ព័ត៌មានជាតិ
សមាជិកព្រឹទ្ធសភា ជំរុញអាជ្ញាធរឃុំប៉ាក់ខ្លង ផ្សព្វផ្សាយអត្ថប្រយោជន៍ព្រែកជីកហ្វូណនតេជោ និងសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណឱ្យកាន់តែទូលំទូលាយ
លោក អយ ខន សមាជិកព្រឹទ្ធសភា និងជាអនុប្រធានទី ១ នៃគណៈកម្មការនីតិកម្ម និងយុត្តិធម៌ បានជំរុញណែនាំដល់អាជ្ញាធរឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ចាំបាច់បន្តផ្សព្វផ្សាយពីអត្ថប្រយោជន៍ នៃគម្រោងព្រែកជីកហ្វូណនតេជោ និងសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណឱ្យបានកាន់តែទូលំទូលាយបន្ថែម។

ការបំផុសស្មារតីដល់អាជ្ញាធរមូលដ្ឋានយ៉ាងដូច្នេះរបស់លោក អយ ខន ធ្វើឡើងក្នុងដំណើរជួបសំណេះសំណាល និងចុះសួរសុខទុក្ខលោកមេភូមិ មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកមណ្ឌលសីមា និងមន្ត្រីមួយចំនួនមូលដ្ឋានឃុំប៉ាក់ខ្លង កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤។
លោក អយ ខន ពន្យល់ទៀតថា សូមអាជ្ញាធរ មន្ត្រីរាជការ និងប្រជាពលរដ្ឋមូលដ្ឋានជ្រាប រាល់គម្រោងដ៏មានសារៈសំខាន់ទាំង ២ នេះ ពិតជាបានផ្តល់ឱកាសដល់ប្រទេសជាតិបានរីកចម្រើនកាន់តែខ្លាំងខាងផ្នែកសេដ្ឋកិច្ច និងវិស័យពាក់ព័ន្ធនានា គ្រាកម្ពុជាកំពុងមានតម្រូវការចាំបាច់អនុវត្ត។

លោកក៏ស្នើដល់អាជ្ញាធរ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិក្នុងយុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលបានកំណត់សូចនាករ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ អ្វីដែលពិសេសជាងនេះទៀតនោះ សូមកុំឲ្យមានការចាញ់បោក ឬជឿតាមការញុះញង់របស់ជនអគតិ នាំទៅដល់ការបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចសង្គម។
ចំពោះសកម្មភាពក្រុមជ្រុលនិយមនេះដែរ ត្រូវបានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង អះអាងនៅថ្ងៃទី ១៣ ខែសីហា នេះថា លោកស្រីបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់រួចរាល់ហើយដល់គ្រប់កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ គណៈបញ្ជាការឯកភាពក្រុងស្រុក រដ្ឋបាលឃុំ-សង្កាត់ និងភូមិ ចាំបាច់កំណត់មុខសញ្ញាប្រឆាំងណាដែលធ្វើសកម្មភាពចង់តវ៉ាផ្តួលរំលំរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតស្របច្បាប់ ដោយកម្ទេចខាងតែបានមិនលើកលែងឡើយចំពោះក្រុមជ្រុលនិយម ឬថ្នាក់ដឹកនាំប្រឆាំងណាម្នាក់បង្កអស្ថិរភាព សន្តិសុខសណ្ដាប់ធ្នាប់ និងបំផ្លាញសន្តិភាព ទោះស្ថិតក្នុងតម្លៃណាក៏ដោយ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា