Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី កំពុងខ្វះខាតកម្លាំងពលកម្មរាប់ម៉ឺន​នាក់​បម្រើដល់វិស័យកសិកម្ម

បានផុស

នៅ

​ការ​រីកចម្រើន​ជា​បន្តបន្ទាប់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ រួមទាំង​​​ការ​វិនិយោគ​​​ផ្សេងៗបាន​ធ្វើ​ឱ្យ​ខេត្ត​រតន​គិរីមាន​កង្វះ​ខាត​កម្លាំង​ពលកម្ម​ជា​រាប់ម៉ឹននាក់ជាពិសេស​​​ផ្នែកវិស័យ​​កសិកម្ម​។ នេះ​បើ​តាម​ការ​​គូស​បញ្ជាក់​របស់​លោក ញ៉ែម សំអឿន អភិបាល​​នៃ​គណៈ​អភិបាល​ខេត្ត​រតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​បទ​សម្ភាស​ពិសេស​ជា​មួយ​ «កម្ពុជា​ថ្មី​» លោក​ ញ៉ែម សំអឿន បាន​លើក​ឡើង​ថា ក្រៅ​ពី​ការ​វិនិយោគ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​ការ​វិនិយោគ​សាធារណៈ ក៏​មាន​ការ​វិនិយោគ​ជា​ច្រើន​ទៀត​ដែល​បច្ចុប្បន្ន​មាន​ដល់ ២៧​ក្រុមហ៊ុន​ កំពុង​វិនិយោគ​ផ្នែក​កសិកម្ម​ និង​បាន​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ក្នុង​ខេត្ត​ជាង ១ ​ម៉ឺន​នាក់​។

លោក​ ញ៉ែម សំអឿន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ឥឡូវ​នេះ​បញ្ហា​ដែល​ធ្ងន់​បំផុត​មួយ គឺ​កង្វះ​ខាត​កម្លាំង​ពលកម្ម​ដែល​បម្រើ​ឱ្យ​វិស័យ​កសិកម្ម។ ដូចជា​ក្រុម​ហ៊ុន ថាក់កូ អាលគ្រី ដែល​វិនិយោគ​លើ​វិស័យ​កសិកម្ម​ដូចជា ចេក​អំបូង​លឿង ការ​ចិញ្ចឹម​សត្វ និង​​ផលិត​ផល​កសិកម្ម​ជា​ច្រើន​ទៀត ទាម​ទារ​កម្លាំង​ពលករ​ដល់​ទៅ ៥ ​ពាន់​នាក់​ ​ដើម្បី​ចូល​បម្រើ​ការ​ងារ​នៅ​ក្នុង​ក្រុម​ហ៊ុន ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​ក្នុង​មួយ​ខែ​មិន​​ក្រោម ១​លាន​រៀល​ឡើយ»។

លោកញ៉ែម សំអឿន បាន​បន្តទៀត​ថា ក្រុម​ហ៊ុន​ទាំង ២៧​ ដែល​កំពុង​វិនិយោគ​ក្នុង​ខេត្ត​រតនគិរីនា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ផ្តោត​សំខាន់​ទៅ​លើ​ដំណាំ​កៅស៊ូ។ សព្វថ្ងៃ​ចម្ការ​កៅស៊ូ ​ក្នុង​ខេត្ត​មាន​ដល់​ ៧ ​ម៉ឺន​ហិតា ហេតុ​ដូច​នេះនៅ​ពេល​ខាង​មុខ​ ប្រសិន​បើ​ឈាន​ដល់​ពេល​ប្រមូល​ផល​កៅស៊ូ ក៏​យើង​អាច​ប្រឈម​នឹង​ការ​ខ្វះ​កម្លាំង​កម្មករ​ដូចគ្នា​ដែរ​។ បន្ថែម​ពី​នេះ ខេត្ត​រតនគិរី ក៏​មាន​ដំណាំ​ស្វាយ​ចន្ទី​ជាង ៦​ ម៉ឺន​ហិតា ដំឡូង​មីជាង ២ ​ម៉ឺន​ហិតា ដែល​សុទ្ធសឹងតែ​ស្រូប​ទាញ​កម្លាំង​ពលកម្ម​នៅ​ក្នុង​ខេត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម