ព័ត៌មានជាតិ
ប្រជាពលរដ្ឋស្រែកថា ផ្លូវលំបាក តែមន្ទីរអភិវឌ្ឍន៍ជនបទតបវិញថា កំពុងតែសិក្សា
ផ្លូវកៅស៊ូប្រវែងជិត២៦គីឡូម៉ែត្រ ឆ្លងកាត់ពីរឃុំ ថ្មពេជ្រ និងឃុំជីរោទិ៍ទី២ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ផ្លូវម្រាមទាក ត្រពាំងឫស្សីនេះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយរថយន្តដឹកលើសទម្ងន់។ ក្នុងស្ថានភាពលំបាកធ្វើដំណើរដល់ពលរដ្ឋ ទាំងយប់ ទាំងថ្ងៃ ទើបពួកគាត់ស្នើសុំឲ្យក្រសួងអភិវឌ្ឍន៍ជនបទមេត្តាពិនិត្យ និងជួសជុលផង។

ប្រជាពលរដ្ឋចំនួន៨ភូមិ គឺភូមិត្រពាំងឫស្សី ចំបក់ ជៀស ដូង ថ្មពេជ្រ ពើក រោងគោ និងភូមិម្រាមទាក ស្ថិតក្នុងឃុំខាងលើ បានត្អូញត្អែរពីការលំបាកក្នុងការធ្វើដំណើរ។ ដើមឡើយិផ្លូវនេះសាងសង់នៅឆ្នាំ២០១៩ ជិះស្រួលបាន២ឆ្នាំដែរ ហើយក៏ចាប់ខូចរលួយ សំបុកមាន់ ក្រលុកក្របី ជាថ្លុក អូរ ទ្រនប់ ដក់ទឹក ពិបាកគណនាណាស់។ ពេល ប្រជាពលរដ្ឋ រាជការ សិស្សានុសិស្ស ទៅបំពេញការងារ ទៅរៀន ដឹកកសិផលទៅកាន់ទីផ្សារ ជួបការលំបាកចរាចរណ៍ មានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ស្ទើរាល់ថ្ងៃ រថយន្តតូចៗ ត្រូវបើកកូសទ្រូងថ្នល់បែកផ្កាភ្លើងព្រាកៗ ជិះចូលក្រលុកសាចទឹកដាក់គ្នា ប្រឡាក់ភួក ដូចកសិករចុះដកស្ទូង។ ផលលំបាកមានរយៈពេល៣ឆ្នាំមកហើយ នៅឆ្នាំ២០២៤នេះ ផ្លូវរឹតតែលំបាក ខណៈពលរដ្ឋស្នើទៅខាងអាជ្ញាធរ មន្ទីរអភិវឌ្ឍន៍ជនបទដែរ តែពុំទាន់មានដំណោះស្រាយនៅឡើយទេ។
លោក អាន ស៉ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំបានបញ្ជាក់ដែរថា ផ្លូវកៅស៊ូម្រាមទាក ត្រពាំងឫស្សីនេះ ក្រសួងអភិវឌ្ឍន៍ជនបទជាអ្នកសាងសង់ ទទួលដឹងថាផ្លូវខូច កម្លាំងជំនាញបានចុះមកសិក្សាចំនួន៣លើកមកហើយ អាចជួសជុលក្នុងពេលឆាប់ៗនេះហើយ តែពីទាន់កំណត់ថ្ងៃបរិច្ឆេទច្បាស់លាស់ ។ ផ្លូវកៅស៊ូដែលត្រូវជួសជុលមានចំនួន៣ខ្សែ គឺផ្លូវម្រាមទាក ត្រពាំងឫស្សី មានប្រវែងជិត២៦គីឡូម៉ែត្រ ផ្លូវអូររាំងឪមានប្រវែង១២គីឡូម៉ែត្រ និងផ្លូវដូនតីមានប្រវែង១៥គីឡូម៉ែត្រ។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ផ្លូវដូនតីប្រវែង១៥គីឡូម៉ែត្រ ឆ្លងកាត់ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែកនោះ ក្រសួងបានទម្លាក់គ្រឿងចក្រមកដល់ និងចាប់ផ្តើមជួសជុលបណ្តើរហើយ ។ ផ្លូវខូចដោយសាររថយន្តដឹកធ្ងន់ ហើយផ្លូវទាំងអស់នោះបានកសាងមានអាយុជាង១០ឆ្នាំមកហើយ រឿងអីមិនខូច ។ ការកសាងដំបូងតម្រូវដឹកតែរថយន្តធុនតូចល្មមៗ តែបច្ចុប្បន្នរថយន្តធំៗណាស់ បើកគៀររបាំងសន្តិសុខខូចអស់ហើយ ព្រោះគាត់ដឹករថយន្តធំៗ ចំណេញច្រើនដើម្បីទៅកាន់ទៅផ្សារពួកគាត់នោះ៕
អត្ថបទ៖ សាន វិឡែម




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ