Connect with us

ព័ត៌មានជាតិ

បណ្តាគណបក្ស អង្គការ ចេញញត្តិថ្កោល ទោសឈ្មោះ សម រង្ស៊ី ញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្មហិង្សា

បានផុស

នៅ

បណ្តាអង្គការ ស្ថាប័ន និងគណបក្សមួយចំនួន បានចេញញត្តិថ្កោលទោសបុគ្គល សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេស ដែលព្យាយាមញុះញង់ឱ្យពលរដ្ឋខ្មែរយកជីវិតទៅស្លាប់រាប់រយនាក់ក្នុងបាតុកម្មហិង្សាដូចប្រទេសបង់ក្លាដែស ដោយចាត់ទុកថា ជាទង្វើជនបំផ្លាញជាតិសាសន៍ឯង។

ញត្តិថ្កោលទោសដែលមានខ្លឹមសារស្រដៀងគ្នា បានចេញជាបន្តបន្ទាប់ ក្រោយទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ បានផ្សាយតាមហ្វេសប៊ុករបស់ខ្លួនលើកឡើងថា បាតុកម្មនាប្រទេសបង់ក្លាដែសគឺមានបាតុករជាង៣០០នាក់ត្រូវស្លាប់ ទើបធ្វើឱ្យរដ្ឋាភិបាលបង់ក្លាដេសអាណិតប្រជាពលរដ្ឋខ្លួន សម្រេចនាំមេដឹកនាំប្រទេសចាកចេញពីប្រទេស ហើយនៅទីបំផុតក្រុមបាតុករក៏បានជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងញត្តិរបស់គណបក្សខ្មែរតែមួយ បានសង្កត់ធ្ងន់ថា៖«ការនិយាយរបស់ទណ្ឌិត សម រង្ស៊ី នេះគឺមានលក្ខណៈញុះញង់ បះបោរចង់ផ្ដួលរលំរាជារដ្ឋាភិបាលស្របច្បាប់ ចង់ឱ្យពលរដ្ឋខ្មែរយកជីវិតទៅធ្វើបាតុកម្មហិង្សាស្លាប់ឱ្យបានច្រើនរយនាក់ដូចប្រទេសបង់ក្លាដែស»។
គណបក្សខ្មែរតែមួយ យល់ឃើញថានេះគឺជាទង្វើដ៏អាក្រក់បំផុតដែលទណ្ឌិត សម រង្ស៊ី បាននឹងកំពុងប្រមាថជីវិតរបស់ប្រជាពលរដ្ឋខ្មែរខ្លួនឯង ដោយព្យាយាមញុះញង់អូសទាញពលរដ្ឋឱ្យយកជីវិតទៅស្លាប់ដើម្បីបម្រើមហិច្ឆិតា និង គំនុំរបស់ខ្លួន។ អស់រយៈពេលជាច្រើនឆ្នាំមកនេះទណ្ឌិត សម រង្ស៊ី តែងបានបំផុសបំផុលញុះញង់ពលរដ្ឋគ្រប់រូបភាព ដើម្បីធ្វើឱ្យប្រទេសជាតិមានចលាចលមិនឈប់មិនឈរ។

សម្រាប់លោក បណ្ឌិត អេង កុកថាយ អ្នកជំនាញផ្នែកនយោបាយដែលបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក យល់ថា សមាជិកអតីតគណបក្សប្រឆាំងតែងតែលើកយកបាតុកម្មហិង្សាពីក្រៅប្រទេសហើយញុះញង់ពលរដ្ឋខ្មែរដែលស្លូតត្រង់ឱ្យធ្វើបាតុកម្មដូចប្រទេស ដោយលោកចាត់ទុកថានេះជាគំនិតបំផ្លាញជាតិឱ្យធ្លាក់ចូលសង្គ្រាម។  លោកបានពន្យល់ថា ការតវ៉ាបែបហិង្សានៅប្រទេសបង់ក្លាដែសនឹងមិនមានកើតឡើងនៅកម្ពុជានោះទេ ដោយផ្អែកលើកត្តាសំខាន់ៗជាច្រើន ដោយសារការគ្រប់គ្រងប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជាមានភាពទទួលខុសត្រូវ និងការគាំទ្រពីប្រជាពលរដ្ឋច្រើនលើសលុប។  លោកបន្តថា៖«ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ថ្វីដ្បិតតែមានកូវីដ១៩ ប៉ុន្តែយើងមានដំណើរទៅមុខយ៉ាងល្អប្រសើរ ហើយសេដ្ឋកិច្ចមានកំណើនជានិច្ច តាំងពីឆ្នាំ ១៩៩៨មក យើងមានសេដ្ឋកិច្ចកើនឡើងក្នុងរង្វង់ ៧ ភាគរយជាមធ្យមរហូតទទួលបានជីវភាពល្អត្រឹមត្រូវ និងមានការរីកចម្រើនគ្រប់វិស័យ»។

លោកបញ្ជាក់ថា៖«ចំណុចមួយទៀតដែលគួរឱ្យចាប់អារម្មណ៍ មេដឹកនាំរបស់អតីតបក្សប្រឆាំងសុទ្ធតែកំសាក មនុស្សខ្លាចគុក គាត់បានតែស្រែកពីក្រៅប្រទេសឱ្យប្រជាជនតវ៉ា ប៉ុន្តែអ្នកដែលចេញមកតវ៉ានោះដែលជាចំនួនភាគតិច គឺគាត់នឹងត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះការល្មើសនឹងច្បាប់ផ្សេងៗ នៅពេលដែលចេញមកតវ៉ាអ្វីមួយមិនមានហេតុផលច្បាស់លាស់»។ បើតាមអ្នកជំនាញដដែល ក្នុងចលនាញុះញង់នេះមិនមានមេដឹកនាំដែលមានភាពស្នេហាជាតិ ការស្រឡាញ់ជាតិនោះទេ ផ្ទុយមកវិញមានតែជំរុញ រុញច្រានប្រជាជនឱ្យធ្លាក់ទៅក្នុងបញ្ហា វិបត្តិនៃទំនាស់គ្នាឯង។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា ប្រាប់កម្ពុជាថ្មីថា នេះមិនមែនជារឿងថ្មីទេដែលអ្នកនយោបាយប្រឆាំងជ្រុលនិយមឈ្មោះ សម រង្ស៊ី តែងញុះញង់ឱ្យប្រជាពលរដ្ឋងើបះបោរដោយហិង្សាដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ខុសពីគន្លងប្រជាធិបតេយ្យ។ សកម្មភាពដដែលៗនេះសបញ្ជាក់ឱ្យសាធារណមតិជាតិនិងអន្តរជាតិមើលឃើញយ៉ាងច្បាស់អំពីការធ្វើនយោបាយបែបហិង្សា ប្រឆាំងនឹងច្បាប់ ប្រឆាំងការបោះឆ្នោត ហើយដែលស័ក្តិសមនឹងទទួលការកាត់ទោសដោយច្បាប់របស់កម្ពុជា។ លោកបន្ថែមថា ប្រជាពលរដ្ឋខ្មែរបាននិងកំពុងទទួលផលពីសុខសន្តិភាពនិងការអភិវឌ្ឍហើយប្រជាពលរដ្ឋខ្មែរដឹងច្បាស់ថា សន្តិភាពនិងការអភិវឌ្ឍគឺស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ ដូច្នេះ ពួកគេមិនចង់ឃើញប្រទេសជាតិធ្លាក់ក្នុងស្ថានភាពវឹកវរ អសន្តិសុខ និងវិលទៅរកសង្គ្រាមស៊ីវិលវិញតាមការញុះញង់របស់អ្នកនយោបាយដែលមានចេតនាបំផ្លាញសន្តិភាព និងបំផ្លាញការអភិវឌ្ឍន៍របស់ប្រទេសនោះឡើយ។ 

លោកបញ្ជាក់ថា៖«នេះជាហេតុផលដែលប្រជាពលរដ្ឋខ្មែរគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេសរហូតមកពីព្រោះពួកគេយល់ច្បាស់ថា មានតែរាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជាទេដែលអាចធានាការពារសន្តិភាព ស្ថិរភាពនយោបាយ និងធានានិរន្តរភាពនៃការអភិវឌ្ឍន៍ប្រទេសបាន»។  ផ្ទុយទៅវិញ  ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនេះកាន់តែឯកោទៅៗនិងឈានទៅរកការបាត់បង់ការគាំទ្រទាំងស្រុងដោយសារតែប្រជាពលរដ្ឋស្អប់ខ្ពើមសកម្មភាពនយោបាយដែលចង់អូសទាញប្រទេសឱ្យធ្លាក់ក្នុងសភាពវឹកវរនិងធ្លាក់ក្នុងសង្គ្រាមសារជាថ្មីតាមរយៈអំពើញុះញង់របស់ពួកគេ។

ចំណែកសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានប្រកាសថ្កោលទោសប្រឆាំងយ៉ាងដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៊ី និងបុគ្គលអ្នកនយោបាយទាំងឡាយណាដែលព្យាយាមញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរយកជីវិតទៅស្លាប់ ដើម្បីបំពេញមហិច្ឆិតារបស់ខ្លួន។  ជាមួយគ្នានេះ សមាគមអំពាវដល់បងប្អូនខ្មែរទូទាំងប្រទេស សូមកុំជឿអ្នកនយោបាយណាមួយដែលអូសទាញឱ្យបងប្អូនទាំងអស់ខាតបង់ផលប្រយោជន៍ និងគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ។

ពាក់ព័ន្ធបាតុកម្មនៅប្រទេសបង់ក្លាដែស ​អ្នកជំនាញអន្តរជាតិ​ព្រមាន​ថា​ ​បញ្ហា​ចោទ​មួយ​ដែល​ត្រូវ​ដោះ​ស្រាយ​ គឺ​ការ​​​​បញ្ឈប់​​​ការ​ដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច ចំ​ពេល​មាន​ការ​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង​ថា​ ការខូចខាតពីអំពើហិង្សាទ្រង់ទ្រាយធំចុងក្រោយ​ ភាពអត់ការងារធ្វើ អតិផរណាខ្ពស់​ដែលបន្តកើតមាន និងភាព​យឺត​យ៉ាវ​នៃ​​កំណើន​ផលិតផលក្នុងស្រុកសរុប [​GDP] អាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែស។
ផល​ប៉ះ​ពាល់​ជា​ក់​ស្ដែង​ដ៏​ធំ​មួយ​ទៀត​ គឺ​ការ​បិទ​រោងចក្រ​កាត់​ដេរ​រយៈពេល​យូរ​ អាច​ធ្វើ​ឱ្យ​ម្ចាស់​រោង​ចក្រ​រង​​នូវ​ការ​ខាត​បង់​កាន់​តែ​ធ្ងន់​ធ្ងរ​ ខណៈ​កម្មករ​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា​ វា​អាច​នឹង​ប៉ះ​ពាល់​ដល់​ការទទួល​បាន​ប្រាក់​ខែ​របស់​ពួកគេ​ ដែល​ជា​បន្ទុក​ដ៏​ធំ​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ​ ចំ​ពេល​ដែល​អត្រា​អត់​ការ​ងារ​ធ្វើ​របស់​ប្រទេស​កើន​ឡើង​៕

ដោយ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ វិនាទី មុន

មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមស្របពេលថ្ងៃ ១៤កុម្ភៈ

ក្រសួងកសិកម្ម
ព័ត៌មានជាតិ១ នាទីute មុន

ក្រសួងកសិកម្មអំពាវនាវដល់អាជីវករលក់ដុំ និងរាយ ថ្នាំ ជី កសិកម្មឲ្យបង្កើនការលក់ដូរប្រកប​ដោយវិជ្ជាជីវៈ

ព័ត៌មានជាតិ១ នាទីute មុន

២០២៤ មានសមាជិក ប.ស.ស រងគ្រោះជាង ១ ម៉ឺន ៦ ពាន់នាក់ ស្លាប់ជិត ៣ រយនាក់ ដោយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

រ៉យទ័រ៖ អាមេរិក​នឹង​ជំរុញ​អឺរ៉ុប ទិញ​អាវុធ​ពី​ខ្លួន​បន្ថែមទៀត ដើម្បី​ជួយ​ដល់​អ៊ុយក្រែន

សេចក្ដីជូនដំណឹង២៧ នាទីutes មុន

អង្គការអន្តរជាតិហេប្រុន មជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន បានរៀបចំ វេទិកាគ្រូពេទ្យបេះដូងកុមារកម្ពុជា-កូរ៉េ ២០២៥

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

Sokha Hotels

ព័ត៌មានពេញនិយម