Connect with us

ព័ត៌មានជាតិ

បង្គោលព្រំ​កំណត់ដី​តំបន់ ៣ សាងសង់​សម្រេចបាន​ជាង ៤៣% គ្រោង​បញ្ចប់​រយៈពេល ៣ ខែ មុន​រដូវ​ទឹកដំឡើង

បានផុស

នៅ

ក្រុមការងារមន្រ្តីបច្ចេកទេសទទួលបន្ទុកពិនិត្យតាមដានការសាងសង់បង្គោលតំបន់ ៣ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ​បាន​ចុះពិនិត្យការសាងសង់បង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់ ៣ ក្នុងតំបន់បឹងទន្លេសាប​។

កាលពីអំឡុង​ខែ​កក្កដា ក្រុមការងារមន្រ្តីបច្ចេកទេសទទួលបន្ទុកពិនិត្យតាមដានការងារសាងសង់បង្គោលព្រំដីតំបន់ ៣ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដែល​ដឹកនាំដោយលោក ឡុក សីលា ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ​បានចុះពិនិត្យទីតាំងសាងសង់បង្គោល និងគុណភាពបង្គោលព្រំតំបន់ ៣ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្រ្តី​អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប​បាន​គូស​បញ្ជាក់ថា ក្នុងរយៈពេល ៩៨ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ០១ ខែ​មេសា មកត្រឹមថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៤ ការសាងសង់បង្គោលព្រំតំបន់ ៣ ដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប សម្រេចបាន ៤៣.៧៩% និងបានកំពុងតែបន្តជីករណ្តៅសាងសង់បង្គោលជាបន្តបន្ទាប់ ដើម្បីបញ្ចប់តាមផែនការគ្រោងទុកឱ្យបានមុនទឹកដំឡើងលិចដែនព្រៃលិចទឹកតំបន់ ៣។

ថ្លែង​ក្នុង​ឱកាសជាអធិបតីក្នុងពិធី​ “បិទសន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ​២០២៤​” កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន​លើកឡើងពី​យុទ្ធនាការនៃការចុះ​បង្ក្រាបបទល្មើសការកាន់​កាប់ទន្រ្ទានរុករានដីព្រៃ និងដីអភិរក្សរបស់រដ្ឋនៅតំបន់បឹងទន្លេសាប​។

សម្តេច​បានគូស​បញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ពោលគឺក្នុងរយៈពេលប្រមាណ​ ៧០ ថ្ងៃ ក្រោយ​សម្ដេច​ប្រកាសដាក់បទបញ្ជាឲ្យក្រុមការងារចម្រុះ​ដឹកនាំដោយលោក​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្រេចការងារធំ​ចំនួន ២ ក្នុងការគ្រប់គ្រងតំបន់បឹងទន្លេសាប។

ការងារទី១ ក្រុមការងារចម្រុះបានផ្ទៀងផ្ទាត់ទិន្នន័យពាក់ព័ន្ធតំបន់បឹងទន្លេសាប និងបានបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីឡើង​វិញ និងទី២ បានរៀបចំបោះបង្គោល ដោយសម្តេចបានអនុម័តថវិកា ៤ លានដុល្លារអាម៉េរិក ខណៈឥឡូវនេះក្រុមការងារ​បានចាប់ផ្តើមបោះបង្គោលនៅក្នុងតំបន់ ៣ នៅទាំង ៦ ខេត្តជាប់បឹងទន្លេសាប។

សម្តេចធិបតីបានលើកឡើបន្តទៀត​ថា ការប្រគល់ភារកិច្ចក្នុងរយៈពេលប្រមាណ ៧០ ថ្ងៃមុន គឺធ្វើយ៉ាង​ណារៀបចំកំណត់​ព្រំគិតពីផែនទីឲ្យបានច្បាស់លាស់ ហើយចុះបញ្ជី​ដើម្បីកំណត់និងទប់ស្កាត់នូវការទន្ទ្រាន។

បឹងទន្លេសាបជាបឹងសំខាន់ និង​ជាបឹងធំជាងគេនៅអាស៊ី និងជាជម្រកត្រីពងនិងមានប្រព័ន្ធអេកូស៊ីជាច្រើន ដែលទាមទារឲ្យធ្វើយ៉ាងណាគ្រប់គ្រងឱ្យបានដើម្បីបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋទាំង ១៧ លាននាក់ ទាំងផលត្រី និងផលពីវិស័យទេសចរណ៍។

បឹងទន្លេសាបចែកជា ៣ តំបន់ ដែលតំបន់ទី១ គឺជាតំបន់រស់នៅរបស់ប្រជាជនដែលអាចរស់នៅ និងអាចចុះបញ្ជីជូនប្រជាពលរដ្ឋ។ តំបន់ទី២ គឺជាតំបន់ដែលនៅចន្លោះតំបន់ ១ និងតំបន់ ៣ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលអាស្រ័យ​ផល​បាន​ ប៉ុន្តែ​មិន​អាច​កាន់កាប់ជា​កម្មសិទ្ធិ។ តំបន់៣ ជាតំបន់ព្រៃលិចទឹក និងជាតំបន់ហាមឃាត់ការពារដាច់ខាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

យុវជន​ខេត្តកោះកុង ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​ពី​ប្រទេស​ថៃ​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ក្រុមហ៊ុន​RMA ចុះ​អនុស្សរណៈ​ដើម្បី​ពង្រឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​វិស័យ​យានយន្ត​នៅ​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្ត​កំពង់ចាម ជំរុញ​ណែនាំ​ឱ្យ​អភិបាលស្រុក​ថ្មី​ បន្ត​យកចិត្តទុកដាក់​រឹតបន្តឹង​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ខិតខំ​បម្រើសេវា​ឱ្យ​ល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកោះកុង ចុះប្រមូលព័ត៌មានលើទីតាំងដីចម្ការឈើអាកាស្យារបស់រដ្ឋដែលធ្លាប់មានវិវាទ

ព័ត៌មានជាតិ៨ ម៉ោង មុន

គម្រោងបង្កើតមូលនិធិម្នាក់១ម៉ឺនដុល្លារ គឺជាក្បាច់បោកចាស់គំរឹលរបស់ក្រុមជ្រុលនិយមដែលពលរដ្ឋមិនត្រូវចូលរួម

Sokha Hotels

ព័ត៌មានពេញនិយម