ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ មើលឃើញថា វណ្ណដា ជាតារាខ្មែរមួយរូបដែលជួយលើកមុខមាត់ប្រទេសពិតប្រាកដ
ជុំវិញករណីដែលតារារ៉េបកម្ពុជា លោក ម៉ាន់ វណ្ណដា មានវត្តមានសម្តែងក្នុងពិធីបិទកីឡាអូឡាំពិកនៅប្រទេសបារាំង គឺជាមោទនភាពមួយរបស់កម្ពុជា ដែលមានអ្នកអបអរសាទរជាច្រើនពីប្រជាជនខ្មែរ រួមទាំងមន្ត្រីជាន់ខ្ពស់ផង។ ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញនៅរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញ៥ចំណុច ចំពោះវត្តមានរបស់លោក វណ្ណដា នៅបារាំងដែលជួយលើកមុខមាត់ប្រទេសកម្ពុជា។

បណ្ឌិត យង់ ពៅ យល់ឃើញថា ការសម្តែងលើឆាកអន្តរជាតិដ៏ធំនេះ គឺជាការបង្ហាញពីសមត្ថភាពពិតផ្ទាល់របស់ លោក វណ្ណដា អ្នកចម្រៀងសម័យរបស់ខ្មែរ និងក្រុមរបស់លោក ដែលបានចូលរួមចំណែកផ្តល់កិត្តិយសជូនប្រទេសជាតិពិតប្រាកដ។ បន្ថែមពីនេះ ក៏ជាការលើកតម្កើងនូវសិល្បៈ វប្បធម៌ខ្មែរបុរាណ ផ្សារភ្ជាប់គ្នាជាមួយនឹងសិល្បៈសម័យទំនើប ឱ្យកាន់តែរស់រវើក និងរីកសុះសាយទៅកាន់ឆាកអន្តរជាតិដូចគ្នា។

លោកបណ្ឌិតបានបន្តថា នេះជាផ្នែកមួយទៀតក្នុងការលើកតម្កើងវប្បធម៌សន្តិភាពសុខដុមនីយកម្មនៅសង្គមខ្មែរ ពោល គឺជាការច្របាច់បញ្ចូលគ្នារវាងការអភិរក្សសិល្បៈវប្បធម៌បុរាណ និងអភិវឌ្ឍន៍សិល្បៈតន្ត្រីសម័យទំនើប។ អ្វីកាន់តែពិសេស ក៏ជាការលើកតម្កើង និងជំរុញទំនាក់ទំនងការទូតវប្បធម៌ បារាំង-កម្ពុជាផងដែរ។

លោកបណ្ឌិត យង់ ពៅ ក៏បានស្នើដល់ ស្ថាប័នមានសមត្ថកិច្ចដែលពាក់ព័ន្ធដូចជា ក្រសួងព័ត៌មាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ជាដើម គួរតែចូលរួមចំណែកជំរុញនិងលើកទឹកចិត្តបន្ថែមដល់អ្នកចម្រៀង ឬសិល្បៈករដែលមានសមត្ថភាព ដែលអាចលើកស្ទួយមុខមាត់ប្រទេសជាតិបាន ដើម្បីលើកមុខមាត់ប្រទេសលើឆាកអន្តរជាតិស្គាល់ល្បីល្បាញថែមទៀត។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម និងជាមោទនភាពរបស់កម្ពុជា ដោយគេឃើញវត្តមានតារារ៉េបល្បីឈ្មោះនៅកម្ពុជា គឺ លោក វណ្ណដា បានសម្តែងបទ Time To Rise ក្នុងពិធីបិទកីឡាអូឡាំពិកនៅទីក្រុងប៉ារីសប្រទេសបារាំង។ ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នៅបារាំងនេះ ដំណើរការប្រកួតតាំងពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងមិនធ្លាប់មានក្នុងកីឡាអូឡាំពិកដែលពិធីបើកប្រារព្ធនៅលើទឹកទន្លេសែន និងបិទបញ្ចប់នៅពហុកីឡាដ្ឋានជាតិ៕
ដោយ៖ អុន ស្រីមាន


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ