Connect with us

ព័ត៌មានជាតិ

អ្នកដាំស្វាយកែវរមៀតនៅខេត្តកែបកំពុងសប្បាយ​​ចិត្តជាមួយតម្លៃហក់ឡើងខ្ពស់រហូតដល់ ៤,០០០រៀលក្នុងមួយគីឡូក្រាម

បានផុស

នៅ

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ លោក ឯម រតន៍មន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែបបានឱ្យដឹងថា ស្វាយកែវមៀតស្រោបនៅតំបន់ភ្នំវ័ល្លិ៍ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងមានតម្លៃថ្លៃដោយឈ្មួញហ៊ានទិញរហូត៤ពាន់រៀលក្នុង១ គីឡូក្រាម តម្លៃនេះ ជាតម្លៃមួយដែលខ្ពស់ រីឯស្វាយកែវរមៀតខៀវវិញលក់បានរហូតទៅដល់ជាង២,០០០រៀលក្នុង១គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃុន រតនា ប្រជាកសិករដែលជាអ្នកធ្វើដំណាំស្វាយកែវរមៀតមួយរូបបានលើកឡើងថា ការឡើងខ្ពស់នៃតម្លៃស្វាយកែវរមៀតដូច្នេះ ក៏ដោយសារកំឡុងពេលនេះបរិមាណស្វាយមិនសូវសម្បួរនោះទេ។ ទោះបីជាយ៉ាងណាកសិករដែលកំពុងប្រមូលផលស្វាយ បានសម្តែងការពេញចិត្តពេញថ្លើម ហើយរំពឹងថា តម្លៃនេះអាចថេរដល់ការប្រមូលផល​លើកក្រោយៗទៀត។

លោក អុំ ខេន រស់នៅក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែបដែលបាននិងកំពុងប្រមូលផ្លែស្វាយកែវរមៀតយកទៅលក់បានឱ្យដឹងថា ចម្ការលោកមានស្វាយជាង៥០០រយ តែមាន២០០ដើមប៉ុណ្ណោះដែលអាចប្រមូលផលបានក្នុងពេលនេះ ខណៈជាង៣០០ដើមទៀត មិនទាន់មានផ្លែនៅឡើយទេ ដោយសារកត្តាអាកាសធាតុ។ ប៉ុន្តែលោកថាទោះបីជាការប្រមូលផលបានតិចក៏មិនជាពិបាកចិត្តនោះឡើយ ព្រោះតម្លៃនេះអាចរាប់ថាបានចំណេញហើយ។

លោក ឃុន រតនា ប្រជាកសិករធ្វើដំណាំស្វាយមួយរូបទៀត បានប្រាប់ឱ្យដឹងថា នេះជាការប្រមូលផលស្វាយលើកទី​២​ហើយ សម្រាប់ចម្ការបស់លោក ដោយកាលពីលើកទី១ លោកប្រមូលផលស្វាយបានប្រមាណ១០តោន ដោយក្នុងមួយ ១គីឡូលក់បានតែ ៧០០រៀលប៉ុណ្ណោះ ហើយលើកទី២នេះ លោកប្រមូលផលបានតែ២តោនប៉ុណ្ណោះតែតម្លៃវិញវាលក់បាន៣,៧០០រៀលក្នុង១គីឡូក្រាម សម្រាប់ស្វាយកែវររមៀតស្រោបឆ្នាំនេះក្នុងការប្រមូលផលបានតិចក៏ដោយសារបញ្ហាអាកាសធាតុ។

ប្រជាកសិករដាំដំណាំស្វាយកែវរមៀតបានលើកឡើងថា ស្រដៀងគ្នាដែរការធ្វើដំណាំស្វាយជាមុខរបរមួយដែលមាន​ហានិភ័យខ្ពស់ ដែលងាយនឹងរងការខាតបង់ប្រាក់កាស និងកម្លាំងពលកម្ម។

លោក ពៅ បារាំង ជាអ្នកប្រមូលទិញស្វាយដ៏ធំមួយនៅតំបន់ភ្នំវល្លិ៍បានឱ្យដឹងថា តម្លៃស្វាយកែវរមៀតមានការឡើងចុះទៅតាមបរិមាណស្វាយដែលប្រជាកសិករយើងដាំដុះបាន ដូចអំឡុងពេលនេះជាដើម ទិន្នផលស្វាយមានតិច ដូចនេះតម្លៃមានការឡើងថ្លៃដូច្នេះឯងតែម្តង។ លោក ពៅ បារាំង បន្តថា ស្វាយនៅតំបន់ភ្នំវល្លិ៍នេះ បើនិយាយពីទំហំ ឬគុណភាពវិញ អាចប្រកួតប្រជែងជាមួយស្វាយនៅតំបន់ផ្សេង និងស្វាយនៅប្រទេសជិតខាងយើងបាន ដោយសារគុណភាពដីនៅតំបន់ភ្នំវ័ល្លិ៍នេះ។ ទោះបីជាយ៉ាងណាលោក ពៅ បារាំង បានសំណូមពរទៅដល់ប្រជាកសិករ គួររៀនបន្ថែមពីបច្ចេក​ទេស​ក្នុងការដាំដុះ និងថែទាំជាដើម។

បើយោងតាមរបាយការណ៍របស់លោក ឯម រតន៍មន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប ក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ ខេត្តកែប បាននាំចេញនូវមុខទំនិញសំខាន់ៗមួយចំនួនដូចជា ម្រេច ទឹកត្រី ស្វាយកែវរមៀត និងផលនេសាទ ក្នុងនោះសម្រាប់ផលិតផល ខេត្តកែបបាននាំចេញលក់នៅលើទីផ្សារបានប្រមាណ ១៦,០០០តោន កើនឡើងប្រមាណ ២,២២០​តោន ស្មើរ១៦ភាគរយ បើប្រៀបធៀបនៅក្នុងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣ ដោយទីផ្សារសំខាន់មាន វៀតណាម និងថៃជាដើម៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម