ព័ត៌មានជាតិ
ត្រប់ពុតលំញងឡើងមួយគីឡូជិត ៤០០០ រៀល ខណៈអាជីវករតាមផ្សារលក់បានជាង ៥ ០០០ រៀល
“ត្រប់ពុតលំញង” ជាដំណាំបន្លែមួយប្រភេទ ដែលគេអាចយកផ្លែទៅច្នៃជាម្ហូបច្រើនយ៉ាង ជាពិសេសស្លរកកូរដ៏មានរសជាតិឆ្ងាញ់ពិសា។
ខណៈដំណាំបន្លែនេះអាចប្រមូលផលពេញមួយឆ្នាំ ទីផ្សារបច្ចុប្បន្នមានឈ្មួញចុះមកទិញដល់ចម្ការរបស់កសិករ ហើយថែមទាំងលក់បានថ្លៃជាងមុនថែមទៀត។
កំពុងដើរប្រមូលផលដោយក្នុងដៃមានកន្ត្រៃ ១ សម្រាប់កាត់ទងផ្លែត្រប់ អ្នកស្រី ផូ វណ្ណថា រស់នៅភូមិទួល ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបងបានឲ្យដឹងថា នេះជាលើកចុងក្រោយនៃការប្រមូលផល ក្រោយពីអ្នកស្រីបានប្រមូលផលជាបន្តបន្ទាប់ក្នុងរយះពេល ៣ ខែចុងក្រោយនេះ ខណះដែលអ្នកស្រីប្រមូលផលលើដំណាំមួយនេះ អស់រយះពេលជាង ១ ឆ្នាំមកហើយ។
ស្ត្រីវ័យ ៧១ ឆ្នាំរូបនេះបន្តថា លើផ្ទៃដីក្រោយផ្ទះ១រ៉ៃ ទិន្នផលត្រប់ប្រភេទនេះ បានប្រាក់ចំណូលដល់គ្រួសារអ្នកស្រីជាបន្តបន្ទាប់ចាប់តាំងពីប្រមូលផលដំបូង ក្នុងតម្លៃថ្លៃឬថោកគឺបានចំណូលរហូតមិនប្រឈមការខាតបង់ធំដុំណាមួយនោះទេ។
ទិន្នផលទទួលបាន កសិកររូបនេះបានកាត់ឲ្យម៉ូយយកទៅលក់បន្ត និងពេលខ្លះដឹកយកទៅលក់លើទីផ្សារនៅក្នុងខេត្តដោយខ្លួនឯងខ្លះៗផងដែរ។
បើតាមអ្នកស្រី ផូ វណ្ណថា បើសិនជាចង់បានផលបន្តគឺត្រូវការដាក់ទឹក នោះវានឹងចេញផ្កាបន្តគ្នា តែអ្នកស្រីមិនច្បាស់ថា ត្រប់ប្រភេទនេះហុចផលបានប៉ុន្មានឆ្នាំនោះទេ។
“ត្រប់ពុតលំញង” អាចផ្តល់ចំណូលដល់គ្រួសាររបស់កសិករ បានរយះពេលយូរអង្វែងរហូតដល់រាប់ឆ្នាំ គិតចាប់ពីការប្រមូលផលក្នុងដំណាក់កាលដំបូង។ ដំណាំបន្លែនេះបានដើរតួសំខាន់និងជាតម្រូវការរបស់ប្រជាជន ដែលយកទៅកែច្នៃធ្វើជាម្ហូបផ្សេងៗ។
អ្នកស្រី ផូ វណ្ណថា បានបន្តថា “ប៉ុន្មានខែចុងក្រោយនេះ តម្លៃបានកើនឡើង។ បច្ចុប្បន្នម៉ូយមកទិញដល់ចម្ការលក់បាន ១ គីឡូក្រាម ៤ ពាន់រៀល ខណះកន្លងទៅបាន ៣ ពាន់រៀល ហើយបើខ្ញុំយកទៅលើកឲ្យអាជីវករដល់ទីផ្សារក្នុងខេត្តបានបាន ៤៥០០ ដល់ ៥០០០ រៀលក្នុង ១ គីឡូក្រាម បើធៀបដើមឆ្នាំលក់នៅចម្ការ ១ គីឡូក្រាមបានតែ ១៥០០ រៀលប៉ុណ្ណោះ។
ស្រ្តីរូបនេះបានអះអាងថានឹងមិនបោះបង់ការដាំដំណាំនេះទេ ព្រោះវាបានហុចផលប្រយោជន៍បានជាប្រចាំឲ្យតែឧស្សាហ៍ផ្តល់ទឹកដល និងការពារសត្វដង្កូវបានល្អ ហើយក៏មិនសូវប្រើទុនច្រើននោះដែរ តែទទួលបានផលយូរអង្វែង។
អ្នកស្រីថា បច្ចុប្បន្នការប្រមូលផលក្នុង ១ ថ្ងៃ អ្នកស្រីប្រមូលបានចន្លោះពី ៤០ ទៅ ៥០ គីឡូក្រាមតាមតម្រូវការទីផ្សារ។
បើតាមអាជីវករលក់បន្លែនៅផ្សារក្នុងក្រុងបាត់ដំបងបានឲ្យដឹងថា ផ្លែត្រប់ពុតលំញង ដែលពួកគាត់ទិញពីកសិករ យកមកដាក់លក់បន្តនៅលើទីផ្សារ ក្នុង ១ គីឡូក្រាមតម្លៃចន្លោះពី ៦០០០ ទៅ ៦៥០០ រៀល បើផ្លែស្រស់ល្អតម្លៃលក់បានចន្លោះពី ៧០០០ ដល់ ៨៥០០ រៀល។
អ្នកស្រី ចាន់ ធឿន រស់នៅសង្កាត់រតនះ ក្រុងបាត់ដំបងបានឲ្យដឹងថា” ព្រឹកមិញ ខ្ញុំឃើញផ្លែត្រប់ពុតលំញងល្អ ក៏ទិញកន្លះគីឡូតម្លៃ ៤៥០០ រៀល សុំគេចុះថ្លៃបាន ៥០០ រៀល។ នឹកឃើញចង់យកទៅបុកត្រប់បរិភោគឲ្យប្លែកម្តង ហើយកូនៗនិងប្តីក៏ចូលចិត្តដែរ ហើយគ្រួសារខ្ញុំចូលចិត្តខ្លាំងគឺស្លរកកូរ”។
មន្ត្រីកសិកម្មខេត្តបាត់ដំបង លោក ហេង សិទ្ទ ពន្យល់ថា ត្រប់ពុតលំញងអាចផ្តល់ចំណូលដល់កសិករបានរាល់ថ្ងៃនិងរាល់ខែ ហើយចំណូលនេះបានដល់រាប់ឆ្នាំ។
“បើយើងគិតត្រឹមមួយដើម បើចេះតាក់តែង (កាត់មែកចាស់ចោល) ហើយថែទាំទឹកដល់ដើម នឹងហុចផលរហូតដល់ ៣ ឆ្នាំឬលើសពីនេះផង”។ មន្រ្តីកសិកម្មរួបនេះបញ្ជាក់បន្ថែម។ សំខាន់កសិករត្រូវរកទិញថ្នាំសម្រាប់ការពារដង្កូវ ដែលបង្កពីសត្វមេអំបៅ នោះផលនឹងហុចបានល្អ តែបើខែប្រាំងនឹងរុះស្លឹកអស់បើមិដាក់ទឹកនោះទេ។
លោកផ្តល់ជាគំនិតថា ប្រជាកសិករបើឧស្សាហ៍ក្រៅពីទំនេរលើដំណាំស្រូវ គួរតែដាំលើដីទំនេរនៅក្រោយផ្ទះ ព្រោះអាចជួយសម្រួលជីវភាពគ្រួសារបានមួយផ្នែកផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៤ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤