ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ដាំដើមឈើនៅតាមដងផ្លូវក្នុងក្រុងឱ្យបាន១ម៉ឺនដើម រយៈពេល២ឆ្នាំ
ដើមក្ងោកចំនួន២០០ដើម ក្រោមការគាំទ្ររបស់សមាគមសហគ្រិនស្ត្រីកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានដាំនៅអមដងផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប។ ពិធីដាំដើមក្ងោកនេះ បានរៀបចំឡើងក្រោមវត្តមានលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រភូមិគ្រួស សង្កាត់ស្វាយដង្គំ។

លោក យុន លីនណេ ជឿជាក់ថា អាជ្ញាធរខេត្តនឹងសហការជាមួយភាគីពាក់ព័ន្ឋ ដើម្បីបន្តដាំដើមឈើនៅតាមដងផ្លូវក្នុងក្រុងសៀមរាបឱ្យបាន១ម៉ឺនដើម ក្នុងរយៈពេល២ឆ្នាំខាងមុខបន្ថែមទៀត ព្រោះថា ព្រៃឈើមានតួនាទីសំខាន់ណាស់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។
លោកអភិបាលរងខេត្ត ថា ពិធីដាំដើមឈើនាពេលនេះ គឺមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្ដ្រីរាជការ សិស្សានុសិស្ស និងកម្លាំងប្រដាប់អាវុធឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម។ លោក ចាត់ទុកចលនានេះ ជាកាតព្វកិច្ចដ៏ចម្បងផ្សារភ្ជាប់នឹងសេចក្ដីត្រូវការចាំបាច់នៃជីវភាពរស់នៅផ្ទាល់របស់ប្រជាពលរដ្ឋក្នុងការប្រកបរបរទទួលទាន និងនាំមកនូវរុក្ខជាតិបៃតងដ៏សែនមនោរម្យលើទឹកដីខេត្ដសៀមរាប ហើយធ្វើឱ្យដងវិថីក្នុងក្រុងក្លាយជារុក្ខវិថីប្រកបដោយបរិស្ថានបៃតង។

ទន្ទឹមនេះ ព្រៃឈើបានផ្ដល់នូវសេវាកម្ម និងជួយគាំពារផ្នែកបរិស្ថានជាច្រើនទៀត ដូចជាការការពារទីជំរាល ទប់ស្កាត់ការហូរច្រោះដី ការធ្វើឱ្យប្រសើរឡើងនៃគុណភាពដី កាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងផ្ដល់នូវផលអនុផលព្រៃឈើជាច្រើនអនេកដល់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ។ លោកអភិបាលរងខេត្ត បានអរគុណអង្គការជាតិ-អន្ដរជាតិ ដែលយកចិត្ដទុកដាក់ជួយដល់ខេត្ដសៀមរាបក្នុងកិច្ចថែរក្សាធនធានធម្មជាតិ សំខាន់ព្រៃឈើដែលជាបញ្ហាចម្បង និងសារៈសំខាន់ដល់ការរស់រាន ព្រមទាំងការអភិវឌ្ឍន៍សង្គមជាតិកម្ពុជា ទាំងពេលបច្ចុប្បន្ន ក៏ដូចទៅពេលអនាគត។

លោកអភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបាននិងកំពុងកាប់បំផ្លាញព្រៃឈើ ដើម្បីចាប់យកដីព្រៃ ឱ្យបញ្ឈប់ជាបន្ទាន់ព្រោះការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើខុសច្បាប់ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត និងជាកត្តាបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិកើតឡើងចំពោះសង្គមជាតិ។ លោកអភិបាលរងខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានដើមឈើនៅតាមមុខផ្ទះ ឬអាជីវកម្មរបស់ខ្លួន ជួយថែរក្សា ដើម្បីបង្កើនសោភ័ណភាព កាត់បន្ថយការ កើនឡើងកម្ដៅក្នុងទីក្រុង ព្រមទាំងធ្វេីក្រុងប្រែក្លាយជាក្រុងបៃតង ហើយយុទ្ធនាការដាំដេីមឈេីនៅតាមដងផ្លូវនេះ ដេីម្បីលើកកម្ពស់សោភណ្ឌភាព និងបរិស្ថាន ក្នុងការទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕
ដោយ៖ គឿន វេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ