Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ប្ដេជ្ញាសហការជាមួយបណ្ដាប្រទេសអាស៊ាន និងចិន លើកកម្ពស់ទំនាក់ទំនង និងជំរុញការផ្សព្វផ្សាយឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន

បានផុស

នៅ

សាន់ស៉ី-​ចិន ៖ ដោយ​មើល​ឃើញ​ពី​សារៈសំខាន់ នៃ«​ឆ្នាំ នៃ​ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន» លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​សហការ​រួមគ្នា​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន និង​ប្រទេស​ចិន ក្នុង​ការ​លើក​កម្ពស់​ទំនាក់ទំនង និង​ការ​ជំរុញ​ផ្សព្វផ្សាយ​ឆ្នាំ នៃ​ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​វិបុលភាព នៅ​ក្នុង​តំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្ដេជ្ញា​ចិត្ត​នេះ ធ្វើឡើង​ក្នុង​ឱកាស លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​សប្ដាហ៍​អាស៊ាន​-​ចិន ឆ្នាំ ២០២៤ ក្រោម​ប្រធានបទ«ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​-​ចិន ៖ ឈាន​ឆ្ពោះ​ទៅ​សម្រេច​ភាព​សុខដុម តាមរយៈ​នវានុវត្តន៍» កាលពី​ព្រឹក​ថ្ងៃ​ទី ១២ ខែ​សីហា ឆ្នាំ ២០២៤ នៅ​ទីក្រុង​ឆាង​ជឺ (Changzhi) ខេត្ត​សាន់​ស៉ី (Shanxi) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​មាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​តំណាងឱ្យ​រដ្ឋាភិបាល និង​រដ្ឋសភា នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន រួម​ជាមួយ​ថ្នាក់ដឹកនាំ នៃ​ខេត្ត​សាន់​ស៉ី ផង​ដែរ។

ថ្លែង​ក្នុង​ពិធី​បើក​នេះ លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​គូស​បញ្ជាក់​ថា «កម្ពុជា ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការ​សហការ​រួមគ្នា​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន និង​ប្រទេស​ចិន ក្នុង​ការ​លើកកម្ពស់​ទំនាក់ទំនង និង​ការ​ជំរុញ​ផ្សព្វផ្សាយ​ឆ្នាំ នៃ​ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់​»។

លោក​រដ្ឋមន្ត្រី បាន​ចាត់​ទុក​ព្រឹត្តិការណ៍​សប្ដាហ៍​អាស៊ាន​-​ចិន ឆ្នាំ ២០២៤ គឺជា​វេទិកា​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​ការ​យល់ដឹង​អំពី​តំបន់​អាស៊ាន និង​ប្រទេស​ចិន និង​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រីក និង​ពង្រឹង​នូវ​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ និង​បាន​ឆ្លុះបញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​រួមគ្នា​ក្នុង​ការ​ថែរក្សា​នូវ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់។

លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​សង្កត់ធ្ងន់​ថា ភាព​ជា​ដៃគូ​នេះ​បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជាង ២ ពាន់​លាន​នាក់ នៅ​ទូទាំង​តំបន់​អាស៊ាន និង​ប្រទេស​ចិន តាមរយៈ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ (Belt and Road Initiative)។ បន្ថែម​ពី​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផង​ដែរ​អំពី​អត្ថប្រយោជន៍​ដែល​កើត​ចេញ​ពី​ទំនាក់ទំនង​កម្ពុជា​-​ចិន តាមរយៈ​ក្របខណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​ត្បូង​ពេជ្រ និង​មិត្តភាព​ដែកថែប ផ្ដួចផ្ដើម​ឡើង​ដោយ​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​សមិទ្ធផល​នានា​ដែល​កម្ពុជា​សម្រេច​បាន​តាមរយៈ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ក្នុង​នោះ​រួមមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ រួម​ជាមួយ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ទៀត បាន​និង​កំពុង​រួមចំណែក​យ៉ាង​ធំធេង​ដល់​ការ​រីកចម្រើន​របស់​កម្ពុជា។

សូម​បញ្ជាក់​ថា ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​សប្ដាហ៍​អាស៊ាន​-​ចិន ឆ្នាំ ២០២៤ នោះ ថ្នាក់ដឹកនាំ​មកពី​បណ្តា​ប្រទេស​អាស៊ាន និង​ចិន សុទ្ធតែ​បាន​លើក​ឡើង​ពី​ការ​ប្ដេជ្ញា​ចិន​ក្នុង​ការ​ពង្រីក និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អាស៊ាន​-​ចិន ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​សុខដុម​រួម តាមរយៈ​ការ​ផ្លាស់ប្ដូរ​ទំនាក់ទំនង នៃ​ប្រជាជន និង​ប្រជាជន និង​ជំរុញ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ តាមរយៈ​ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ព័ត៌មាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម