Connect with us

ព័ត៌មានជាតិ

កម្ពុជា​-​ចិន​រៀបចំ​កិច្ចសន្ទនា​ស្តីពី ដំណើរ​ថ្មី​នៃ​កំណែទម្រង់​ប្រទេស​ចិន​ កាលានុវត្តភាព​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ចិន

បានផុស

នៅ

​ភ្នំពេញ​ ៖ នា​រសៀល​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២៤ ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​មាន​រៀបចំ​កិច្ចសន្ទនា​ស្តីពី “​ដំណើរ​ថ្មី​នៃ​កំណែទម្រង់​ប្រទេស​ចិន​ កាលានុវត្តភាព​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ចិន” ក្រោម​អធិបតីភាព​លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​លោក វ៉ាង វិ​ន​ពី​ន (Wang Wenbin) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​វីដេអូ លោក​Shen Haixiong អនុរដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​ចិន​និង​ជា​អគ្គនាយក​នៃ​អគ្គ​ស្ថានីយ​វិទ្យុ និង ទូរទស្សន៍​មជ្ឈិម​ចិន បាន​ស្វាគមន៍​កម្មវិធី និង​បាន​លើកឡើងថា​ សម័យប្រជុំ​ពេញអង្គ​លើក​ទី ៣ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន នីតិកាល​ទី ២០ ទើប​បញ្ចប់​យ៉ាង​ជោគជ័យ​នៅ​ក្រុង​ប៉េកាំង​។ នេះ​ជា​ចំណុច​សំខាន់​សម្រាប់​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី​។ ការធ្វើឱ្យ​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ​នូវ​កំណែទម្រង់​របស់​ចិន​ក្នុង​យុគសម័យ​ថ្មី ជា​មធ្យោបាយ​គន្លឹះ ដែល​ប្រើប្រាស់​ទំនើបកម្ម​បែបផែន​ចិន​ជំរុញ​ដោយ​គ្រប់​ជ្រុងជ្រោយ​នូវ​ការ​ងើបឡើង​វិញ​នៃ​ប្រជាជាតិ និង​កិច្ច​កសាង​ប្រទេសជាតិ​ដ៏​ខ្លាំងក្លា ហើយក៏​នឹង​ផ្ដល់ជំនួយ​ថ្មី​ដល់​មាគ៌ា​ស្វែងរក​ទំនើបកម្ម និង ប្រព័ន្ធ​សង្គម​កាន់តែ​ល្អ របស់​មនុស្សជាតិ ផ្ដល់​កាលានុវត្តភាព​ថ្មី ដល់​ការអភិវឌ្ឍន៍​គ្រប់​ប្រទេស​ទាំងអស់​។

លោក វ៉ាង វិ​ន​ពី​ន​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បានចាត់ទុក​វេទិកា​នេះ ពិតជា​បាន​ជំរុញ​ឱ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន​កាន់តែ​រឹងមាំ។ ជាពិសេស​បាន​ចែករំលែក និង ជជែក​ពិភាក្សា​ជាមួយ​អ្នក​ទាំងអស់គ្នា​នូវ អត្ថន័យ​ស្មារតី ក៏ដូចជា​ការ​បំផុស​គំនិត​សម្រាប់​ពួក​យើង កើតចេញពី​កិច្ចប្រជុំពេញអង្គ​លើក​ទី​៣​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ក​ម្មុយ​និ​ស្ត​ចិន​នីតិកាល​ទី​២០​។

លោក Wang Wenbin ឯកអគ្គរដ្ឋទូត​ចិន​បាន​លើកឡើងថា កិច្ចប្រជុំពេញអង្គ​លើក​ទី​៣​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ក​ម្មុយ​និ​ស្ត​ចិន​នីតិកាល​ទី​២០ គឺជា​កិច្ចប្រជុំ​សំខាន់​មួយ​ដែលមាន​អត្ថន័យ​ជាទី​កត់សម្គាល់​។ តាមរយៈ​កិច្ចប្រជុំ​នេះ ពិភពលោក​បាន​មើលឃើញ​ពី​ប្រទេស​ចិន ដែល​ក្លាហាន​ពុះពារ​ជំនះ​ឧបសគ្គ មានការ​ប្ដេជ្ញាចិត្ត​ក្នុងការ​ធ្វើកំណែទម្រង់​និង​អភិវឌ្ឍ​ទៅមុខ បាន​មើលឃើញ​ពី​ប្រទេស​ចិន​ដែល​បន្ត​ពង្រីក​នវានុវត្តន៍ និង កាន់តែ​ប្រកបដោយ​ថាមពល បាន​មើលឃើញ​ពី​ប្រទេស​ចិន​ដែល​ប្រកាន់ខ្ជាប់​ការអភិវឌ្ឍន៍​ប្រកបដោយ​សន្តិភាព និង តែងតែ​បើកទូលាយ​ប្រកបដោយ​បរិ​យាប​ន្ន​។

ការអភិវឌ្ឍន៍​ប្រកបដោយ​គុណភាព​ខ្ពស់ និង ការបើក​ទូលាយ​ប្រកបដោយ​កម្រិត​ខ្ពស់ របស់​ប្រទេស​ចិន នឹង​នាំមក​នូវ​កាលានុវត្តភាព​កាន់​តែ​ច្រើន​ជូន​គ្រប់​ប្រទេស​លើ​ពិភពលោក ដែល​ក្នុងនោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។ ប្រទេស​ចិន ស្ម័គ្រចិត្ត​ផ្លាស់ប្ដូរ​បទពិសោធន៍​អភិបាលកិច្ច​ជាតិ​ជាមួយ​ភាគី​កម្ពុជា ដើរ​តាម​មាគ៌ា​អភិវឌ្ឍន៍​ដែល​សម​ស្របតាម​ស្ថានភាព​ប្រទេស​របស់​រៀងៗ​ខ្លួន​។ ប្រទេស​ចិន​ស្ម័គ្រចិត្ត​ចែករំលែក​ផលប្រយោជន៍​បាន​មក​ពី​ការអភិវឌ្ឍន៍​ជាមួយ​ភាគី​កម្ពុជា ដើម្បី​ចាប់​ដៃ​គ្នា​សម្រេច​គោលដៅ​ទំនើប​កម្មរៀងៗ​ខ្លួន រួមគ្នា​ជាមួយ​ភាគី​កម្ពុជា​បន្ត​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​ការ​បន្ស៊ី​គ្នា​រវាង​គំនិត​ផ្ដួចផ្ដើម​”​ខ្សែក្រវាត់ និង ផ្លូវ​” និង “​យុទ្ធសាស្ត្រ​បញ្ច​កោណ​” របស់​កម្ពុជា ដើម្បី​បង្កើន​ជីវភាព​របស់​ប្រជាជាតិ​នៃ​ប្រទេស​ទាំងពីរ​។

ប្រទេស​ចិន​ស្ម័គ្រចិត្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ និង លើ​ឆាក​អន្តរជាតិ​ជាមួយ​ភាគី​កម្ពុជា រួមគ្នា​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​ក្នុង​សម័យកាល​បច្ចុប្បន្ន ដើម្បី​ចូលរួម​កាន់​តែ​ច្រើន​បន្ថែ​ម​ទៀត​សម្រាប់​សន្តិភាព និង វិបុលភាព ក្នុង​តំបន់ ក៏ដូចជា ក្នុង​ពិភពលោក​ទាំងមូល​។

លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិ​រវាង​កម្ពុជា និង​ចិន​ដែលមាន​ប្រវត្តិ​ជា​យូរលង់​ណាស់​មកហើយ​។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ​របស់​ប្រទេស​យើង​ទាំងពីរ តែង​ពូន​ជ្រុំ​រក្សា​ទំនាក់ទំនង​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ កិច្ចសន្ទនា​នាពេលនេះ គឺជា​ការរួមចំណែក​ដ៏​មាន​សារៈ​សំខាន់បំផុត​ក្នុងការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ កម្ពុជា ចិន ឱ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក​បណ្ឌិត ជា មុនី​ឫទ្ធិ ប្រធាន​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន លោក សយ សុភាព ប្រធាន​សមាគម​អ្នកកាសែត​កម្ពុជា​-​ចិន​កញ្ញា Yao Shiya អ្នកទទួលខុសត្រូវ​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន​ក៏បាន​ធ្វើ​បទ​បង្ហាញ​អំពី​ការស្វែងយល់ រៀងៗ​ខ្លួន​ចំពោះ​ការកែទម្រង់​នៃ​ប្រទេស​ចិន​និង​កាលានុវត្តភាព​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​ចិន​។

កម្មវិធី​វិធី​សហការ​រៀបចំ​ដោយ​រាជបណ្ឌិត្យសភាកម្ពុជា​, ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​,​និង​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​បណ្ឌិតសភា​ចា​រ្យ ឯកឧត្ដម​បណ្ឌិត ឯកឧត្តម លោកជំទាវ លោក​/​លោកស្រី ជា​គណៈ​វាគ្មិន លោកគ្រូ អ្នកគ្រូ និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរា​ជាតិ​សរុប​ប្រមាណ​២៥០​នាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៨ នាទី មុន

អ្នកលក់អនឡាញ Madam da ត្រូវមហាជនរិះគន់យ៉ាងខ្លាំង ក្រោយជិះម៉ូតូមិនពាក់មួក ប្រសេចប្រសាចពេញទីក្រុង

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

ការ​ស៊ើប​អង្កេត​​ត្រូវ​ធ្វើ​នៅ​គ្រប់កម្រិត​​​អាជ្ញាធរ​​អាមេរិក​ ក្រោយ​ចាប់​ភ្នាក់ងារ​សម្ងាត់ចិន​

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ ២គ្រួសារ ផ្ទុះការតវ៉ាប្រឆាំងនឹងលោកឧកញ៉ាថៃ ឈុនគ្រី ដែលប្ដឹងហាមឃាត់ដីរបស់ពួកគាត់

សេដ្ឋកិច្ច១ ម៉ោង មុន

ដឹងមូលហេតុ ស្រូវប្រភេទ “អូអឹម” និងប្រភេទ “ណាំប៊ុង” ធ្លាក់តម្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

កូនកោងកាង ៥ម៉ឺនដើម ត្រូវបានដាំស្តារឡើងវិញនៅដែនជម្រកសត្វពាមក្រសោប និងឧទ្យានជាតិបូទុមសាគរ

ព័ត៌មានជាតិ៦ ម៉ោង មុន

៨ ខែ ឆ្នាំនេះ គ្រោះធម្មជាតិកើតឡើងជិត ១ ពាន់លើក បណ្តាលឱ្យមនុស្សស្លាប់-របួសជិត ២ រយនាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

សន្តិសុខសង្គម៣៨ នាទី មុន

អ្នកលក់អនឡាញ Madam da ត្រូវមហាជនរិះគន់យ៉ាងខ្លាំង ក្រោយជិះម៉ូតូមិនពាក់មួក ប្រសេចប្រសាចពេញទីក្រុង

ព័ត៌មានជាតិ១៩ ម៉ោង មុន

តម្រាយ​ផ្លូវ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ព្រំដែន​ថ្ងៃ​ស្អែកនេះ មាន​ចម្ងាយ​ផ្លូវ ៧០០ គីឡូម៉ែត្រ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ជាថ្មីម្ដងទៀត កម្ពុជា បណ្ដេញជនជាតិវៀតណាម៦០នាក់ ចេញពីប្រទេស

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវជាតិលេខ ៧៨ ផ្លូវយុទ្ធសាស្ត្រភ្ជាប់ភូមិភាគឦសាន បន្តរហូតដល់តំបន់កន្ទុយនាគ

Sokha Hotels

ព័ត៌មានពេញនិយម