Connect with us

ព័ត៌មានជាតិ

ប្រមុខការទូត ថា កម្ពុជាជាសមាជិកអាស៊ានដ៏លេចធ្លោក្នុងការធ្វើសមាហរណកម្មក្នុងតំបន់

បានផុស

នៅ

កម្ពុជាបានដើរតួនាទីជាសមាជិកដ៏លេចធ្លោមួយរបស់អាស៊ាន ចាប់តាំងពីបានក្លាយជាសមាជិកពេញសិទ្ធក្នុងឆ្នាំ១៩៩៩ ហើយកម្ពុជានៅតែបន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់មជ្ឈភាពអាស៊ាន និងការជំរុញការធ្វើសមាហរណកម្មក្នុងតំបន់។ នេះជាការគូសបញ្ជាក់ដោយប្រមុខការទូតកម្ពុជា លោក សុខ ចិន្តាសោភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស បានលើកឡើងថា ជាសមាជិកដ៏លេចធ្លោមួយរបស់អាស៊ាន កម្ពុជាបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់ ដែលក្នុងនោះ កម្ពុជាបានចូលរួមថែរក្សាគុណតម្លៃ និងគោលការណ៍នានារបស់អាស៊ាន ជាអាទិ៍ ឯករាជ្យភាព អធិបតេយ្យ សមភាព បូរណភាពទឹកដី ភាពមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការសម្រេចចិត្តដោយផ្អែកលើគោលការណ៍កុងសង់ស៊ីស និងដំណោះស្រាយជម្លោះប្រកបដោយសន្តិវិធី។ លោកឧបនាយករដ្ឋមន្ត្រី ថា គោលការណ៍ទាំងអស់នេះ ជំរុញឱ្យអាស៊ាន ក្លាយជាតំបន់មួយដែលរីកចម្រើនប្រកបដោយដោយសន្តិភាព និងកាលានុវត្តភាព។

ក្នុងរយៈពេលប្រមាណ២៥ឆ្នាំមកនេះ កម្ពុជាបានទទួលភាពជោគជ័យក្នុងការធ្វើជាប្រធានប្តូរវេនរបស់អាស៊ានចំនួន៣ លើក គឺក្នុងឆ្នាំ២០០២ ២០១២ និង២០២២។ កម្ពុជា ប្តេជ្ញាចិត្តក្នុងការជំរុញស្មារតីនៃភាពរួបរួមគ្នា ហើយនឹងបន្តជំរុញ និងលើកកម្ពស់មជ្ឈភាព ឯកភាព និងសាមគ្គីភាពរបស់អាស៊ាន សំដៅដោះស្រាយនូវបញ្ហាប្រឈមរួម ក៏ដូចជាបង្កើនការចូលរួមចំណែករបស់កម្ពុជាក្នុងការអភិវឌ្ឍសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយ ចីរភាព ក្នុងតំបន់ និងសកលលោក។ នេះជាការលើកឡើងបន្ដែមរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា តាមរយៈសារលិខិតអបអរសាទរទិវាអាស៊ាន។

ប្រមុខការទូតកម្ពុជារូបនេះ ក៏បានបញ្ជាក់ពីការចូលរួមរបស់កម្ពុជាក្នុងតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងជាមួយប្រទេសដៃគូខាងក្រៅរបស់អាស៊ានផងដែរ។ លោកប្រមុខការទូត គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការ ចូលរួមចំណែកដល់ការលើកកម្ពស់ និងពង្រីកទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូសន្ទនា និងដៃគូតាមវិស័យរបស់អាស៊ាន ខណៈពេលថ្មីៗនេះ កម្ពុជាទើបតែបានបញ្ចប់តួនាទីជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនដៃគូសន្ទនាអាស៊ាន-រុស្ស៊ី រយៈពេល៣ឆ្នាំ ហើយកំពុងបន្តតួនាទីជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-អាមេរិក ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៧។

ជាមួយនឹងការទទួលបាននូវតួនាទីថ្មីនេះ កម្ពុជាប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នូវមជ្ឈភាពអាស៊ាន ក៏ដូចជាជំរុញការធ្វើសមាហរណកម្មក្នុងតំបន់ ហើយធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបំពេញតួនាទីនេះប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ាន ក្នុងការកសាងសហគមន៍ និងស្ថិរភាពក្នុងតំបន់។ នេះជាការលើកឡើងរបស់ប្រមុខការទូតកម្ពុជា ដដែល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម