ព័ត៌មានជាតិ
តាមដានវឌ្ឍនភាព ការបោះបង្គោលព្រំដែនខេត្តស្វាយរៀង ជាប់ខេត្តពីររបស់ប្រទេសវៀតណាម
ខេត្ដស្វាយរៀង មានព្រំប្រទល់ជាប់នឹងខេត្ដតៃនិញ និងខេត្ដឡុងអានរបស់ប្រទេសវៀតណាមមានប្រវែងសរុបជាង ២៥៨ គ.ម ចាប់ពីបង្គោលព្រំដែនលេខ (១៣២-២៣០)។
ទិន្នន័យនេះនៅមិនទាន់ផ្លូវការ ដោយសារកិច្ចការបោះបង្គោលព្រំដែននៅមិនទាន់បញ្ចប់រួចរាល់ជាស្ថាពរ។ នេះបើតាមមន្រ្តីរដ្ឋបាលខេត្តស្វាយរៀង។

លោក ម៉ែន អេង អភិបាលរង និងជាមន្រ្តីអ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀង
លោក ម៉ែន អេង អភិបាលរង និងជាមន្រ្តីអ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀង បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដែន រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការកសាងផ្លូវក្រវាត់ព្រំដែនជាមួយប្រទេសវៀតណាម។
ប្រាប់បណ្តាញសារព័ត៌មានកម្ពុជាថ្មីតាមតេលេក្រាម លោក ម៉ែន អេង បានបញ្ជាក់ថា ខេត្ដស្វាយរៀងសម្រេចការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនសរុបបានចំនួន ៨៤ ភាគរយ ជាមួយខេត្ដឡុងអាន និងខេត្ដតៃនិញរបស់ប្រទេសវៀតណាម។
ខេត្ដស្វាយរៀងនិងខេត្ដតៃនិញ មានព្រំប្រទល់ជាប់គ្នាប្រវែងប្រមាណ ១៣០ គ.ម ចាប់ពីបង្គោលព្រំដែនលេខ (132-180)។ បង្គោលព្រំដែនមិនទាន់បោះ មាននៅស្រុករមាសហែក និងស្រុករំដួលចាប់ពីបង្គោល (139-145)។
ដោយឡែកព្រំប្រទល់ជាប់ជាមួយខេត្ដឡុងអាន មានប្រវែងប្រមាណ ១២៨ គ.ម ចាប់ពីបង្គោលព្រំដែនលេខ (180-230)។ បង្គោលព្រំដែនមិនទាន់បោះមាននៅស្រុកចន្ទ្រាចាប់ពីបង្គោល (184-188 និង193) ស្រុកកំពង់រោទិ៍ចាប់ពីបង្គោល 204-208 និងស្រុកស្វាយជ្រំចាប់ពីបង្គោល (228-229)។
លោកម៉ែន អេង បានអះអាងថា នៅស្រុកកំពង់រោទិ៍ចាប់ពីបង្គោល 213-215, 220-223 បានបោះបង្គោលព្រំដែន (បង្គោលធំ) រួចរាល់ ប៉ុន្តែមិនទាន់ឯកភាពគ្នាលើការងារខណ្ឌសីមា (បង្គោលតូច)។
ពាក់ព័ន្ធការងារសាងសង់ផ្លូវក្រវ៉ាត់ព្រំដែន បើតាមមន្រ្តីអ្នកនាំពាក្យខេត្តស្វាយរៀងបានអះអាងថាសម្រេចបានជាង ១៣០ គីឡូម៉ែត្រ ក្នុងនោះរវាងខេត្ដស្វាយរៀងនិងខេត្ដតៃនិញបានជាង ៩២ គ.ម និងរវាងខេត្ដស្វាយរៀង និងខេត្ដឡុងអាន បានជាង ៣៩ គ.ម៕
បន្តចុចអាន៖ រដ្ឋបាលខេត្តស្វាយរៀង បង្ហាញវឌ្ឍនភាពពីការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម
បន្តចុចអាន៖ ខេត្តស្វាយរៀងស្ថាបនាផ្លូវក្រវាត់ព្រំដែនបានជាង ៨០ ភាគរយ ក្នុងតំបន់បោះបង្គោលព្រំដែនរួច

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ