ព័ត៌មានជាតិ
កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន សម្រេចបានលទ្ធផលថ្មី ៥ ចំណុច
សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី២ ក្រោមប្រធានបទ ”យុទ្ធសាស្ត្រក្នុងការពង្រឹងកិច្ចសហការផ្នែកហិរញ្ញវត្ថុ និងសុខាភិបាល ដើម្បីលើកកម្ពស់ប្រព័ន្ធហិរញ្ញប្បទានថែទាំសុខភាពប្រកបដោយនិរន្តរភាព សំដៅកែលម្អលទ្ធផលសុខភាព ជំរុញភាពធន់នៃប្រព័ន្ធសុខាភិបាលទូទាំងតំបន់ និងសកល ពេលមានការគំរាមកំហែងសុខភាពជាសកល”។ ដោយកិច្ចប្រជុំ សម្រេចបានលទ្ធផលឯកភាពគ្នា លើ ៥ ចំណុច។
សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទអន្តរាគមន៍ក្នុងនាម ឧបនាយករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងប្រធានបទខាងលើ និងបានបញ្ជាក់អំពី ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់អាទិភាពដល់វិស័យសុខាភិបាល និងការគាំពារសុខភាពសង្គម ក្នុងចំណោមវសិ័យផ្សេងៗទៀត ដែលជាអាទិភាពសំខាន់សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ “លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន” នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
អង្គប្រជុំបានឯកភាពគ្នាលើចំនុចមួយចំនួនដូចខាងក្រោម៖
១. បានអនុម័តលក្ខខន្តិកៈ សម្រាប់ការបង្កើតក្រុមការងារស្តីពី កិច្ចសហការហិរញ្ញវត្ថុ និងសុខាភិបាល ដែលនឹងជួយសម្រួលដល់ការសម្របសម្រួលឆ្លងវិស័យរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលអាស៊ាន។
២. បានប្រគល់ភារកិច្ចឱ្យក្រុមការងារពិភាក្សា និងដោះស្រាយចំណុចប្រសព្វ នៃការពិចារណាផ្នែកហិរញ្ញវត្ថុ និងលទ្ធផលសុខភាព ដោយទទួលស្គាល់ទំនាក់ទំនងអន្តរកម្ម នៃវិស័យទាំងពីរនេះ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងសុខុមាលភាព និងជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អ និងការរៀបចំការសម្របសម្រួលរវាងវិស័យហិរញ្ញវត្ថុ និងវិស័យសុខាភិបាល។
៣. ឯកភាពក្នុងការបង្កើនការយោគយល់គ្នាក្នុងតំបន់ និងស្វែងរកដំណោះស្រាយលើហានិភ័យទាក់ទងនឹងសុខភាព និងជម្រើសហិរញ្ញប្បទាន។
៤. ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអន្តរជាតិ ដៃគូសន្ទនា និងអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីពង្រឹងសមត្ថភាពក្នុងតំបន់ក្នុងការបង្កើតនូវអាស៊ានដែលមានសុខភាពល្អ ការយកចិត្តទុកដាក់ និងសហគមន៍ដែលមាននិរន្តរភាព។
៥. បានចាត់តាំងឱ្យក្រុមការងាររៀបចំបង្កើតកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ-សុខាភិបាលអាស៊ាន (AFHMM) ដែលនឹងប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ដើម្បីជួយសម្រួលដល់កិច្ចសហការរវាងវិស័យទាំងពីរ ដោយមានការរៀបចំឆ្លាស់វេនគ្នាជាប្រធានរវាង រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល និងក្រោមសហប្រធានដែលជាប្រធានអាស៊ាន។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី៨ ខែសីហាឆ្នាំ២០២៤ ដោយមានការសម្របសម្រួលពី លេខាធិការដ្ឋានអាស៊ាន ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃបណ្តាប្រទេសអាស៊ានទាំង ១០ ប្រទេស និងប្រទេសទីម័រឡេស្តេ តាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្ម ដែលបានប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កិច្ចប្រជុំ ធ្វើឡើងស្របជាមួយនឹងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីបញ្ជាក់ឡើងវិញនូវ ការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការពិភាក្សាអំពីជំហានសំខាន់ៗក្នុងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងសុខាភិបាល ដើម្បីទ្រទ្រង់ការផ្តល់ហិរញ្ញប្បទានថែទាំសុខភាព និងការកែលម្អលទ្ធផលសុខភាពនៅទូទាំងតំបន់៕
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១០ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤