Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រីបាន៣០កាននៅស្រុកកងមាស ខណៈជនល្មើសរត់គេចខ្លួនបាត់

បានផុស

នៅ

អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផល​ខេត្ត​កំពង់​ចាម ចុះបង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រីនៅចំណុចភូមិគុហេ ស្រុកកង​មាស ខេត្តកំពង់ចាម ចាប់បានកូនត្រី៣០កាន និងសម្ភារៈផ្សេងទៀត ខណៈជនល្មើសគេចខ្លួនបាត់។ នេះបើតាមការផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីក្រសួងបានឱ្យដឹងថា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញអធិការដ្ឋាន​រដ្ឋបាល​ជលផលមេគង្គ ដោយមានការចូលរួមជាមួយខណ្ឌរដ្ឋបាល​ជលផលខេត្តកំពង់ចាម នៅវេលាម៉ោង៤៖០០ ទៀបភ្លឺ បានចុះ​ទៅ​បង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រី នៅចំណុចភូមិគុហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

ជាលទ្ធផល នៃការបង្រ្កាបបទល្មើសជលផល បានឃាត់ចាប់រថយន្ត pick up ម៉ាក NAVARA ពាក់ស្លាកលេខកំពង់ចាម 2B-5163 ដែលប្រើជា​មធ្យោបាយដឹកកូនត្រី និងកូនត្រីចម្រុះមានចំនួន​៣០កាន​ស្មើនឹង៦០០គីឡូក្រាម ចំណែកជនល្មើសបានរត់គេចខ្លួនបាត់។ វត្ថុតាងខាងលើត្រូវបានបញ្ជូនទៅខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល៕

ដោយ៖​ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម