Connect with us

ព័ត៌មានជាតិ

ការនាំចេញរបស់កម្ពុជា សម្រេចបានទឹកប្រាក់ជាង ១៤ ពាន់លានដុល្លារ មានកំណើន ១៤%

បានផុស

នៅ

នៅក្នុងរយៈពេល ៧ ខែ គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៤ កម្ពុជាសម្រេចបានទឹកប្រាក់ជាង ១៤ ពាន់លានដុល្លារ​ពីការ​នាំទំនិញចេញទៅក្រៅប្រទេស ដែលមានការកើនឡើង ១៤ ភាគរយ បើធៀបនឹងរយៈ​ពេលដូចគ្នា នៅឆ្នាំ ២០២៣។ នេះ​បើយោងតាម​ទិន្ន​​ន័យ​របស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់ GDCE បង្ហាញថា ការនាំចេញទំនិញ​កម្ពុជាមានទំហំទឹកប្រាក់ ១៤,៧៦ ពាន់​លាន​ដុល្លារ កើនឡើង ១៤% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ១៦,៤២ ពាន់​លានដុល្លារ កើនឡើង ១៥,៩%។

អ្នកឧកញា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជាបានឱ្យដឹងថា រោងចក្រសហគ្រា​ស​​ប​រទេស​ចូលមកវិនិយោគនៅកម្ពុជាមានកំណើន ខណៈទីផ្សារ​នៃការ​បញ្ជា​ទិញមានការកើនឡើងនៅអាមេរិក និងអឺរ៉ុប ​ទន្ទឹមនឹងប្រទេសនៅអាស៊ីមួយ​ចំនួនកំពុងជួប​វិបត្តិផ្នែក​សន្តិសុខ និងនយោបាយ ដែលធ្វើឱ្យការផលិតកែច្នៃ និងនាំចេញពីកម្ពុជាមានកំណើន។

លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១២ ខែសីហានេះថា សេដ្ឋកិច្ច និងជំនួញរយៈពេលជិត ២ ឆ្នាំកន្លងមក បានងើបឡើងវិញ ខណៈតម្រូវការនៅអឺរ៉ុប និងអាមេរិក បានងើបឡើងវិញហើយពោលគឺតាំងពីដើមឆ្នាំ ២០២៣។

លោកបណ្ឌិត ឆេង គឹមឡុង បន្តថា ទន្ទឹមនឹងការងើបឡើងនេះ គឺមានផលប៉ះ​ពាល់មួយគឺ​សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យតម្រូវការទំនិញ​ពិភពលោកធ្លាក់ចុះ ទន្ទឹមពេលដែលមាន​អតិផរណាកើនឡើងនៅដំណាច់ឆ្នាំ ២០២៣។

លោកបណ្ឌិត ឆេង គឹមឡុងបន្ថែមថា៖ «ទាំងឥទ្ធិពលកូវីដ១៩ និងសង្គ្រាមបានថមថយ ធ្វើឱ្យសេដ្ឋកិច្ចធំៗ លើពិភព​លោក​​ងើបឡើងវិញ ហើយសេដ្ឋកិច្ចចិន អាមេរិក និងអឺរ៉ុប​ក៏កើនឡើង»។

លោកបណ្ឌិត ឆេង គឹមឡុង បានបញ្ជាក់ថា កំណើននាំចេញរបស់កម្ពុជានៅពេលនេះ ក៏ដោយសារតែ រោងចក្រសហគ្រាសនៅក្នុងផ្នែកកមន្តសាលមួយចំនួន គាត់ផ្ទេពីការផលិត​តែសម្លៀកបំពាក់ទៅលើទំនិញផ្សេងៗទៀត ដែលនាំឱ្យកម្ពុជា​​​នៅតែមានឧត្តមភាពនៅក្នុង​ការនាំចេញ ខណៈទំនិញកម្ពុជានៅតែមានភាពប្រកួតប្រជែង។

ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និង​ឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើ​អំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ចរាចរណ៍១៨ នាទី មុន

ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុក​បង្គោលភ្លើងរលំ ០២ ដើម

Sokha Hotels

ព័ត៌មានពេញនិយម