Connect with us

ព័ត៌មានជាតិ

ការផ្ដល់សេវាសាធារណៈតាមមូលដ្ឋាន បានបង្កើនប្រសិទ្ធភាព​កាន់តែល្អប្រសើរ ក្នុងអាណត្តិទី ៧ នេះ

បានផុស

នៅ

អាជ្ញាធរ​មូលដ្ឋាន បាន​បង្កើន​ប្រសិទ្ធភាព​ខ្ពស់ លើ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ តាមរយៈ​យន្តការ​ច្រក​ចេញចូល​តែមួយ ទាំង​បណ្តា​រដ្ឋបាល​សង្កាត់ និង​ខណ្ឌ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ ក្នុង​អាណត្តិ​ទី ៧ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ាម ម៉េងអ៊ុង ប្រធាន​ការិយាល័យ​ច្រក​ចេញចូល​តែមួយ នៃ​រដ្ឋបាល​ខណ្ឌ​ដូនពេញ បាន​ប្រាប់​ឱ្យ​ដឹង​ថា ពេញ​មួយ​ឆ្នាំ ក្នុង​អាណត្តិ​ទី ៧ នេះ រដ្ឋបាល​ខណ្ឌ បាន​ផ្តល់​សេវា​សាធារណៈ ជាង ២ ម៉ឺន​សេវា ជូន​ប្រជាពលរដ្ឋ ដែល​ភាគច្រើន ជា​សេវា​បញ្ជាក់​សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សញ្ញាប័ត្រ ជាដើម។

ដោយឡែក​ប្រជាពលរដ្ឋ​មក​ទទួល​សេវា ក៏បាន​មើល​ឃើញ​ដែរ​ថា ក្នុង​អាណត្តិ​ទី ៧ ដែល​ដឹកនាំ​ដោយ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ពិតជា​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នីមួយៗ។

ប្រជាពលរដ្ឋ បន្ត​ថា ការ​បម្រើ​សេវា ពិតជា​លឿន រហ័ស តម្លាភាព និង​មិន​មាន​ការ​បង់​ប្រាក់កាស​នោះ​ឡើយ ដែល​នេះ​គឺជា​ការ​សម្រួល​ភាព​ងាយស្រួល​សម្រាប់​ពួកគាត់ អាច​ឆាប់​ទទួល​បាន​ឯកសារ​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​រៀងៗ ខ្លួន។

សូម​បញ្ជាក់​ថា ការ​ផ្តល់​សេវា​សាធារណៈ​នេះ ក៏​ជា​ការងារ​អាទិភាព​ចម្បង​ដែល រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ នេះ បាន​គិតគូរ និង​តែងតែ​បន្ត​ជំរុញ​ជា​បន្តបន្ទាប់​ទៅ​ថ្នាក់​មន្ត្រី​អនុវត្ត​នៅ​តាម​មូលដ្ឋាន​ឱ្យ​បង្កើន​នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត ធ្វើ​យ៉ាងណា​ធានា​សំដៅ​ប្រសិទ្ធភាព ជៀសវាង​ការ​យឺតយ៉ាវ បង្ក​ជា​ក្តី​ថ្នាំងថ្នាក់​ណាមួយ​ប៉ះពាល់​ប្រជាពលរដ្ឋ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម