ព័ត៌មានជាតិ
ក្រសួងអប់រំអនុញ្ញាតឲ្យសាលាឯកជនចំនួន១៥៥រៀបចំការប្រឡងឌីប្លូមតាមប្រតិទិនប្រឡងរៀងៗខ្លួន
ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនចំនួន១៥៥ ដែលជាសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាធ្វើការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមឆ្នាំសិក្សា ២០២៣-២០២៤ តាមប្រតិទិនប្រឡងរៀងៗខ្លួន ខណៈមានសាលាខ្លះបានរៀបចំប្រឡងចាប់ពីថ្ងៃទី១២សីហានេះតទៅ ស្របពេលក្រសួងអប់រំប្រឡងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខ។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២សីហានេះថា ក្រសួងអប់រំនឹងទទួលស្គាល់ចំពោះលទ្ធផលប្រឡង ក្នុងករណីគ្រឹះស្ថានសិក្សានោះបានរៀបចំការប្រឡងតាមគោលការណ៍នៃការប្រឡង និងធ្វើអធិការកិច្ចប្រសិនបើចាំបាច់។ ប៉ុន្តែគ្រឹះស្ថានសិក្សាឯកជនត្រូវដាក់ពាក្យស្នើសុំរៀបចំការប្រឡងដោយភ្ជាប់បញ្ជីរាយនាមបេក្ខជនដែលត្រូវប្រឡងមកក្រសួង តាមរយៈមន្ទីរអប់រំយុវជន និងកីឡារាជធានី ខេត្ត ឱ្យបានមុនដំណើរការប្រឡងដើម្បីក្រសួងចាត់ចែងនីតិវិធីបន្ត។ រៀបចំសំណុំលិខិតចុះឈ្មោះប្រឡង និងបេក្ខភាពប្រឡងឱ្យបានច្បាស់លាស់តាមលក្ខខណ្ឌដែលបានកំណត់ ដូចបេក្ខជននៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងដោយមានការចុះពិនិត្យពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។ រៀបចំមណ្ឌលប្រឡង បន្ទប់ប្រឡង និងបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡាតាមរយៈមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដើម្បីពិនិត្យ និងសម្រេច។ ជ្រើសរើសតាក់តែង
រៀបចំប្រធានវិញ្ញាសាតាមគោលការណ៍កំណត់របស់ក្រសួង និងគ្រប់គ្រងដោយគ្រឹះស្ថានសិក្សាឯកជននីមួយៗ។ រៀបចំគណៈមេប្រយោគ និងគណៈកម្មការនានាតាមលំនាំរបស់ក្រសួង ដែលធ្លាប់អនុវត្តកន្លងមក។
លោកស្រីបានបន្តថា ជាមួយគ្នានេះដែរ ត្រូវរៀបចំសំណុំឯកសារផ្ញើមកមន្ទីរអប់រំយុវជន និងកីឡារាជធានី ខេត្ត ១ច្បាប់ និងក្រសួងអប់រំ យុវជន និងកីឡា ១ច្បាប់ (នាយកដ្ឋានកិច្ចការប្រឡង) ក្រោយពេលប្រកាសលទ្ធផលប្រឡងរួចរាល់ជាស្ថាពរ១សប្តាហ៍ មានដូចជា កម្រងសលាកបត្រឯកត្តជន បញ្ជីគូសជាប់-ធ្លាក់ បញ្ជីសម្រង់ពិន្ទុ ទិន្នន័យសិស្សប្រឡងជាប់ទាំង Soft Copy និង Hard Copy ប្រធានវិញ្ញាសា និងអត្រាកំណែគ្រប់មុខវិជ្ជាដោយមានហត្ថលេខាប្រធានក្រុមបច្ចេកទេស និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជនគំរូវិញ្ញាបនបត្រដែលចេញជូនបេក្ខជនប្រឡងជាប់ និងចេញវិញ្ញាបនបត្រ និងចុះហត្ថលេខាលើវិញ្ញាបនបត្រដោយខ្លួនឯងហើយក្រសួងនឹងទទួលស្គាល់ ក្រោយពេលពិនិត្យឃើញថា ការប្រឡងប្រព្រឹត្តទៅស្របតាមការណែនាំរបស់ក្រសួង ព្រមទាំងប្រធានវិញ្ញាសាមានកម្រិតស្តង់ដាប្រហាក់ប្រហែលឆ្នាំកន្លងមក។ ក្នុងករណីចាំបាច់ក្រសួងនឹងចុះអធិការកិច្ច ដើម្បីធានាគុណភាព នៃវិញ្ញាបនបត្រ។
លោកស្រីបានបន្តទៀតថា ករណីគ្រឹះស្ថានសិក្សាឯកជនណាមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង ត្រូវរង់ចាំចូលរួមប្រឡងជាមួយសិស្សនៃគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ នឹងត្រូវអនុវត្តតាមសេចក្តីណែនាំចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងអប់រំយុវជន និងកីឡា។ ទន្ទឹមនឹងនេះសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាត្រូវសម្របសម្រួល និងរៀបចំបញ្ជីគ្រឹះស្ថានសិក្សាឯកជន ដែលមានលទ្ធភាព ឬមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង រួចផ្តើមកក្រសួង។
គួរបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា នឹងរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមនៅថ្ងៃទី២ ខែកញ្ញានិងប្រកាសលទ្ធផលនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយនៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រឡងចាប់តាំងពីការរៀបចំវិញ្ញាសាដំណើរការសំណេរ កំណែ
ស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក