ។ ដោយ​មានការ​គាំទ្រ​ពី​អង្កការ UNIDO ដែល​ទទួល​ជំនួយ​ថវិកា​ពី​សហភាព​អឺរុប គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល CAPFish-Capture ជា​គម្រោង​មួយ​ដែល​បង្កើត​ឡើង​​​ក្នុង​គោលបំណង​ជួយ​អភិវឌ្ឍន៍​ផលិតផល​ជលផល​ក្រោយ​ប្រមូលផល​នៅ​កម្ពុជា​ ដើម្បី​​ឲ្យ​មាន​ស្តង់ដា​​លក្ខខណ្ឌ​ចូល​ទីផ្សារ​អន្តរជាតិ។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ និងជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ និងជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​​ឲ្យ​ដឹង​ថា មាន​សហគ្រាស​ជលផល​នៅ​កម្ពុជា​ចំនួន ១៧ ដែល​ទទួល​បាន​វិញ្ញាបនបត្រ​និមិត្ត​សញ្ញា​គុណភាព​ផលិតផល​កម្ពុជា Cambodia Quality Seal (CQS) ដែលនឹង​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​នាំ​ផលិតផល​កែច្នៃ​របស់​ខ្លួន​ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​​អឺរ៉ុប។

កន្លង​ទៅ​ថ្មីៗនេះ ក៏​មាន​សហគ្រាស​កែច្នៃ​ត្រី​ងៀត​មួយ​នៅ​ខេត្ត​សៀមរាប ​ទទួល​បាន​ភ្លើង​ខៀវ​នាំ​ត្រីងៀត​ទៅ​លក់​នៅ​ប្រទេស​អូស្រ្តាលី។ ការ​​នាំ​ផលិតផល​ជលផល​របស់​កម្ពុជា​ទៅ​ប្រទេស​អូស្ត្រាលី​បញ្ជាក់​បាន​​ថា ​ផលិតផល​ជលផល​របស់​កម្ពុជា​មាន​ស្តង់ដា​គ្រប់គ្រាន់​សម្រាប់​នាំ​ទៅ​អឺរ៉ុប។ កញ្ញា អ៊ឹម រចនា បញ្ជាក់បន្ថែម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា៥ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម