Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​កម្ពុជា​ ​ប្រកាស​បន្ត​តាមដាន​​ប្រសិទ្ធភាព ដំណើរការ​​ប្រព័ន្ធ​​អនឡាញ​​សុំ​វីសាតាម​អាកាសយានដ្ឋាននៅកម្ពុជា

បានផុស

នៅ

សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អះអាង​ថា​ សម្តេច​នឹង​បន្ត​តាមដាន​ប្រសិទ្ធភាព​ការ​ដាក់​ឲ្យ​ប្រើប្រាស់ប្រព័ន្ធ​ស្នើ​សុំ​វីសា រួមទាំង​ការ​បង់លុយ​​តាមអនឡាញនៅ​តាម​​អាកាសយានដ្ឋាន​ទាំង​ ៣ របស់​កម្ពុជា​​ ដែល​នឹ​ងដាក់​ឲ្យ​ដំណើរការ​នៅ​ដើម​ខែ​កញ្ញា​នេះ ដើម្បី​ធានា​បាន​ដំណើរការ​​ដោយ​រលូន​គ្មាន​ការ​រាំងស្ទះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​បាន​គូស​បញ្ជាក់​ពីការ​រៀបចំ​​ដំណើការៀបចំ​រ​​​ប្រព័ន្ធ​ស្នើ​សុំ​វីសា​តាម​អនឡាញ តាម​អាកាសយានដ្ឋាននៅ​កម្ពុជា ក្នុង​ឱកាស​ជួប​សំណេះ​សំណាលនិង​ពិសា​ភោជនាហារ​រៀបចំ​ឡើង​ដោយ​សមាគម​ឧកញ៉ា​​​កម្ពុជា និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា នា​រសៀល​ថ្ងៃទី ០២ ខែ​សីហា ឆ្នាំ​២០២៤។

«ការ​សម្រួល​បដិសណ្ឋារកិច្ច​សំខាន់​ណាស់​ ជះ​ឥទ្ធិពល​ដល់​កម្ពុជា។ ការ​ផ្សព្វផ្សាយ​​​ប៉ះពាល់​កម្ពុជា​​ ដែល​ពេល​​ខ្លះ​ក៏​​ពាក់ព័ន្ធ​ទៅ​បញ្ហា​បដិសណ្ឋារកិច្ច​»។ នេះ​បើតាម​ការ​គូស​បញ្ជាក់​ពី​ប្រមុខ​ដឹកនាំ​កម្ពុជា។

ដើម្បី​ជំរុញ​លំហូរ​អ្នក​ដំណើរ​តាម​អាកាសយានដ្ឋាន សម្តេច​ធិបតី​បាន​ដាក់​ឲ្យ​អនុវត្ត​ប្រព័ន្ធ E arrival និង E visa នៅ​​អាកាសយានដ្ឋាន​ទាំង ៣ ដើម្បី​ធានា​បាន​លំហូរ​អ្នក​ដំណើរ​ដោយរលូន​គ្មានការ​រំខាន។

«លំហូរ​ការ​ចេញ​ចូល​ប្រទេស​នីមួយ​ៗ​តាម​ច្រក​អន្តោប្រវេសន៍​ទាំង​ផ្លូវ​គោក ផ្លូវ​អាកាស បច្ចុប្បន្ន​​ប្រទេស​ភាគច្រើនគេ​លែង​ប្រើ​ក្រដាស​ទៀត​ហើយ គឺ​តាម​អនឡាញ​ទាំងអស់​ ហើយ​កម្ពុជា​ក៏​ត្រូវ​ដើរ​តាម​នេះ​ដែរ»។ សម្តេច​ធិបតី​បញ្ជាក់​បន្ថែម​។

កន្លងទៅ​ការ​ស្នើ​សុំ​វីសា​មាន​ពីរ​វិធី ទី​មួយ​គឺ​ស្នើ​សុំ​តាម​ស្ថាន​ទូត តាម​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ក្រៅ​ប្រទេស​​។ ទីពីរ​គឺ visa on arrival នៅ​ពេលដែល​​អ្នកដំណើរ​ចុះ​នៅ​ព្រលាន ​​​ត្រូវ​បំពេញ​បែបបទ​និង​តម្រង់​ជួរ​បង់លុយ ហើយ​​ការ​បំពេញ​ទម្រង់​បែបបទ​​មាន ៣ ទម្រង់​ មាន​ខាង​អន្តោប្រវេសន្ត គយ និង​សុខាភិបាល។

«ឥលូវ​យើង​បាន​ឯកភាព និង​រៀបចំ​​ជា​ប្រព័ន្ធ​អេឡិចត្រូនិក​ទាំងអស់ ដែល​​អ្នក​ដំណើរ​មិន​បាច់​បំពេញ​បែបបទ​លើ​ក្រដាស​ស្មុគស្មាញទៀតទេ ហើយ​ក៏​អាច​បង់លុយ​តាម​អនឡាញ​បាន​ថែម​ទៀត​​»។

បើតាម​ប្រមុខ​រដ្ឋាភិបាល​ ដំណើរការ​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃ ០១ ខែ​កញ្ញា​ទៅ។ សម្តេច​បន្ត​ថា ជំហាន​ដំបូង​ដាក់​ឲ្យ​អនុវត្ត​តាម​ព្រលាន​សិន និង​បន្ត​ទៀត​នឹង​សិក្សា​ដាក់​ឲ្យ​អនុវត្ត​តាម​ច្រក​ផ្លូវ​គោក។

សម្តេច​ធិបតី​​ក៏​ថ្លែង​កោត​សរសើរ​ដល់​ក្រសួង​មហាផ្ទៃ អគ្គនាយកដ្ឋាន​អន្តោប្រវេសន្ត គយ និង​សុខាភិបាល ពាក់ព័ន្ធ​ច្រកចេញ​​ចូល​នៅ​តាម​ព្រលាន​យន្តហោះ រួម​ទាំង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ សម្តេច​សង្ឃឹម​ថា​តាម​រយៈ​​ការចូលរួម​​ខិតខំ​ប្រឹងប្រែងពី​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ ​នឹង​ជួយ​សម្រួលដល់ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរមិន​ថា​​តែ​ភ្ញៀវទេសចរ​បរទេសនិង​ក្នុងស្រុក​ កាន់តែ​មាន​ភាព​ល្អ​​ប្រសើរ​តាំងពីច្រក​​​​ចេញ​ដល់ច្រក​​ចូល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្នាក់ដឹកនាំ យុវជន និងសាធារណជន ចាប់អារម្មណ៍ការផ្សព្វផ្សាយបញ្ហាគ្រឿងញៀន និង App NoDrug ក្នុងពិធីបុណ្យទន្លេជុំទី ៩

ព័ត៌មានជាតិ២ ម៉ោង មុន

Update ៖ កុមារាអាយុជាង ៣ ឆ្នាំម្នាក់ កើតជំងឺផ្តាសាយបក្សីបានទទួលមរណភាពហើយ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែល គំរាមដាក់បញ្ចូលតំបន់ហ្គាហ្សាជាទឹកដីរបស់ខ្លួន

លោក លី ឈាំង
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ចិន​​​ជំរុញប្រទេសផ្សេងៗឱ្យបើកទីផ្សារបន្ថែម ដើម្បីទប់ទល់​​ពន្ធ​ ត្រាំ​

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចក្រឡាហោម នឹងស្នើសម្តេចធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់អគារវិទ្យាល័យ នេត យ៉ង់ ក្រោយបញ្ចប់ការសាងសង់

ព័ត៌មានជាតិ២៣ ម៉ោង មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

សន្តិសុខសង្គម១១ ម៉ោង មុន

មកដើរលេងសង្ក្រាន្ត យកម៉ូតូទៅផ្ញើ ខណៈចេញមកវិញបាត់ម៉ូតូ ផ្អើលអ្នកទទួលផ្ញើរត់បាត់ស្រមោល

ព័ត៌មានជាតិ២ ម៉ោង មុន

Update ៖ កុមារាអាយុជាង ៣ ឆ្នាំម្នាក់ កើតជំងឺផ្តាសាយបក្សីបានទទួលមរណភាពហើយ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

សន្តិសុខសង្គម១១ ម៉ោង មុន

ឆេះផ្ទះពលរដ្ឋនៅសង្កាត់ទួលតាឯក មិនទាន់ដឹងមូលហេតុច្បាស់លាស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

បុរស ចិន ម្នាក់ ហេតុតែជាអ្នកមាន សុខចិត្តចាយលុយដុល្លារ ជួលមនុស្សយន្តជាមេផ្ទះ

Sokha Hotels

ព័ត៌មានពេញនិយម