ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ បន្តចុះតាមដានស្ថានភាពជំនន់ទឹកភ្លៀងជន់ក្នុងមូលដ្ឋាន
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ បន្តចុះតាមដានស្ថានភាពទឹកជំនន់ទឹកភ្លៀងជន់លិច វិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ ស្ថិតក្នុងមូលដ្ឋានភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ ដោយសារមានភ្លៀងធ្លាក់ខ្លាំងតាមបណ្តាខណ្ឌនានានៅរាជធានីភ្នំពេញ កាលពីថ្មីៗ នេះ បណ្តាលឲ្យប្រព័ន្ធលូ ប្រឡាយ ព្រែកទាំងអស់ ពេញព្រៀបដោយទឹក ខណៈការដ្ឋានស្ថាបនាលូរំដោះទឹក និងស្ថានីយបូមទឹកមួយចំនួនមិនទាន់បញ្ចប់គម្រោងសាងសង់នៅឡើយ។

ដោយទទួលបានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌឫស្សីកែវ និងបណ្តាសង្កាត់ដែលលិចលង់ដោយជំនន់ទឹកភ្លៀងនេះ បានយកចិត្តទុកដាក់ចុះជួបប្រជាជន អន្តរាគមន៍ បូមបាច ស្តារ សំអាតមូលដ្ឋាន និងរិះរកមធ្យោបាយទប់ស្កាត់បន្ថែមទៀត ធ្វើយ៉ាងឲ្យប្រជាជនអស់កង្វល់ភ័យព្រួយដោយគ្រោះធម្មជាតិនេះ ជាពិសេសសាលារៀន។
លោកអភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា នៅត្រឹមម៉ោង ៥ និង ៣០ នាទី រសៀលម្សិលមិញ ទឹកក្នុងសាលាវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ បានស្រកច្រើន ដោយសារមានលូ តភ្ជាប់ទៅដល់ព្រែកពោងពាយ។ ទន្ទឹមនឹងទឹកក្នុងសាលាស្រក ក៏មាននៅតំបន់ជុំវិញសាលា បន្តហូរធ្លាក់មកក្នុងសាលា តាមផ្លូវនោះ មានន័យថា ប្រព័ន្ធលូតភ្ជាប់ពីសាលាទៅព្រែកអូវែង មិនត្រឹមតែអូសទឹកចេញពីសាលានោះទេ គឺថែមអូសទឹកពីតំបន់ជុំវិញសាលាដែលលិចលង់ទាំងអស់ផងដែរ។

លោកអះអាងថា ដើម្បីកុំឲ្យមានជំនន់ទឹកភ្លៀងលិចក្នុងសាលារៀន ជា ស៊ីម ចំរើនរដ្ឋ និងនៅតំបន់ជុំវិញសាលា នារដូវវស្សា ដូចពេលនេះទៀត គឺត្រូវសាងសង់ទ្វារទឹកចំណុចដែលប្រព័ន្ធលូសាលា និងតំបន់ជុំវិញ តភ្ជាប់មកប្រឡាយឌីប៉ូ ដែលបច្ចុប្បន្នមានផ្លូវបេតុងនៅពីលើ។ ក្នុងនោះសារប្រយោជន៍ និងការចាំបាច់សាងសង់ទ្វារទឹកនេះ គឺ ៖ ទី១-ករណីស្ថានភាពទឹកព្រែកពោងពាយហក់ឡើងខ្ពស់ គឺត្រូវបិទទ្វារទឹកនេះកុំឲ្យទឹកព្រែកពោងពាយហូរត្រឡប់ចូលមកក្នុងសាលា និងតំបន់ជុំវិញដែលនាំលង់លិច។ ទី២-ករណីមានភ្លៀងខ្លាំងក្នុងមូលដ្ឋានសង្កាត់ស្វាយប៉ាក ទឹកជន់លិចខ្លាំង ស្របពេលស្ថានភាពទឹកព្រែកពោងពាយជន់លិចមានកម្ពស់ទឹកខ្ពស់ផងដែរនោះ គឺត្រូវបិទទ្វារទឹកនេះ និងដាក់ម៉ាស៊ីនបូមទឹកទាញចេញពីប្រព័ន្ធលូសាលា និងតំបន់ជុំវិញ ឲ្យហូរចូលព្រែកពោងពាយបាន ពីព្រោះទំហំ និងប្រវែងតួព្រែកធំទូលាយ អាចស្តុកទឹកបន្ថែមបានច្រើន ស្របពេលស្ថានីយកប់ស្រូវ និងគីឡូម៉ែត្រលេខ ៩ ដំណើរការបូមទឹក។ ទី៣-ករណីទឹកនៅព្រែកពោងពាយទាបជាងទឹកនៅតំបន់សាលារៀន ត្រូវបើកទ្វារទឹកចំហឲ្យទឹកហូរចូលព្រែកពោងពាយតែម្ដង៕
អត្ថបទ ៖ ម៉េង





-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?