Connect with us

ព័ត៌មានជាតិ

មុខរបរចិញ្ចឹមកណ្ដុរប្រែង ខ្វៃលក់លើទីផ្សារ អាចរកចំណូលកាក់កបគ្រាន់បើ

បានផុស

នៅ

សត្វ​កណ្ដុរ​​ប្រែង​​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​រស់​​នៅ​ក្នុង​ស្រែ​តាម​បែប​ធម្មជាតិ ដែល​អ្នក​​និយម​បរិភោគ​ច្រើន​តែ​ដាក់​អន្ទាក់​ ឬ​ប្រើ​វិធី​ផ្សេងៗ ដើម្បី​បាន​មក​ធ្វើម្ហូប ប៉ុន្តែ​បច្ចុប្បន្ន​នេះ ត្រូវ​បាន​កសិករ យក​មក​ចិញ្ចឹម​ក្នុង​​អាង​ស៊ីម៉ុង់ ធ្វើ​ជា​កណ្ដុរ​​ខ្វៃ សម្រាប់​លក់​នៅ​លើ​ទីផ្សារ​ អាច​ទទួល​បាន​ចំណូល​កាក់​​កប​គួរ​សម​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ កសិករ​មួយ​រូប បាន​ងាក​មក​ប្រកប​របរ​​ចិញ្ចឹម​កណ្ដុរ​ប្រែង​ក្នុង​សហគមន៍ ហាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ខណៈ​បច្ចុប្បន្ន​មាន​តម្រូវ​ការ​ច្រើន សម្រាប់​ផ្គត់ផ្គង់​​លើ​ទីផ្សារ ដែល​ស្ថិត​នៅ​ភូមិ​សួនស្លា ឃុំ​ក្តុល​តាហែន ស្រុក​បវេល ខេត្ត​បាត់ដំបង ។

លោក មុយ រ៉ើន ជា​អតីត​ពលករ​សំណង់​នៅ​ប្រទេស​ថៃ ដោយ​មើល​ឃើញ​ការ​ចិញ្ចឹម​កណ្តុរ​នៅ​ប្រទេស​ថៃ ហើយ​ក៏​គិត​ថា​ថ្ងៃ​ណាមួយ​វិល​ត្រឡប់​មក​ស្រុក​វិញ​រក​របរ​មួយ​សម្រាប់​ចិញ្ចឹម​គ្រួសារ លោក​ក៏​ផ្តើម​ចិញ្ចឹម​កណ្តុរ​ប្រែង នៅ​ពេល​វិល​មក​ស្រុកវិញ​ក្នុង​ឆ្នាំ២០២១ ដោយ​ឈប់​ទៅ​ធ្វើ​ការ​ជា​កម្មករ​នៅ​ស្រុក​ថៃ​ទៀតហើយ។

លោកថា «ការ​ចិញ្ចឹម​កណ្ដុរ​ប្រែង មិន​ពិបាក​នោះ​ឡើយ ដោយ​យើង​រៀប​ចំ​ជា​លូ ឬ​អាង​ស៊ីម៉ង់ ហើយ​ដាក់​ចំណី​ឱ្យ​វា​ស៊ី​មួយ​ថ្ងៃ​ម្តង​ ដែល​កណ្តុរ​ចិញ្ចឹម ពួក​វា ស៊ី​ដូច​តែ កណ្តុរ​ស្រែ​អ៊ីចឹង​ដែរ»។

យ៉ាង​ណា​មិញ រហូត​មក​ដល់​បច្ចុប្បន្ន ​កសិករ​រូប​នេះ មាន​អាង​សម្រាប់​ដាក់​កណ្តុរ​ជាង ១០០ ហើយ​លោក​ចិញ្ចឹម​លក់​កូន និង​សាច់ ពិសេស​ជាង​នេះ​ទៅ​ទៀត លោក​អាច​ធ្វើជាកណ្តុរខ្វៃ សម្រាប់​អតិថិជន អាច​កុម្ម៉ង់​យក​ទៅបរិភោគ​បានថែមទៀតផង​ ដោយ​ក្នុងមួយខែៗ​អាច​រក​ចំណូល ជាមធ្យម ៥០០ ដុល្លាអាមេរិក ដែយ​អាច​ផ្គត់ផ្គង់​កណ្តុរ​សាច់​ពី ៧០ ទៅ ១០០ គីឡូក្រាម

កសិករ​រូប​នេះ បាន​បន្ត​ដែរ​ថា បច្ចុប្បន្ន​ គឺ​សម្បូរ​អ្នក​និយម​បរិភោគ​សត្វ​កណ្តុរ ពិសេស​កណ្តុរខ្វៃ ដោយ​សព្វថ្ងៃលោក​ថា ខ្វះ​កណ្តុរ​ក្នុង​​ការផ្គត់ផ្គង់​ដល់អតិថិជន ហើយ​សម្រាប់​អ្នក​ចិញ្ចឹម​កណ្តុរ​លោក​ទទួល​ទិញ​វិញ​​។ បន្ថែម​ពី​នេះ លោក​រីក​រាយ​នឹង​ចែក​បទ​ពិសោធន៍​ចិញ្ចឹម​មិនថា​ទិញ​​ពី​លោក ឬ​ចិញ្ចឹម​នៅ​កន្លែង​ផ្សេង​ក្តី លោក​មិន​ប្រកាន់​នោះ​ឡើយ ហើយ​សព្វថ្ងៃ​ជីវភាព​របស់​ក្រុម​គ្រួសារ​លោក​​បាន​គ្រាន់បើ​ដោយ​សារ​បាន​ពី​ការ​ចិញ្ចឹម និង​លក់​សាច់​កណ្ដុរប្រែង ពិសេស​គឺ កណ្ដុរ​ខ្វៃ​តែម្ដង៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម