ព័ត៌មានជាតិ
បន្ទាន់! អ្នកខេត្តព្រះសីហនុកំពុងមានអាការៈសង្ស័យ ត្រូវទៅធ្វើតេស្តរកកូវីដ១៩ បើបានទៅ៤ទីតាំងនេះ
រដ្ឋបាលខេត្តព្រះសីហនុ នេះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសសូមអញ្ជើញបងប្អូនដែលមានរោគសញ្ញា ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងអាជីវករលក់ដូរ ព្រមទាំងអ្នកដែលបានចេញចូលទីតាំងហាងលក់គ្រឿងអគ្គិសនី ស្ថិតនៅសណ្ឋាគារ មីង ហួយ ផ្សារក្ដាម និងផ្សារពាណិជ្ជកម្ម សូមអញ្ជើញទៅធ្វើតេស្តសំណាក នៅសាលាបឋម-អនុវិទ្យាល័យ តេជោសែនកម្មករ ឲ្យបានឆាប់បំផុត។ ចំពោះបុគ្គលដែលមិនមានរោគសញ្ញា ឬប៉ះពាល់ដោយប្រយោល សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅផ្ទះរៀងៗខ្លួន រាប់ចាប់ពីថ្ងៃដែលមានការពាក់ព័ន្ធតទៅ ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

រដ្ឋបាលខេត្តព្រះសីហនុ បានជម្រាបជូនសារធាណៈជនឱ្យបានជ្រាបថា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៣៤ឆ្នាំ និងស្រ្តីជាសង្សារម្នាក់ ស្នាក់នៅក្នុងហាងលក់គ្រឿងអគ្គិសនី ស្ថិតក្នុងសណ្ឋាគារ មីង ហួយ (Min Hui) ផ្លូវ២៨មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានអាការៈក្ដៅខ្លួនខ្លាំង ទើបគាត់ជាមួយសង្សារបានជិះរថយន្តផ្ទាល់ខ្លួនទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ចេញលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ទើបក្រុមគ្រូពេទ្យនាំពួកគាត់ទាំងពីរនាក់ មកព្យាបាល។
តាមលទ្ធផលសម្ភាសន៍អំពីសកម្មភាពដំណើរឆ្លងកាត់ ពួកគេទាំងពីរបានឆ្លងកាត់ទីតាំងមួយចំនួន តាមម៉ោងដូចមានក្នុងសេចក្ដីប្រកាសខាងក្រោម៖

គួរបញ្ជាក់ថា គិតមកដល់ម៉ោង ០៨:៣០ ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣១នាក់ ក្នុងនោះឆ្លងសហគមន៍ ២៨នាក់ និង ករណីនាំចូល៣នាក់ ដោយករណីឆ្លងសហគមន៍នៅភ្នំពេញមានចំនួន ១៣នាក់ (សហគមន៍ ១០នាក់ នាំចូល ៣នាក់) និង ក្រុងព្រះសីហនុ ១៨នាក់) និងមានជាសះស្បេីយ ២នាក់។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជាសរុប កេីនដល់៩០៩នាក់ ចំនួនសំរាកពេទ្យកេីន ៤២៥នាក់ និងចំនួនជាសះស្បេីយសរុប ៤៨៤នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានបន្ត៖
ខេត្តបីមានហានិភ័យខ្ពស់ មានអាទិភាពទទួលវ៉ាក់សាំង AstraZeneca
តើពេលនេះរោងចក្រ Y & W មានស្ថានភាពដូចម្ដេច ក្រោយពេលរកឃើញកម្មករមានកូវីដ-១៩?

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី