Connect with us

ព័ត៌មានជាតិ

សមាគមពលរដ្ឋខ្មែរក្រៅប្រទេស៦ ប្រកាសគាំទ្រសាររបស់សម្តេចតេជោ និងថ្កោលទោសចំពោះក្រុមឧទ្ទាមក្រៅច្បាប់

បានផុស

នៅ

សមាគមពលរដ្ឋខ្មែរទាំង៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ប្រកាសគាំទ្រទាំងស្រុង ចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន និងប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើទាំងឡាយ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសដែលញុះញង់ឱ្យមានបាតុកម្មគម្រោង CLV។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ សមាគមពលរដ្ឋខ្មែរទាំង៦ បានចេញញត្តិគាំទ្រចំពោះសារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះក្រុមឧទ្ទាមក្រៅច្បាប់ក្រៅប្រទេស ដែលបានញុះញង់ឱ្យមានបាតុកម្មតាមបណ្តាប្រទេសមួយចំនួនប្រឆាំងនឆងគម្រោងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ក្នុងគោលដៅឱ្យកម្ពុជាមានស្ថានភាពដូចប្រទេសបង់ក្លាដេស បង្កអសន្តិសុខ និងបំផ្លាញសន្តិភាពនៅកម្ពុជា។

នៅក្នុងញតិ្តគាំទ្រនេះ សមាគមពលរដ្ឋខ្មែរទាំង៦ បានប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយណាដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ដូចជាគម្រោងបង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ បង្កើតព័ត៌មានប្រតិដ្ឋ ភូតភរកុហក បោកប្រាស់គ្រប់រូបភាពដល់សាធារណជន ដើម្បីប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ បន្ថែមពីនេះ សមាគមពលរដ្ឋខ្មែរទាំង៦ ក៏ស្នើសុំដល់សមត្ថកិច្ចចាត់វិធានការតាមច្បាប់ និងអំពាវនាវដល់មហាជនមានស្មារតីប្រុងប្រយ័ត្ន និងថ្កោលទោសចំពោះក្រុមឧទ្ទាមក្រៅច្បាប់ក្នុងគោលបំណងបង្កអស្ថិរភាពសង្គម និងបំផ្លាញសន្តិភាពសង្គម។

សូមជម្រាបថា សមាគមពលរដ្ឋខ្មែរទាំង៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ មានដូចជា សមាគមខ្មែរ-អូស្ត្រាលី នៃរដ្ឋឃ្វីនស្លែនដ៍, សមាគមពលរដ្ឋខ្មែរអូស្ត្រាលី រដ្ឋវិចតូរីយ៉ា, សមាគមយុវជនខ្មែរ ទីក្រុងស៊ីដនី, សមាគមមិត្តភាពកម្ពុជា និងវប្បធម៌ ប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង, សមាគមទ្រទ្រង់វប្បធម៌ខ្មែរ រដ្ឋធានីវែល្លីងតុន និងសមាគមខ្មែរ ញូហ្សេលែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម