ព័ត៌មានជាតិ
អ្នកឆ្លងជំងឺអេដស៍ រយៈពេល ១៨ឆ្នាំម្នាក់ប្រាប់ពីវិធីថែរក្សាសុខភាពឱ្យបានល្អ និងរស់នៅបានយូរ
អ្នកស្រី ឃិន ប៉ុន អាយុ ៥៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ដែលឆ្លងជំងឺអេដស៍រយៈពេល ១៨ឆ្នាំ មកហើយ បានប្រាប់ពីវិធីសាស្ត្រមួយចំនួន ដើម្បីថែរក្សាសុខភាពឱ្យបានល្អប្រសើរ និងអាចរស់នៅបានយូរដូចជាមនុស្សធម្មតា។

អ្នកស្រី បានប្រាប់ថា គាត់បានឆ្លងជំងឺអេដស៍ពីប្តីមុន ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺអេដស៍ ហើយដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារអ្នកស្រីក៏មានប្តីមួយទៀត។ ពីដំបូងអ្នកស្រីមិនបានដឹងថា បានឆ្លងជំងឺអេដស៍នោះទេតែពេលធ្វើទុក្ខជំងឺខ្លាំងចូលសម្រាកពេទ្យទើបដឹង តែដល់ពេលទទួលបានថ្នាំព្យាបាលមកក៏បានធូរស្រាល និងមានសុខភាពល្អរហូតមកដល់សព្វថ្ងៃនេះ។
អ្នកស្រីបានទទួលសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសុមៈ ដែលបច្ចុប្បន្នជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ហើយបានប្តូរពីពេទ្យលោកសង្ឃមកគ្លីនិកបង្ការថែទាំ និងព្យាបាលបន្តនៅខណ្ឌទួលគោក។ អ្នកស្រីបានសរសើរគ្រូពេទ្យនៅទីនេះ រួសរាយរាក់ទាក់មិនប្រើពាក្យមិនសមរម្យដាក់អ្នកជំងឺទេដោយអ្នកស្រីមកទទួលសេវារៀងរាល់ ៣ខែម្តង។ នៅពេលសួរថា តើអ្នកស្រីមានវិធីសាស្ត្រយ៉ាងណាអាចថែទាំសុខភាពបានល្អរស់បានយូរ អ្នកស្រី ឃិន ប៉ុន បានបញ្ជាក់ថា អ្នកជំងឺអេដស៍ ត្រូវលេបថ្នាំឱ្យបានទៀតទាត់ថែរក្សាសុខភាពឱ្យបានល្អដូចជាបរិភោគចំណីអាហារឱ្យបានទៀងទាត់កុំបរិភោគភេសជ្ជៈ ឬស្រាស្រាបៀរ និងហាត់ប្រាណ។

ជាមួយគ្នានោះ អ្នកស្រីបានផ្តាំថា សូមស្មោះត្រង់នឹងដៃគូរមួយទល់នឹងមួយ ហើយកុំទៅខូចខិលនៅខាងក្រៅនាំមេរោគអេសដ៍ចូលផ្ទះចម្លងដល់ប្រពន្ធកូន ធ្វើឱ្យប្រពន្ធកូនជួបការលំបាក និងមិនមានអនាគត។ យ៉ាងណាមិញ អ្នកស្រី ឃិន ប៉ុន មានការសប្បាយរីករាយនៅពេលដែលអ្នកជិតខាងមិនមានការរើសអើង បើទោះបីដឹងថាអ្នកស្រីមានផ្ទុកជំងឺអេដស៍ក៏ដោយ។ នេះក៏ព្រោះតែអ្នកស្រីតែងតែមានអនាម័យស្អាត និងមិនលាក់លៀម ទើបធ្វើឱ្យអ្នកជិតខាងរាប់អាន និងហូបចុកចំណីអាហារជាមួយគ្នាជាធម្មតាទេ។
ចំណែក លោកវេជ្ជបណ្ឌិត ម៉ា សួនសុភក្ដិ អ្នកសម្របសម្រួលគ្លីនិកបង្ការថែទាំ និងព្យាបាល បានឱ្យដឹងថា បច្ចុប្បន្នគ្លីនិកមានអ្នកជំងឺសកម្ម ចំនួន ៣ ៧០៤នាក់ មកទទួលសេវាបង្ការដោយឥតគិតថ្លៃរួមមានផ្តល់ស្រោមអនាម័យ សេវាព្រឹក្សា ថ្នាំសម្រាប់លេបមុនពេលរួមភេទ និងក្រោយពេលរួមភេទ ៧២ម៉ោង។ ក្នុងករណីរួមភេទដោយមិនមានសុវត្តិភាពណាមួយដូចជាភ្លេចពាក់ស្រោម ឬស្រោមរហែកជាដើម និងសេវាព្យាបាលក៏អត់គិតថ្លៃដែរតាំងពីអ្នកជំងឺមកចុះឈ្មោះមើលឈាមរហូតដល់ទទួលបានថ្នាំព្យាបាល។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា រយៈពេល ២ឆ្នាំ ដែលគ្លីនិកមកទីតាំងថ្មីមានអ្នកជំងឺអេដស៍ថ្មី ភាគច្រើនជាបុរសរួមភេទជាមួយបុរសប្រមាណ ៣០០នាក់ ក្នុងចំណោមអ្នកធ្វើតេស្តជិត ២ ០០០នាក់ ហើយជាមធ្យមក្នុង១ត្រីមាសមានអ្នកស្លាប់ជាមធ្យមពី៩ ទៅ ១០នាក់ ដោយសារគាត់មកទទួលការព្យាបាលមានការយឺតយ៉ាវ។
គួរបញ្ជាក់ថា ឆ្នាំ២០២៣ កម្ពុជាត្រូវបានគេប៉ានប្រមាណថា មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៦ ០០០នាក់ ក្នុងនោះមានអ្នកជំងឺសកម្មកមកទទួលសេវាព្យាបាលចំនួន ៦៨ ៨០២នាក់ និងអ្នកជំងឺសង្ស័យ ៧ ១៩៨នាក់ នៅមិនទាន់បានមកទទួលសេវាព្យាបាលនៅឡើយទេពោលគឺជាក្រុមលាក់មុខ។ ជាមួយគ្នានេះដែរ ក្នុងមួយឆ្នាំមានអ្នកឆ្លងថ្មីនៃមេរោគអេដស៍ប្រមាណ ១ ២០០នាក់ និងស្លាប់ប្រមាណ ១ ០០០នាក់៕
អត្ថបទ៖សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?