Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន៖ ធ្វើផ្លូវឱ្យបានល្អតាមបន្ទាត់ព្រំដែន ប្រសើរជាងធ្វើរបងព្រំដែន

បានផុស

នៅ

ជាមួយនឹងការព្រួយបារម្ភខ្លាចបាត់ទឹកដីទៅប្រទេសជិតខាង ប្រជាពលរដ្ឋខ្លះបានចង់ឱ្យរដ្ឋាភិបាលធ្វើរបងព្រំដែនជាមួយប្រទេសជិតខាង​ ពិសេសនឹងជាមួយវៀតណាម ក៏ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើមានលុយធ្វើរបងព្រំដែន គួរណាស់តែធ្វើផ្លូវតាមបន្ទាត់ព្រំដែនជំនួសវិញ ទើបជាជម្រើសត្រឹមត្រូវដើម្បីបម្រើឱ្យវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសភូមិផងរបងជាមួយគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបនឹងគំនិតរបស់ប្រជាពលរដ្ឋដែលចង់ឱ្យរដ្ឋាភិបាលធ្វើរបងព្រំដែន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកថា មិនមែនជាជម្រើសល្អឡើយ។ ថ្លែងសារជាសំឡេង នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ សម្ដេច តេជោ ហ៊ុន សែន បានទទួលស្គាល់ពីការព្រួយរម្ភរបស់ពលរដ្ឋខ្លាចបាត់ទឹកដី ដោយសារកត្តាប្រវត្តិសាស្ត្រពីអតីតកាល ដោយសារដែលពេលនោះ កម្ពុជាស្ថិតនៅក្រោមអាណានិគមបារាំង ហើយត្រូវបានបារាំងកាត់យកទឹកដីកម្ពុជាទៅឱ្យថៃ វៀតណាម និងមួយផ្នែកប្រទេសឡាវ។ ក៏ប៉ុន្តែ ការលេចចេញព័ត៌មានមិនពិត មានលក្ខណៈញុះញង់ធ្វើឱ្យភាន់ច្រឡំលើរដ្ឋាភិបាលកម្ពុជា ថា បានកាត់ទឹកដី៤ ខេត្តទៅឱ្យវៀតណាមពេលនេះ គឺជាឧបាយកលនយោបាយប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងគំនិតចង់ធ្វើរបងព្រំដែន សម្ដេច ហ៊ុន សែន បានចោទជាសំណួរថា «តើយើងគួរធ្វើរបងរបៀបយ៉ាង របងត្រឹម៤ខេត្តនេះ ឬរបងទូទាំងខេត្តជាប់វៀតណាម ឬរបងទូទាំងព្រំដែនជាមួយថៃ បូកបន្ថែមព្រំដែនជាមួយនឹងឡាវ​? ហើយប្រទេសណាខ្លះហើយ ធ្វើរបងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងបែបនេះ ក្រៅពីជញ្ជាំងប៊ែរឡាំង របងខណ្ឌចែករវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង​ ក៏ដូចជារបងអាមេរិក-ម៉ិចស៊ិក។

សម្ដេចតេជោ សួរបន្ថែមទៀតថា តើត្រូវធ្វើរបងសម្រាប់ទន្លេមេគង្គ ទន្លេបាសាក់ ឬ ព្រំដែនទឹក បឹង ព្រែក ជាច្រើនទៀត ដែលហូរពីកម្ពុជាទៅវៀតណាម ឬពីវៀតណាម មកកម្ពុជា ដោយធ្វើរបងបិទទន្លេទាំងនោះ ឬយ៉ាងណា?

តែសម្ដេច ហ៊ុន សែន ឆ្លើយតបថា ជម្រើសដែលល្អជាងការធ្វើរបងនោះ គឺការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានល្អតាមបន្ទាត់ព្រំដែន ទាំងខ្សែក្រវាត់ព្រំដែន ទាំងផ្លូវពាណិជ្ជកម្ម ហើយកសាងសាលារៀន មន្ទីរពេទ្យ ហើយធ្វើផ្ទះឱ្យពលរដ្ឋរស់នៅបានល្អ នោះទើបជាការត្រឹមត្រូវជាង។ សម្ដេចបានសង្កត់ធ្ងន់ថា ត្រូវប្រែក្លាយខ្សែបន្ទាត់ព្រំដែនឱ្យទៅជាខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រសើរជាងការវ៉ៃគ្នា។

យើងត្រូវតែមានមិត្តភាពជិតខាងល្អ ហើយខិតខំបោះបង្គោលតាមព្រំដែនឱ្យបានចប់ទាំងស្រុង ដែលនៅសល់ប្រមាណ ១៦ភាគរយទៀត ហើយរបងព្រំដែនដ៏រឹងមាំនោះ គឺប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែន ទើបជាកម្លាំងពិតប្រាកដដើម្បីការពារព្រំដែន។ នេះជាការបញ្ជាក់បន្ថែមដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣៧ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៥ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម