ព័ត៌មានជាតិ
រដ្ឋបាលរាជធានី និងទីក្រុងសានថូវ នឹងពង្រឹងពង្រីក ផ្នែកធុរកិច្ច និងវិនិយោគនៅកម្ពុជា
សន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌រវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលទីក្រុងសានថូវ ប្រទេសចិន នឹងរួមចំណែកក្នុងការស្វែងរកកាលានុវត្តភាពថ្មី១ សម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ច និងវិនិយោគនៅកម្ពុជា ពិសេសផ្តោតសំខាន់លើវិស័យទេសចរណ៍ អចលទ្រព្យ ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត សេវាកម្ម វាយនភណ្ឌ ពាណិជ្ជកម្ម និងឧស្សាហកម្មមួយចំនួនទៀត។

នេះជាការលើកឡើងរបស់លោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ ខណៈអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីសន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌រវាងរដ្ឋបាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលទីក្រុងសានថូវ ខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិន”នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលបុរីកោះពេជ្រ ខណ្ឌចំការមន។
ពិធីនេះ ក៏មានការចូលរួមពី លោក ជិន ឆុង អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក មិន បានពីង លេខាគណៈកម្មាធិការបក្សទីក្រុងសានថូវ នៃសាធារណរដ្ឋប្រជាមានិតចិន លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ព្រមទាំងគណៈប្រតិភូអញ្ជើញមកពីទីក្រុងសានថូវ វិនិយោគិន ធុរជន និងពាណិជ្ជករជាច្រើនទៀត។

លោក សេង វណ្ណៈ បានមានប្រសាសន៍ថា កម្មវិធី “សន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌រវាងរដ្ឋបាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលទីក្រុងសានថូវនៃសាធារណរដ្ឋប្រជាមានិតចិន”នេះពិតជាបានបង្ហាញឱ្យឃើញពីគុណតម្លៃសម្រាប់ប្រទេសកម្ពុជា ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងនយោបាយ ព្រមទាំង ជាសារដ៏មានអត្ថន័យ បង្ហាញឱ្យឃើញពីការចាប់អារម្មណ៍កាន់តែច្រើនឡើង ពីសហគមន៍ធុរកិច្ចជាតិ និងអន្តរជាតិ មកលើព្រះរាជាណាចក្រកម្ពុជា។ រដ្ឋបាលរាជធានីភ្នំពេញ បច្ចុប្បន្នបាន និងកំពុងខិតខំពន្លឿនការអភិវឌ្ឍ ដោយផ្តោតយ៉ាងសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន សមិទ្ធផលទាំងអស់នេះហើយ បានបង្កើននូវទំនុកចិត្តពីសំណាក់អ្នកវិនិយោគ ពាណិជ្ជករ និងធុរជន ឱ្យចូលមកបណ្តាក់ទុនធ្វើអាជីវកម្មក្នុងរាជធានីភ្នំពេញកាន់តែច្រើនឡើងៗ ហើយបានធ្វើឱ្យទីក្រុងនេះ ក្លាយទៅជាប៉ូលសេដ្ឋកិច្ចដ៏ធំ ប្រកបដោយភាពទាក់ទាញ និងស្ថិតក្នុងក្រសែភ្នែក របស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។

លោក សេង វណ្ណៈ ក្នុងឱកាសនោះក៏បានលើកទឹកចិត្តដល់វិនិយោគិន ពាណិជ្ជករ និងធុរជនដែលមានវត្តមានក្នុងអង្គសន្និសីទនេះ ពិសេសគណៈប្រតិភូទីក្រុង សានថូវនៃសាធារណរដ្ឋប្រជាមានិតចិន គួរធ្វើការសិក្សាពិនិត្យលទ្ធភាព និងចាប់យក កាលានុវត្តភាពវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានឆាប់រហ័ស ក្នុងបរិការណ៍សេដ្ឋកិច្ចប្រកបដោយភាពអនុគ្រោះខ្ពស់ និងបរិយាកាសវិនិយោគដ៏គាប់ប្រសើរនេះ ពិសេសចំពោះមុខរាជធានីភ្នំពេញ មានតម្រូវការវិនិយោគលើ វិស័យធំៗដូចជា ទេសចរណ៍ កសិឧស្សាហកម្ម សុខាភិបាល អចលនទ្រព្យដែលមានគុណភាព និងវិស័យហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសម្រាប់តភ្ជាប់ប៉ូលសេដ្ឋកិច្ចរវាងទីក្រុងភ្នំពេញ និងខេត្តជនបទ និងរវាងទីក្រុងភ្នំពេញ ជាមួយនិងទីក្រុងនៃប្រទេសក្បែរខាងតាមអ័ក្សសេដ្ឋកិច្ច ភ្នំពេញ-បាងកក ភ្នំពេញ-ហូជីមិញ ភ្នំពេញ-វៀងចន្ទន៍ ភ្នំពេញ-គុណមិញ ជាដើម។

តាមរយៈការរៀបចំ “សន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌រវាងរដ្ឋបាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលទីក្រុងសានថូវនាពេលនេះ នឹងនាំមកនូវសមិទ្ធផលថ្មីមួយទៀត រវាងប្រទេសយើងទាំងពីរ “កម្ពុជា-ចិន” ស្របតាមគំនិតផ្តួចផ្តើមស្តីពី “យុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ” ដែលនេះ មិនត្រឹមតែជាគន្លឹះក្នុងការជំរុញកំណើន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងចំនួនភ្ញៀវទេសចរណ៍ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការគិតគូរវែងឆ្ងាយ សំដៅលើកកម្ពស់ ការតភ្ជាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង រាជធានីភ្នំពេញ និងទីក្រុងសានថូវ ទៅថ្ងៃអនាគតយ៉ាងពិតប្រាកដ។

លោកអ្នកឧកញ៉ា ពុង ឃាវសែ បានមានប្រសាសន៍លើកឡើងដែរថា កម្មវិធីសន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌រវាង រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលទីក្រុងសានថូវ នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយ និងការចុះហត្ថលេខាលើលិខិតបញ្ជាក់សុច្ឆន្ទៈ ស្តីពីការជំរុញការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងទីក្រុងសានថូវនាពេលនេះ វានឹងជម្រុញអោយសេដ្ឋកិច្ច នៃប្រទេសទាំង២កើនឡើង ពិសេសនិងធ្វើអោយអ្នកវិនិយោគមកពីប្រទេសចិន មករកស៊ីនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ កាន់តែច្រើន ដែលធ្វើអោយប្រទេសទាំង២ ឈ្នះរួមគ្នា។

គួរបញ្ជាក់ថា៖ អនុស្សរណៈនៃការយោគយល់ស្តីពីសេចក្តីព្រាងការជំរុញការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និង ទីក្រុងសានថូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន រូមមាន៖
១. ភាគីទាំងពីរបានឯកភាពគ្នាបង្កើតទំនាក់ទំនងផ្លាស់ប្តូរទីក្រុងជាមិត្ត ដើម្បីពង្រឹងការយោគយល់ និងមិត្តភាពឱ្យកាន់តែស៊ីជម្រៅរវាងទីក្រុង និងប្រជាជននៃទីក្រុងទាំងពីរ ព្រមទាំងធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម កសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ វប្បធម៌ និងទេសចរណ៍។ល។
២. ភាគីទាំងពីរ នឹងធ្វើការផ្លាស់ប្តូរទស្សនកិច្ច និងសកម្មភាពនានាទៅវិញទៅមកយ៉ាងសកម្ម រក្សាការប្រាស្រ័យ ទាក់ទងគ្នា លើការផ្លាស់ប្តូរសកម្មភាពជាមិត្តភាព កិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមក កិច្ចការដែល យកចិត្តទុកដាក់រួមគ្នា ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។
៣. ក្រោយពេលអនុស្សរណៈនេះចូលជាធរមាន ទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលរាជធានីភ្នំពេញ និងការិយាល័យកិច្ចការបរទេស នៃទីក្រុងសានថូវ ខេត្តក្វាងតុង ត្រូវដើរតួជាយន្តការ សម្របសម្រួលពិគ្រោះយោបល់ការអនុវត្តខ្លឹមសារនៃអនុស្សរណៈនេះ។
៤. អនុស្សរណៈនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខា និងមានសុពលភាពរយៈពេល ៥ ឆ្នាំ។ អំឡុងពេល ៦ខែមុនផុតកំណត់សុពលភាព ប្រសិនបើមិនមានភាគីមួយណាស្នើឱ្យបញ្ចប់ អនុស្សរណៈនេះនឹងបន្តមានសុពលភាព៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ