Connect with us

ព័ត៌មានជាតិ

ពាក់កណ្ដាលខែនេះ រដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង គ្រោងជួបគ្នានៅប្រទេសថៃ

បានផុស

នៅ

នៅពាក់កណ្ដាលខែសីហា ឆ្នាំ២០២៤នេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៩ គ្រោងនឹងរៀបចំឡើងនៅក្នុងប្រទេសថៃ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នាពេលកន្លងមក។

រូបភាពឯកសារ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ លោក មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាឧត្តមមន្រ្តីទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១១ ដែលរៀបចំឡើងដោយសហប្រធាន ភាគីចិន និងថៃ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ បានពិភាក្សាលើការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៩ ដែលនឹងគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅខេត្តឈៀងម៉ៃ ប្រទេសថៃ និងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នាពេលកន្លងមក ព្រមទាំងការកំណត់ទិសដៅអនាគតក្នុងវិស័យអាទិភាពមួយចំនួន ដោយ ផ្តោតសំខាន់លើប្រជាជន វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន គ្រប់គ្រងធនធានទឹក និងវិស័យផ្សេងៗទៀត។

លោក មាស គឹមហេង ឧត្តមមន្រ្តីទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការអនុវត្តផែនការសកម្មភាព៥ឆ្នាំ ២០២៣-២០២៧ និងការគាំទ្ររបស់រដ្ឋាភិបាលចិនក្នុងការជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គមេគង្គ-ឡានឆាង ដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាពក្នុងអនុតំបន់មេគង្គ។

គួរជម្រាបថា កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ​(MLC) ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០១៦ ដែលមាន​ការចូលរួម​ពី​ ៦​ប្រទេស ​រួមមាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ វៀតណាម​ និង​​មហាអំណាច​ចិន​។​ យន្តការ​មេគង្គ​-​ឡាន​ឆាង បាននិងកំពុង​ឆ្ពោះទៅមុខ ហើយ​ក្លាយទៅជា​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ ដ៏​មាន​ប្រសិទ្ធភាព ផ្ដល់​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ និង​បង្កើន​កិច្ច​សហការគ្នា​។ ក្នុងនោះ មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង គឺជា​ឧបករណ៍​ហិរញ្ញប្បទាន​ដ៏​សំខាន់​សម្រាប់​ការអនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​ថ្មី លើ​វិស័យ​អភិវឌ្ឍន៍ជនបទ ការកាត់បន្ថយ​ភាពក្រីក្រ ធនធានទឹក កសិកម្ម ការដឹកជញ្ជូន សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និង​ការពង្រឹង​សិទ្ធិអំណាច​របស់​ស្ត្រី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥០ នាទីutes មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ១ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ៥ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៦ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

សន្តិសុខសង្គម៥០ នាទីutes មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

Sokha Hotels

ព័ត៌មានពេញនិយម