Connect with us

ព័ត៌មានជាតិ

សមាគមអ្នកនិពន្ធខ្មែរ គ្រោងធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្ត៤ នៅភាគឦសាន្ត ខេត្តសិ្ថតក្នុងគម្រោងCLV

បានផុស

នៅ

តាមការបង្ហើបឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ នៃសមាគមអ្នកនិពន្ធខ្មែរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យ​ដឹង​ថា សមាគមអ្នកនិពន្ធខ្មែរ កំពុងរៀបចំកម្មវិធីទស្សនកិច្ចសិក្សារយៈពេលខ្លីមួយទៅកាន់ខេត្តចំនួន៤ នៅភូមិ​ភាគ​ឦសាន្តប្រទេស គឺក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលជាខេត្តស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម ដើម្បីឱ្យសិក្ខាកាមបាន​ស្វែងយល់​អំពីប្រពៃណី វប្បធម៌ និងសក្តានុពលនៃខេត្តទាំងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការគ្រោងទុក ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ២យប់ គឺថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃ​អាទិត្យ ដោយមានរថយន្តក្រុងចំនួន២ ឬបីគ្រឿងសម្រាប់សិក្ខាកាមសមាគមអ្នកនិពន្ធខ្មែរដែលបានចូលរួម ឬប្រហែលជាអាចអនុញ្ញាតឱ្យមហាជនចូលរួមដំណើរផងដែរប្រសិនបើពួកគេស្ម័គ្រចិត្ត។

លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ អះអាងថា ការរៀបចំឱ្យមាន​ដំណើរ​​ទស្សនកិច្ចទៅកាន់ខេត្តទាំង៤នេះ គឺជាការល្អសម្រាប់សិក្ខាជាអ្នកនិពន្ធ ដើម្បីបំពេញចំណេះដឹង​បន្ថែម បន្ទាប់ពីសិក្ខាកាម បានបញ្ចប់វគ្គសិក្សា ផ្នែកតែងនិពន្ធនៅក្នុងថ្នាក់រៀន។

តាមលោក ពៅ សុខ ការរៀបចំឱ្យមានដំណើរទស្សនកិច្ចដល់សិក្ខាកាមតែងនិពន្ធ របស់សមាគមអ្នក​និពន្ធ​ខ្មែរ មិនមែនទើបតែជាលើកដំបូងឡើយ ត្បិតកន្លងមក រាល់ពេលបញ្ចប់វគ្គសិក្សា សមាគមតែង​តែរៀបចំឱ្យមានដំណើរទស្សនកិច្ចបែបនេះ ក្នុងនោះសមាគមធ្លាប់បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តមានសក្តានុពល ដូចជាខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបងជាដើម។

សម្រាប់លោក ពៅ សុខ ប្រសិនបើមានការឧបត្ថម្ភណាមួយនោះ លោកចង់ឱ្យមានដំណើរទស្សនកិច្ចបែបនេះ ឱ្យ​បាន​ច្រើន ដើម្បីពង្រីកការយល់ដឹងបន្ថែម​ទៀត ដល់សិក្ខាកាម បន្ទាប់ពីពួកគេបញ្ចប់វគ្គសិក្សានីមួយៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម