ព័ត៌មានជាតិ
សម្តេចតេជោ៖ យើងទទួលក្តីកង្វល់បងប្អូនពីការបាត់បង់ទឹកដី ប៉ុន្តែកុំជឿតាមការញុះញង់ពីក្រៅប្រទេស
អតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃទី ១២ ខែសីហានេះ បានចេញ សារក្រើនរំឭកបងប្អូនប្រជាពលរដ្ឋខ្មែរគិតឱ្យបានហ្មត់ចត់ មុនឈានទៅដល់ការធ្វើបាតុកម្ម ឬឈានទៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
ការបញ្ចេញសារនេះ បន្ទាប់ពីសង្កេតឃើញសកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស កំពុងដុតកំហឹងពលរដ្ឋពាក់ព័ន្ធគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV) និងបះបោរពលរដ្ឋ និងកងកម្លាំងផ្តួលរំលំរាជរដ្ឋាភិបាល។

សម្តេចតេជោ មានប្រសាសន៍ថា៖«ចំណុចនេះបងប្អូនត្រូវគិតឱ្យបានហ្មត់ចត់ ប្រសិនបើបងប្អូនភ្លាត់ភ្លាំងដោយប្រការណាមួយ បងប្អូនអាចរងនូវគ្រោះថ្នាក់រឿងនេះ។ មិនអាចទៅរួចទេ រដ្ឋាភិបាលប្រទេសណា ក៏ដូចប្រទេសណា តម្លៃណាក៏ដោយ បងប្អូនមានប៉ុន្មាននាក់ ដើម្បីបំផ្លាញនូវសន្តិភាពសម្រាប់ប្រជាជនសម្រាប់លាននាក់មិនមែនជាជម្រើសដែលបងប្អូនត្រូវធ្វើទេ»។
សម្តេចបានបន្ថែមទៀតថា បងប្អូនត្រូវគិតឱ្យហ្មត់ចត់មុនពេលដែលបងប្អូនធ្វើដំណើរមកកាន់បាតុកម្ម ឬមហាបាតុកម្ម ឬឈានទៅដល់ការផ្តួលរំលំ ព្រោះបន្ទាត់ក្រហមនៅទីនេះ គឺមានរដ្ឋធម្មនុញ្ញចែងហើយអំពីបញ្ហាសិទ្ធិបញ្ចេញមតិ។ សម្តេចតេជោថ្លែងថា៖« យើងទទួលយកនូវការកង្វល់របស់បងប្អូនស្តីពីការបាត់បង់ទឹកដី យើងទទួលកង្វល់អំពីបងប្អូនស្តីអំពីឯករាជ្យ អធិបតេយ្យភាព ប៉ុន្តែបងប្អូនត្រូវមើលឱ្យច្បាស់ទៅដូចអ្វីដែលពួកប្រឆាំងនៅបរទេសកំពុងតែញុះញង់ឱ្យបងប្អូនធ្វើនោះទេ»។
សម្តេចតេជោ បញ្ចេញសារបែបនេះ បន្ទាប់ពីបានស្តាប់បងប្អូនយូរដែលហើយ ហើយបងប្អូនខ្លះកំពុងតែខិតខំតាមការញុះញង់ពីអ្នកក្រៅប្រទេស។ សម្តេចថ្លែងថា៖«ក្នុងនោះយើងបានស្តាប់ឭហើយសំឡេងរបស់លោក ហៃ វណ្ណា (ប្រធានក្រុមចលនាប្រឆាំងនៅក្រៅប្រទេស) ពីក្រៅប្រទេសដើម្បីឱ្យបងប្អូនឈានទៅរកការផ្តួលរំលំរាជរដ្ឋាភិបាលតាមផ្លូវកាត់មួយ ដែលមិនមែនជាដំណើរការប្រជាធិបតេយ្យពិតប្រាកដ បងប្អូនចង់ប្រៀបធៀបកម្ពុជាទៅនឹងបង់ក្លាដែស ប្រហែលជាបងប្អូនយល់ច្រឡំជាមួយសភាពការណ៍កម្ពុជា និងសភាពការណ៍ បង់ក្លាដែស»៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?