Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យរំពឹងថា ការចរចាប្រាក់ឈ្នួលឆ្នាំនេះ នឹងមានការយោគយល់គ្នា ឆន្ទៈរួមគ្នា ដើម្បីប្រយោជន៍កម្មករ

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ១៣ សីហា នេះ ដោយ​រំពឹង​ថា កិច្ចប្រជុំ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ ២០២៥ នៅ​ឆ្នាំនេះ នឹង​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន ដោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​មាន​ការ​យោគយល់​គ្នា និង​ឆន្ទៈ​រួមគ្នា ដើម្បី​ប្រយោជន៍​កម្មករ​នឹង​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ការ​ដាក់​ក្តី​រំពឹង​នេះ ដោយសារតែ​កិច្ចប្រជុំ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធ​ជាច្រើន​ឆ្នាំ​មក​ហើយ ភាគី​ទាំងអស់​បាន​យល់ដឹង​ពី​នីតិវិធី ការ​ចរចា និង​លក្ខខណ្ឌ​ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​រួមមាន ស្ថានភាព​គ្រួសារ អត្រា​អតិផរណា ការ​ចំណាយ​ក្នុង​ការ​រស់នៅ ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ។

លោក​បាន​បន្ត​ទៀត​ថា «យើង​សង្ឃឹម​ជឿជាក់​ថា ភាគី​និយោជក និង​តំណាង​កម្មករ​និយោជក នឹង​មាន​ការ​យោគយល់​គ្នា និង​ឆន្ទៈ​រួម ដើម្បី​ប្រយោជន៍​កម្មករ-និយោជិត និង​និយោជក ដែល​នឹង​ទទួល​យក​បាន​ទាំងអស់​គ្នា»។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចុះ​កាលពី​ថ្ងៃ​ទី ១២ សីហា បាន​ឱ្យ​ដឹង​ថា កិច្ចប្រជុំ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ ២០២៥ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ ២០២៤ នៅ​វេលា​ម៉ោង ២:០០ រសៀល តទៅ ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា សរុប​ចំនួន ៥១ រូប ដែល​មាន​សមាសភាព​ស្មើៗ គ្នា ពី​តំណាង​ភាគី​រាជរដ្ឋាភិបាល តំណាង​ភាគី​កម្មករ-និយោជិត និង​តំណាង​ភាគី​និយោជក ដោយ​ត្រូវ​ពិភាក្សា​លើ​បម្រែបម្រួល នៃ​លក្ខណវិនិច្ឆ័យ​បែប​សង្គម (ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការ​ចំណាយ​ក្នុង​ការ​រស់នៅ) និង​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច (ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ​) ដោយ​ប្រើប្រាស់​មូលដ្ឋាន​ទិន្នន័យ​ផ្លូវការ​ស្រប​ច្បាប់ និង​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដូច​មាន​កំណត់​ក្នុង​មាត្រា ៥ នៃ​ច្បាប់ ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា។

គួរ​បញ្ជាក់​ថា ឆ្នាំ ២០២៤ នេះ រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​ដល់​កម្មករ-និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប ចំនួន ៤ ដុល្លារ ក្នុង​នោះ ២ ដុល្លារ អនុម័ត​ដោយ​ត្រីភាគី និង ២ ដុល្លារ​ទៀត ផ្តល់​ជូន​បន្ថែម​ដោយ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ធ្វើ​ឱ្យ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ-និយោជិត កើន​ឡើង​ដល់ ២០៤ ដុល្លារ ក្នុង ១ ខែ ដោយ​មិន​បូក​បញ្ចូល​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ទៀត​ទេ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ២៤ នាទីutes មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

Sokha Hotels

ព័ត៌មានពេញនិយម