Connect with us

ព័ត៌មានជាតិ

លោក សាយ សំអាល់៖ អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ត្រូវរួមគ្នាការពារ និងទប់ស្កាត់សំណង់ខុសច្បាប់ព្រមទាំងការទន្ទ្រានយកដីនៅក្នុងតំបន់អង្គរ

បានផុស

នៅ

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងនៅក្នុងកិច្ចពិគ្រោះយោបល់ស្ដីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក​(អង្គរ) នៅខេត្តសៀមរាបថា អាជ្ញាធរខេត្តសៀមរាប ដែលជាគណៈបញ្ជាការរួម ត្រូវធ្វើការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដែលកេរ្ដិ៍ដំណែលដូនតាខ្មែរ និងជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកឱ្យបានគង់វង្ស និងមានភាពលេចធ្លោជានិរន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាយ សំអាល់ បានបញ្ជាក់ទៀតថា លោកចង់ឃើញការឯកភាពគ្នាទាំងស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ច ទាំងព្រះសង្ឃ និងប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាការពារតំបន់រមណីយដ្ឋានអង្គរ និងមានការទទួលខុសត្រូវសម្រាប់ប្រវត្តិសាស្ត្រ។

លោកបន្តថា ចាប់តាំងតែពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩មក រដ្ឋាភិបាលបានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្តនិងធនធានជាច្រើន សម្រាប់ការពារអង្គរដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ ដែលបន្សល់ទុកនេះ ហើយនៅក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្គ្រាមរវាងខ្មែរ៤ភាគីមក រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់លើកិច្ចការពារអង្គរនេះមុនគេដែរ។

លោកជំទាវបណ្ឌិតសុភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ អាជ្ញាធរជាតិអប្សរា បានថ្លែងថា រយៈពេល៣០ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយជប៉ុន បារាំង និងបណ្ដាប្រទេសចំនួន៣៧ផ្សេងទៀត ដែលចូលរួមពិនិត្យនិងផ្ដល់យោបល់ជាប់ជាប្រចាំនៅក្នុងកិច្ចការអភិរក្ស អភិវឌ្ឍន៍ នៅតំបន់អង្គរនិងតំបន់ដែលពាក់ព័ន្ធ ធ្វើឱ្យទទួលបានភាពជោគជ័យនិងការកាត់បន្ថយបញ្ហាប៉ះពាល់នានាជាច្រើនមកលើតម្លៃដ៏មហាសាលនៃអង្គរ ព្រមទាំងរក្សាបាននូវតម្លៃលេចធ្លោជាសកល។ក៏ប៉ុន្តែទន្ទឹមនិងភាពជោគជ័យនេះ បញ្ហាប្រឈមជាច្រើន ក៏នៅតែកើតមានទៅលើការងារគ្រប់គ្រងតំបន់អង្គរផងដែរដូចជា៖ការសឹករិចរិលរបស់ប្រាង្គប្រាសាទបុរាណដោយសារកំដៅថ្ងៃនិងអាកាសធាតុ រំហូរភ្ញៀវទេសចរណ៍ខ្លាំង ឧបសគ្គនៃការថែរក្សាការពារទំនៀមទម្លាប់ប្រពៃណីនិងជំនឿ របស់អ្នកស្រុកអង្គរ ការទន្ទ្រានយកដីធ្លី ព្រមទាំងការសាងសង់សំនង់ខុសច្បាប់ក្នុងតំបន់ការពារ នៅតែមានការកើនឡើងនៅឡើយ។

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់និងសមត្ថកិច្ចពាក់ព័ន្ធនានា ត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហការជាមួយរដ្ឋាភិបាលនិងអាជ្ញាធរជាតិអប្សរា លើកិច្ចការពាររមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិនេះ។

រមណីយដ្ឋានអង្គរ ដែលជាតំបន់ការពារមានទំហំ៤០១គីឡូម៉ែត្រក្រឡា ដែលបានគ្របដណ្ដប់លើក្រុងសៀមរាប ក្រុងរុនតាឯកតេជោសែន ស្រុកពួក ស្រុប្រាសាទបាគង ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ។​ តំបន់រមណីយដ្ឋានអង្គរ មានប្រជាពលរដ្ឋរស់នៅចំនួន១១៤ភូមិ ស្មើនិង២៥ឃុំ សង្កាត់ និងមានក្បាលដីសរុបចំនួន៩៧៩១៣ក្បាលដីផងដែរ៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

កីឡា១០ នាទីutes មុន

ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុម​ខ្លាំង Real Madrid មិនធ្លាប់​ឈ្នះ Arsenal សោះ

ជីវិតកម្សាន្ដ១៣ នាទីutes មុន

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

ក្រសួងការងារ
ព័ត៌មានជាតិ២៥ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច២៩ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ ២៥ លានដុល្លារ មានរៀបចំទីតាំងឲ្យ អ្នកដំណើរអាចឈប់ថតរូបបាន

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម