Connect with us

ព័ត៌មានជាតិ

មន្រ្តី​ជំរុញ​ឱ្យ​ដោះស្រាយ​បញ្ហា​ពលករតាម​ព្រំដែន និង​លុបបំបាត់​ថ្លៃ​សេវា​ក្រៅផ្លូវការ​

បានផុស

នៅ

មន្រ្តីទទួលបន្ទុកត្រួតពិនិត្យ និងដោះស្រាយបញ្ហាពលករតាមព្រំដែន បានជំរុញមន្រ្តីអនុវត្តច្បាប់ខិតខំដោះស្រាយភាពមិនប្រក្រតី និងលុបបំបាត់ការយកកម្រៃក្រៅផ្លូវការ សម្រាប់បំពេញបែបបទឯកសារធ្វើដំណើរចេញ-ចូលតាមច្រកទ្វារព្រំដែន។

លោក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានជំរុញបែបនេះ ពេលដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តនៃក្រុមការងារទី២ របស់គណៈកម្មការចំពោះកិច្ចច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលបានប្រព្រឹត្តទៅនៅខេត្តបន្ទាយមានជ័យ  កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះលោក សៀក សុជាតិ បានពិនិត្យមើលនូវបញ្ហាប្រឈមនានា ដែលបានកើតមានឡើងក្នុងពេលកន្លងមក ព្រមទាំងបានដាក់ចេញនូវវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។ លោកក៏បានធ្វើការផ្សព្វផ្សាយគោលការណ៍ និងបានដាក់ចេញនូវអនុសាសន៍មួយចំនួន សម្រាប់ធ្វើការលុបបំបាត់ ភាពមិនប្រក្រតី បាតុភាពអសកម្ម លុបបំបាត់ការ យកកម្រៃក្រៅផ្លូវការ ក្នុងការបំពេញបែបបទឯកសារធ្វើដំណើរចេញ ចូលតាមច្រកទ្វារព្រំដែន របស់បងប្អូនប្រជាពលរដ្ឋ និងពលករ។

តាមរយៈកិច្ចប្រជុំនេះ គឺបានពិភាក្សាការងារដែលត្រូវអនុវត្តជាក់ស្តែងក្នុងការត្រួតពិនិត្យដោះស្រាយ និងដាក់ចេញវិធានការដល់ស្ថាប័នពាក់ព័ន្ធតាមបណ្តាច្រកទ្វារព្រំដែន ក្នុងការបម្រើសេវាជូនដល់ប្រជាពលរដ្ឋខ្មែរ និងពលករ ក្នុងការចេញចូលឆ្លងដែន មិនឱ្យមានការកកស្ទះ និងធានានូវភាពស្របច្បាប់ក្នុងការឆ្លងដែនចេញ ចូលរបស់ពួកគាត់។

រូបតំណាងនាពេលកន្លងមក

បន្ថែមពីនេះលោក សៀក សុជាតិ បានជំរុញឱ្យមានការពង្រឹងប្រព័ន្ធទូរស័ព្ទ Hotline ដោយត្រូវមានក្រុមទទួលការងារប្រចាំការ ត្រូវធ្វើការជាប់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ជូនសាធារណជន និងពលករ។លោកក៏លើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់បន្ថែមទៀតក្នុងការសហការ ត្រួតពិនិត្យ បាតុភាពអសកម្មផ្សេងៗចាប់ពីកម្រិតតូចៗ កុំឱ្យរាលដាលដល់បញ្ហាធំ ដែលនាំឱ្យមានការរំខានការធ្វើដំណើររបស់ភ្ញៀវទេសចរ និង បាត់បង់ចំណូលថវិកាជាតិ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម