ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបងចុះពិនិត្យទីតាំងផ្លូវបញ្ចៀសខ្លោងទ្វារបុរាណដំណាក់ហ្លួង
កាលពីថ្ងៃទី១២ ខែសីហាម្សិលមិញនេះ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យទីតាំងផ្លូវដែលមន្ទីរសាធារណៈការបានធ្វើបញ្ចៀសខ្លោងទ្វារដំណាក់ហ្លួង ដើម្បីរក្សាខ្លោងទ្វារនេះឲ្យនៅឋិតថេរជារៀងរហូត គឺមិនមានការប៉ះពាល់ ឬលើកចេញពីកន្លែងទ្រូងផ្លូវនេះឡើយ។

គួរបញ្ជាក់ដែរថា ខ្លោងទ្វារបុរាណមួយនេះ គឺជាអតីតខ្លោងទ្វាររបស់ស្ដេចមួយព្រះអង្គ ដែលបន្សល់មកតាំងពីយូរលង់ណាស់មកហើយ រហូតមកទល់ពេលនេះប្រជាពលរដ្ឋបាននាំគ្នាហៅថា ខ្លោងទ្វារដំណាក់ហ្លួង ដែលស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ហើយក៏ជាខ្លោងទ្វារមួយដែលមានបារមីពូកែស័ក្តិសិទ្ធិ រហូតធ្វើឲ្យមានប្រពលរដ្ឋមកពីទីជិតទីឆ្ងាយដើម្បីបួងសួងបែរបន់សុំសេចក្តីសុខ ឬក៏សុំលាភសក្ការៈផ្សេងៗ ហើយក៏ទទួលបានដូចបំណងប្រាថ្នា ទើបធ្វើឲ្យថ្នាក់ដឹកនាំក្នុងខេត្តក៏ដូចជាថ្នាក់ដឹកនាំក្នុងមន្ទីរនានា មិនហ៊ានប៉ះពាល់ដល់ខ្លោងទ្វារនេះឡើយ។

មួយរយៈក្រោយមកនេះដោយសារតែមន្ទីរសាធារណៈការត្រូវធ្វើការពង្រីកផ្លូវដើម្បីឲ្យធំទូលាយក្នុងការធ្វើដំណើរងាយស្រួលរបស់ប្រជាពលរដ្ឋក្នុងខេត្ត ទើបទីតាំងនេះត្រូវបានពង្រីកជាផ្លូវភ្លោះ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ធ្លាប់បានបញ្ជាក់ប្រាប់ថា ទោះបីជាផ្លូវប៉ះចំខ្លោងទ្វារនេះក៏ដោយ ក៏ក្រុមការងារត្រូវធ្វើការកាត់ឆ្វាល ដោយបានស្ថាបនាជាកូនសួនរៀងទ្រវែងមួយ ដើម្បីរក្សាខ្លោងទ្វារនេះឲ្យចំកណ្ដាល ហើយពង្រីកផ្លូវនៅសងខាង ដោយដាក់ភ្លើងសញ្ញាជាសម្គាល់ជៀសវាងអ្នកបើកបរមិនបានប្រុងប្រយ័ត្នជាដើម។

បន្ទាប់ពីបានស្ថាបនារួចរាល់ជាស្ថាពរ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារដូចជា លោកប្រធានមន្ទីរសាធារណៈការនិងជញ្ជូនខេត្ត លោកអភិបាលក្រុង បានអញ្ជើញចុះត្រួតពិនិត្យទីតាំងនេះព្រមទាំងបានបើកឲ្យដំណើរការធ្វើចរាចរណ៍ជាធម្មតាចាប់ពីពេលនោះតទៅតែម្ដង៕
អត្ថបទ៖ សោ និយមរ័ត្ន




-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង