ព័ត៌មានជាតិ
បណ្ឌិត គិន ភា៖ ជាបទពិសោធប្រវត្តិសាស្រ្ត ការផ្តួលរំលំរដ្ឋាភិបាលដោយអំពើហិង្សាបាននាំមកនូវសោកនាដកម្មដ៏ខ្លោចផ្សា
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកជំនាញនយោបាយ បានលើកឡើងថា ជាបទពិសោធប្រវត្តិសាស្រ្ត ការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដោយវិធីមិនប្រជាធិបតេយ្យ ឬដោយអំពើហិង្សាបាននាំមកនូវសោកនាដកម្មដ៏ខ្លោចផ្សាបំផុតដល់ជាតិ និងប្រជាជនយើង។
លោកបានលើកឡើងបែបនេះ ក្រោយសង្កេតឃើញក្រុមជ្រុលនិយមក្រៅប្រទេស កំពុងរុញច្រានប្រជាជនខ្លួនឯងឱ្យឈ្លោះគ្នា តាមរយៈការស្វែងរកការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ លោកថ្លែងថា៖«ដូច្នេះនិន្នាការណាក៏ដោយដែលមានចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញឆន្ទៈតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនេះគឺពិតជាមិនអាចទទួលជោគជ័យ ហើយត្រូវទទួលរងនូវការប្រឆាំងពីប្រជាពលរដ្ឋច្រើនលើសលប់គ្រប់ស្រទាប់ និន្នាការនយោបាយ»។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/DSC01889-1024x683.jpg)
លោកបន្ថែមថា ការផ្លាស់ប្តូររដ្ឋាភិបាលត្រូវរង់ចាំរយៈពេលណាមួយផ្អែកតាមច្បាប់តាមរយៈការបោះឆ្នោត ខណៈបច្ចុប្បន្នគ្រប់ភាគីត្រូវគោរពឆន្ទៈពលរដ្ឋដែលបានផ្តល់ទំនុកចិត្តមកលើរដ្ឋាភិបាលកម្ពុជាដែលទទួលបានសំឡេងឆ្នោតគាំទ្រជាង ៨២ ភាគរយ ដែលជាចំនួនមួយច្រើនលើសលប់។
ជុំវិញគម្រោងចង់ផ្តួលរំលំរដ្ឋាភិបាលនេះ ក្រសួង និងស្ថាប័នធំៗ ចាប់ពីថ្នាក់កំពូលរហូតដល់ថ្នាក់ក្រោមជាតិរួមមានការក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ កងទ័ពជើងគោក បញ្ជាការដ្ឋានអង្គរក្ស បានចេញសេចក្តីថ្លែងការណ៍ ប្រកាសថ្កោទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ស្ថាប័នកំពូលៗដែលចេញមុខការពាររាជរដ្ឋាភិបាល ដោយសារកម្ពុជាទើបមានសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ដែលកម្ពុជាមិនធ្លាប់មានពីមុនក្នុងប្រវត្តិសាស្ត្រ។ សន្តិភាពមានតម្លៃធំធេងណាស់មិនអាចកាត់ថ្លៃបានឡើយ និងបានផ្តល់ឱ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។ ដូច្នេះ ការប៉ុនប៉ងអូសទាញប្រទេសកម្ពុជាឱ្យធ្លាក់ក្នុងសភាពវឹកវរហិង្សា បង្ហូរឈាម និងឈានទៅរកសង្គ្រាមស៊ីវិលសារជាថ្មី គឺជាអំពើល្មើសច្បាប់មិនអាចអត់ឱនបានឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/image-1062.png)
ការចេញប្រកាសគាំទ្ររាជរដ្ឋាភិបាល ហើយងាកទៅថ្កោលទោសអ្នកជ្រុលនិយមក្រៅស្រុក បន្ទាប់ពីសង្កេតឃើញក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឱ្យប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដូចទៅនឹងប្រទេសបង់ក្លាដែស ដែលកំពុងមានភាពវឹកវរសង្គម។
ជាមួយគ្នានេះ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីលោក សូ ណារ៉ូ មើលឃើញថា មេដឹកនាំជ្រុលនិមក្រៅប្រទេសកំពុងឆ្លៀតទាញចលនាស្រឡាញ់ជាតិបំភ្លៃទៅជាចលនាផ្តួលរំលំរដ្ឋាភិបាល និងញុះញុង់បញ្ឆះកំហឹងពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស។ សម្រាប់លោកចាត់ទុកថា ទង្វើនេះនឹងធ្វើឱ្យខាតប្រយោជន៍របស់កម្ពុជា និងជាទង្វើខ្មៅងងឹង។
លោកសង្កត់ធ្ងន់ថា៖«ដោយសារញុះញង់ដុតកំហឹងធ្វើឱ្យមហាជនងើបឡើងផ្តួលរំលំ រួចហើយហើយអ្នកញុះញង់នៅពីក្រោយងើបឡើងដណ្តើមយកអំណាច ហើយដណ្តើមអំណាចតាមបែបនេះសួរថាស្រុកខ្មែរមានសន្តិភាពបានទៀតទេ»។
យោងសេចក្តីថ្លែងការណ៍បានចេញជាបន្តបន្ទាប់ចាប់ពីយប់ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤ ដោយបានបញ្ជាក់ជំហរថា ក្នុងនាមកងទ័ព មន្រ្តីរាជការ នគរបាល អង្គរក្ស ប្ដេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និង សណ្ដាប់ធ្នាប់សាធារណៈ និងព្រមានបង្រ្កាបរាល់ឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្ដី៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?