Connect with us

ព័ត៌មានជាតិ

ខេត្ត​ភាគ​ឦសានមណ្ឌលគិរី​ ពលរដ្ឋ​មានចំណូលខ្ពស់​ឈរ​នៅ​លំដាប់​ទី ៤ ទូទាំង​ប្រទេស

បានផុស

នៅ

វិទ្យាស្ថាន​ស្ថិតិ​នៃ​ក្រសួង​ផែនការ​បាន​បង្ហាញ​ពី​ប្រាក់​ចំណូល​សម្រាប់​ពលរដ្ឋ​​ម្នាក់ៗ (GDP Per Capita) នៅ​រាជធានី​ខេត្ត​ទាំង ២៥។

ក្នុង​របាយការណ៍​បាន​បញ្ជាក់ថា ខេត្ត​ព្រះសីហនុ​ឈរ​នៅ​លំដាប់​លើ​គេ​ ដែលប្រាក់​ចំណូល​សម្រាប់​​ពលរដ្ឋ​ម្នាក់​មាន​រហូត​ដល់​ទៅ ៤ ៦០២ ដុល្លារ។

ដោយ​ឡែក​ខេត្ត​ភាគ​ឦសាន​មណ្ឌលគិរីវិញ​ ក៏​ស្ថិត​នៅក្នុង​ចំណោម​ខេត្ត​ដែល​ប្រាក់​ចំណូល​សម្រាប់​ពលរដ្ឋ​ឈរ​​នៅលំដាប់ខ្ពស់​​មួយ​ក្នុង​ចំណោម​រាជធានី​ខេត្ត​ក្រុង​ទាំង ២៥។

បើ​យោង​តាម​របាយការណ៍​ពី​វិទ្យាស្ថាន​ស្ថិតិ​នៃ​ក្រសួង​ផែនការ នៅ​ឆ្នាំ ២០២២ ចំណូល​សម្រាប់​ពលរដ្ឋ​​ក្នុង​ខេត្ត​មណ្ឌលគិរី​ម្នាក់​មាន​រហូត​ដល់​ទៅ ២ ១២៣ ដុល្លារ ឈរ​នៅ​លំដាប់​ទី ៤ តាមពីក្រោយ​ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្ត​មណ្ឌលគិរី​ជា​ខេត្ត​មាន​សក្តានុពល​ផ្នែក​កសិកម្ម កសិ​ឧស្សាហកម្ម និង​វិស័យ​ទេសចរណ៍។

ទាក់ទង​ចំណូលពលរដ្ឋក្នុង​ខេត្តមណ្ឌលគិរី​ លោក ជាក់ ម៉េងហ៊ាង អភិបាលរង​និង​ជា​មន្រ្តី​អ្នកនាំពាក្យ​ខេត្ត​មណ្ឌលគិរីបាន​បញ្ជាក់​ដល់កម្ពុជាថ្មី​ថា ដោយសារ​​ការ​ស្ទុះឡើង​ចំណូល​ដុលក្នុងស្រុក​ រួមទាំងការ​វិនិយោគ​លើ​​​វិស័យ​ធនធាន​​រ៉ែ​ក្នុង​ខេត្ត​ ទើប​ធ្វើ​ឲ្យប្រាក់​ចំណូលពលរដ្ឋ​ក្នុង​ខេត្ត​មណ្ឌលគិរី​មានការ​កើនឡើងខ្ពស់។

ខេត្តមណ្ឌលគិរីមានសក្តានុពល​ជាច្រើនសម្រាប់​ការ​វិនិយោគ ហើយ​កន្លងទៅ​​នេះ​ក្រុមហ៊ុនរ៉ឺណេសង់របស់អូស្រ្តាលី​បាន​វិនិយោគ​អាជីវកម្មចម្រាញ់រ៉ែមាសនៅ​ក្នុង​ខេត្តដែល​ស្តុកស្តមដោយសម្បត្តិ​ភោគទ្រព្យធនធាន​ធម្មជាតិ​មួយ​នេះ។

ខណៈដែល​​ពលរដ្ឋក្នុង​ខេត្ត​មាន​ចំនួន​តិចផង​នោះ លោក ជាក់ ម៉េងហ៊ាង បាន​បន្ថែមថា ខេត្ត​មណ្ឌលគិរី​មាន​ផ្ទៃដី​ធំ​ទូលាយជាមួយ​ធនធាន​ធម្មជាតិ​ដ៏​សំបូរបែប​ ដែល​អាចទាក់ទាញ​ការ​​​​វិនិយោគ​ផ្សេងៗទ្រង់ទ្រង់ដល់​កំណើន​ការ​​អភិវឌ្ឍ​សេដ្ឋកិច្ចរបស់​ខេត្ត។

បើតាមលោក ជាក់ ម៉េង​ហ៊ាង ក្រៅ​ពី​ឧស្សាហកម្មរ៉ែ ខេត្ត​មណ្ឌលគិរី​មានសក្តានុពល​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម​ រួម​ទាំង​ទេសចរណ៍​ដែល​ជាប្រភព​ចំណូល​របស់​ពលរដ្ឋក្នុងមូលដ្ឋាន។

ស្ថិត​នៅ​ភូមិភាគ​ឦសាន​មាន​ចម្ងាយ ៣៨២ គីឡូ ម៉ែត្រ ពី​រាជធានីភ្នំពេញ ខេត្ត​មណ្ឌលគិរី​មាន​ភូមិសាស្រ្ត​គ្រប​ដណ្តប់​ដោយ​ព្រៃឈើ ប្រជុំភ្នំ ខ្ពង់រាប សំបូរ​ដោយ​ជ្រោះ​ជ្រង​ជ្រលង​ដងអូរ​គិរីបុព្វតា​ជាច្រើន។ ប្រជាពលរដ្ឋ​មាន​មុខរបរ​ចម្បង​គឺ​​ធ្វើ​កសិកម្ម​មាន​រហូត​ដល់ ៨២% សិប្បកម្ម​មាន ១% និង​សេវាកម្ម ១៧%។ នេះ​បើ​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត។

​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​បច្ចុប្បន្ន​មាន​ជិត ១០ ម៉ឺន​នាក់​ស្មើ ២៣ ៥៤០ គ្រួសារ ខណៈ​ប្រជាពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​មាន​ជាង ៥៥% នៃ​ប្រជាជន​សរុប៕

បន្ត​ចុចអាន៖ មក​ដឹង​ប្រាក់​ចំណូលពលរដ្ឋ​​ម្នាក់ៗ​ (GDP Per Capita) តាម​បណ្តា​រាជធានី​ខេត្ត​ទាំង ២៥

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម