ព័ត៌មានជាតិ
ក្រុមសង្គ្រោះមហន្តរាយ ត្រៀមចេញប្រតិបត្តិការសង្គ្រោះពលរដ្ឋដែលជួបគ្រោះទឹកជំនន់
លោកឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានចេញបញ្ជាជាបន្ទាន់ដល់កងទ័ពទាំងអស់ និងអង្គភាពប្រតិបត្តិសង្គ្រោះគ្រោះមហន្តរាយ ឱ្យត្រៀមលក្ខណៈជាស្រេច ក្នុងការបំពេញភារកិច្ច ២៤ម៉ោង ត្រៀមជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ខណៈភ្លៀងធ្លាក់ខ្លាំង។

ការចេញបញ្ជានេះ ធ្វើឡើងនាឱកាសចុះត្រួតពិនិត្យការត្រៀមលក្ខណៈទាំងសម្ភារសង្គ្រោះគ្រោះមហន្តរាយ និងការត្រៀមកម្លាំង២៤ម៉ោងលើ២៤ម៉ោង របស់ក្រុមរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៣ នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៤។
នាឱកាសនោះលោក ស៊ុំ សំណាង ក៏បានវាយតម្លៃខ្ពស់ដល់នាយទាហាន នាយទាហានរង និងពលទា ហាន នៃបញ្ជាការដ្ឋានទ័ពពិសេសទាំងអស់ ដែលជានិច្ចជាកាល បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការជួយ សង្រ្គោះគ្រោះមហន្តរាយនាពេលកន្លងមក។
ជាមួយគ្នានេះ លោកបានក្រើនរំឭកឱ្យត្រៀមលក្ខណៈឱ្យបានល្អប្រសើរ និងត្រូវសិក្សារៀនសូត្របន្ថែម លើមុខជំនាញ ប្រើប្រាស់ជួសជុលឧបករណ៍សង្គ្រោះឱ្យបានស្ទាត់ជំនាញ ត្រូវចេះគោរពស្រលាញ់ និងសាមគ្គីភាពឱ្យបានស្អិតរមួត ដើម្បីធានាសុវត្ថិភា នូវពេលអនុវត្តន៍ការងារទទួលបានភាពជោគជ័យ។


ដោយឡែកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការខូចខាតដំណាំស្រូវរបស់ប្រជាកសិករ និងផ្ទះប្រជាពលរដ្ឋដែលរងការខូតខាតជាបន្តបន្ទាប់នៅតាមបណ្តាខេត្តរងគ្រោះទឹកជំនន់។ ខេត្តដែលរងគ្រោះនោះរួមមាន ខេត្តព្រះវិហារ ស្ទឹងត្រែង កំពងធំ កំពង់ចាម កំពត ព្រះសីហនុ កណ្តាល និងខេត្តកោះកុងជាដើម។

យោងតាមការព្យាករស្តីពីស្ថានភាពអាកាសធាតុ កម្ពុជានឹងរងឥទ្ធិពលព្យុះទី៥ឈ្មោះ ម៉ារីយ៉ា (Maria) ស្ថិតនៅសមុទ្រចិនខាងកើត ធ្វើឱ្យខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman និងឈូងសមុទ្រថៃ គ្របដណ្តប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់វាទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រនៅកម្ពុជាមានខ្យល់បក់ និងភ្លៀង ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?