ព័ត៌មានជាតិ
ប្រាក់ឧបត្ថម្ភរដ្ឋាភិបាលជួយលើកកម្ពស់សុខភាព ជីវភាពគ្រួសារ សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ កាន់តែប្រសើរ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ០៩ សីហា នេះថា ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលបានជួយលើកកម្ពស់សុខភាព និងលើកស្ទួយជីវភាពគ្រួសាររបស់ស្ត្រីមានផ្ទៃពោះជាសមាជិក ប.ស.ស និងកុមារអាយុក្រោម ២ ឆ្នាំ បានកាន់តែប្រសើរឡើងបន្ថែមទៀត។

លោកបានបន្តថា រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ ក្នុងនោះមុនពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភ ដោយកូន ១ ទទួលបានថវិកា ៨០ ម៉ឺនរៀល កូនភ្លោះ ២ ទទួលបាន ១ លាន ២ សែនរៀល និងកូនភ្លោះ ៣ ទទួលបាន ១ លាន ៦ សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។
លោកបានបន្តទៀតថា ជាមួយគ្នានេះដែរ ក្រោយពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១ លើក ទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ។

លោកបានបន្ថែមថា «ការទទួលបានប្រាក់ឧបត្ថម្ភនេះ នឹងជួយឱ្យស្ត្រីមានសុវត្ថិភាព និងសុខភាពតាំងពីពពោះរហូតដល់សម្រាលកូន។ មានន័យថា គាត់ទៅពិនិត្យសុខភាពទៀងទាត់ ថែទាំសុខភាពបានល្អ ក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យ ហើយពេលសម្រាលកូនសម្រាលដោយក្រុមគ្រូពេទ្យ ឬឆ្មបមានវិជ្ជាជីវៈ និងបច្ចេកទេសត្រឹមត្រូវ ធានាសុវត្ថិភាពពេលសម្រាល ហើយពេលកូនកើតមកបាន ២ ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំង និងពិនិត្យសុខភាពក្រោយពេលសម្រាល»។
លោកបានបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះជាសមាជិក ប.ស.ស មិនខ្វល់ពីការខ្វះខាតប្រាក់ក្នុងការពិនិត្យផ្ទៃពោះពេលសម្រាល និងចាក់វ៉ាក់សាំងដល់កូនឡើយ ព្រោះ ប.ស.ស ធានារ៉ាប់រងទាំងអស់ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលទៀតផងដែលនឹងជួយលើកស្ទួយជីវភាពគ្រួសារកាន់តែប្រសើរ។

លោក កត្តា អ៊ន បានបន្ថែមទៀតថា ប៉ុន្តែមុននឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា ៖ ត្រូវមានប័ណ្ណសមាជិក ប.ស.ស ដែលមានសុពលភាព ត្រូវទៅទទួលសេវាសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យរដ្ឋ) តាមតារាងកម្មវិធី។ កុមារដែលម្តាយបានចុះឈ្មោះរួចក្នុងកម្មវិធី កុមារនោះ ត្រូវចូលក្នុងកម្មវិធីដោយស្វ័យប្រវត្តិ ដោយត្រូវភ្ជាប់មកជាមួយនូវប័ណ្ណសុខភាពកុមារ។
លោកបានឱ្យដឹងទៀតថា ពេលមកស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅ ប.ស.ស ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានសុពលភាព) ប័ណ្ណសមាជិក ប.ស.ស (មានសុពលភាព) លេខទូរស័ព្ទ និងលេខគណនីធនាគារអេស៊ីលីដា សៀវភៅសុខភាពមាតាបញ្ជាក់ពីអាយុគភ៌ដំបូង ដែលចេញដោយមន្ទីរពេទ្យរដ្ឋ៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?