Connect with us

ព័ត៌មានជាតិ

ចិនប្តេជ្ញាជួយកម្ពុជាសម្រេចគោលដៅឆ្នាំ២០៥០ ជាប្រទេសអ្នកមាន តាមរយៈការជួយអភិវឌ្ឍធនធានមនុស្ស

បានផុស

នៅ

សម្តេចពញាចក្រី ហេង សំរិន បានបង្ហាញក្ដីជឿជាក់ថា បេសកកម្មកាទូតរបស់លោក វ៉ាង វិនពីន នឹងជំរុញមិត្តភាពដែកថែបកម្ពុជា-ចិន ឱ្យចេញជាលទ្ឋផលដល់ប្រទេសទាំងពីរច្រើនថែមទៀត ខណៈលោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានគូសបញ្ជាក់ថា ចិននឹងបន្តជួយកម្ពុជាឱ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសអ្នកមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើងនៅក្នុងជំនួប នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍លោក វ៉ាង វិនពីន ដែលទើបទទួលបានបេសកកម្មថ្មីនៅកម្ពុជា និងបានអបអរសាទរខួប៦៦ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។ សម្តេច លើកឡើងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន មានការរីកចម្រើនយ៉ាងខ្លាំង ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងបានបង្តើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រថែមទៀតផង។

សម្តេចពញាចក្រី បង្ហាញនូវជំនឿយ៉ាងមុតមាំថា បេសកកម្មរបស់លោក វ៉ាង វិនពីង ក្នុងតួនាទីជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹងជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ រឹងមាំ និងមានលទ្ឋផល ដល់ប្រទេសទាំងពីរច្រើនថែមទៀត។

សម្តេច ហេង សំរិន បានអរគុណចំពោះចិន ដែលតែងតែគាំទ្រកម្ពុជា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍស្របតាមលក្ខខណ្ឌជាតិ និងបន្តផ្តល់ជំនួយជាច្រើន ដែលមិនត្រឹមតែជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងដល់ឯករាជ្យភាពរបស់កម្ពុជាទៀតផង។ ចំពោះកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងគាំទ្រគំនិតផ្តួចផ្តើម ព្រមទាំងតួនាទីកាន់តែសំខាន់របស់​ចិនក្នុងកិច្ចការតំបន់ និងសកល ពិសេសការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ នេះជាការបន្ថែមរបស់សម្ដេចចក្រី ហេង សំរិន។

ចំពោះកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ សម្តេចចក្រី ប្រធានកិត្តិយសគណបក្សប្រជាជន បានចាត់ទុកថា ជាកិច្ចសហប្រតិបត្តិការស្នូល ដោយថ្នាក់ដឹកនាំទាំងពីរបានបន្តប្រាស្រ័យទាក់ទងគ្នា ផ្លាស់ប្តូរទស្សនកិច្ច និងគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់វេទិការតំបន់ និងអន្តរជាតិ។ តែយ៉ាងណា សម្តេចចក្រី បានសំណូមពរចិនឱ្យជួយអភិវឌ្ឍមូលធន​មនុស្សនៅកម្ពុជាលើវិស័យកីឡា សុខភាពសាធារណៈ និងបណ្តុះបណ្តាលអ្នកនយោបាយវ័យក្មេងនៅកម្ពុជាជាដើម។

ជាកាឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានអរគុណកម្ពុជាដែលតែងតែគាំទ្រចិន ហើយនឹងបន្តជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសចិនប្តេជ្ញាក្នុងការជួយដល់កម្ពុជាសម្រេចបាននូវគោលដៅឆ្នាំ២០៥០ តាមរយៈការជួយអភិវឌ្ឍធនធានមនុស្ស និងអភិបាលកិច្ច ការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានជាអាទិ៍ វិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ការលើកកម្ពស់ជីវភាពប្រជាជន និងបង្កើនកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ។

លោកទូតចិន បញ្ជាក់ជូនសម្ដេចចក្រី ថា កម្ពុជា-ចិន កំពុងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងរឹងមាំក្នុងបរិបទនៃការប្រឈមទៅនឹងវិបត្តិភូមិសាស្រនយោបាយក្នុងពេលបច្ចុប្បន្ន។ ដូច្នេះ ប្រទេសទាំងពីរបានប្តេជ្ញាបន្តគាំទ្រគ្នាទៅវិញទៅមក ដោយផ្តោតលើផលប្រយោជន៍រួម។ លោកឯកអគ្គរដ្ឋទូត បានចាត់ទុកកម្ពុជា និងចិន ជាស្ថាបនិកនៃសន្តិភាពដូចគ្នា ដោយកម្ពុជាបានអនុវត្តយ៉ាងជោគជ័យនយោបាយឈ្នះ-ឈ្នះ របស់ខ្លួន ហើយចិនក៏បានប្រកាន់ខ្ជាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ២ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ២ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ជម្លោះ​នៅ​កុងហ្គោ​​​កក្រើក​ឡើង​ខ្លាំង​​ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ទាមទារ​​ទីក្រុង​ Goma

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ស្អែកសែនចិន ! តារាសម្តែង សួង សាខារ៉ានីត ដាស់តឿនឲ្យប្រុងប្រយ័ត្នបញ្ហាភ្លើង ពេលដុតក្រដាសសែន

ជីវិតកម្សាន្ដ១០ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១៣ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម