Connect with us

ព័ត៌មានជាតិ

ស្ដារប្រឡាយបង្ហូរទឹកព្រែកប្រា អាចរំដោះទឹកបាន ៤ សង្កាត់

បានផុស

នៅ

លោក ចេង មុនីរ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ទី ១៣ សីហា នេះ​ថា នា​ដើម​សប្ដាហ៍​នេះ លោក​បាន​បញ្ជា​ឲ្យ​យក​គ្រឿងចក្រ​ទៅ​ស្តារ​ប្រឡាយ​ទឹក​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ព្រែកប្រា ដើម្បី​បង្ហូរ​ទឹក​ចូល​ទៅ​ក្នុង​ទន្លេបាសាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាល​ខណ្ឌ​ច្បារអំពៅ បញ្ជាក់​ថា ព្រែក​នេះ ស្ថិត​នៅ​ខាងត្បូង​ស្ពាន​ឆ្លងកាត់​ពី​ព្រែកប្រា​ឆ្ពោះ​ទៅ​សង្កាត់​ចាក់អង្រែក្រោម ដែល​ស្ពាន​នេះ​កំពុង​សាងសង់​រាល់ថ្ងៃ។ ចំពោះ​ព្រែក​ដែល​កំពុង​ស្តារ​នេះ ពី​ដើម​មក​សុទ្ធតែ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​មក​សាងសង់​ជាង ២០០ គ្រួសារ រហូតដល់​ពេល​នេះ​សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​រក​ដី​ជា​ថ្នូរ​ឲ្យ​ពួកគាត់​ទៅ​រស់នៅ​ស្របច្បាប់​ក្បែរ​ព្រែក​នេះ​ដែរ ប្រមាណ​ជា ១ គីឡូម៉ែត្រ​ប៉ុណ្ណោះ។ នៅ​ពេល​សំណង់​ប្រជាពលរដ្ឋ​សង់​លើ​ព្រែក បង្ក​ឲ្យ​មាន​ផល​លំបាក​ក្នុង​ការ​បង្ហូរ​ទឹក​ចូល​ទៅ​ក្នុង​ទន្លេបាសាក់​ចេញពី​តំបន់​រង​ការ​លិចលង់​។ ក្នុង​នោះ​មាន​សង្កាត់​ព្រែកប្រា សង្កាត់​វាល​ស្បូវ សង្កាត់​ព្រែកឯង និង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ ដូច្នេះ​នៅ​ពេល​គ្រឿងចក្រ​ស្តារ​ព្រែក​នេះ​រួច បាន​រំដោះ​ទឹក​លែង​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ទៀត​ហើយ។

ថ្មីៗ នេះ លោកស្រី ជា ថារ៉េត ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ព្រលឹត ភូមិ​អូរអណ្តូង​ទី ១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​សំដែង​នូវ​ក្តី​រីករាយ ព្រមទាំង​អរគុណ​ដល់ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង លោក ចេង មុនីរ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ដែល​លោក​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​ស្តារ​ប្រឡាយ​បង្ហូរ​ទឹក​ចេញពី​តំបន់​ដែល​គាត់​រស់នៅ​បាន​រីងស្ងួត មិន​លំបាក​ដូច​រាល់​ឆ្នាំ​តែង​រង​ការ​លិចលង់​នា​រដូវវស្សា​អស់​រយៈពេល​រាប់​ខែ​ទើប​ស្រក​ទឹក៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម